Tuesday, April 30, 2024
Homeតារាខ្មែរឌុច លីដា សម្ងំមើលថែកូន អ្នកដឹកនាំរឿង ថ្ងូរពិបាករកតារាផ្សេងជំនួស

ឌុច លីដា សម្ងំមើលថែកូន អ្នកដឹកនាំរឿង ថ្ងូរពិបាករកតារាផ្សេងជំនួស

ឌុច លីដា បាត់មុខទាំងស្រុងពីការថតសម្ដែងភាពយន្ដ និងខារ៉ាអូខេ តាំងពីនាងសម្រាលកូនមក ពេលនេះតារាស្រអែមស្រស់រូបនេះផ្ដោតតែលើការមើលថែទាំកូនប្រុស ជាងការគិតលើអាជីពសិល្បៈ។

កូនប្រុសដំបូងរបស់លីដា ពេលនេះមានវ័យជាង២ខែទៅហើយ ប៉ុន្ដែចម្ងល់ដែលគ្រប់គ្នាចង់ដឹងនោះថា តើឪពុករបស់ទារកនេះ តើជាអ្នកណាទៅ?

ចម្ងល់នេះនៅតែគ្មានចម្លើយ ព្រោះលីដា ធ្លាប់ប្រាប់ថា នាងមិនចង់និយាយថា អ្នកណាជាប្ដីរបស់នាងទេ គ្រាន់តែអាចបង្ហើបថា ស្វាមីរបស់នាងជាមន្រ្ដីរាជការម្នាក់។ នាងថា ក្រោយមានកូនលើកដំបូងនេះ នាងពិតជាផ្ដោតមកលើការថ្នាក់ថ្នមថែកូនដោយផ្ទាល់មែន ហើយអាជីពសិល្បៈនាងអាចទទួលធ្វើការងារណាខ្លីៗប៉ុណ្ណោះ ប៉ុន្តែបើការថតរឿងភាគវែង គឺមិនទាន់ហ៊ានទទួលទេ។

ឌុច លីដា ជាតារាសម្ដែងល្បីឈ្មោះម្នាក់ ដែលយកកូនមុនរៀបការ ក្នុងនោះ មានដូចជា នៅ សុនិតា , ឡោម លក្ខិណា , សុន ស្រីពេជ្រ , នីរ័ត្ន , ទេព សម្ផស្ស ជាដើម ដោយពេលនេះតារាខាងលើនៅមិនទាន់មានដំណឹងគិតគូររឿងរៀបការទេ។

ដោយឡែក ឌុច លីដា វិញ នាងថា មង្គលការមិនសំខាន់ណាស់សម្រាប់នាងឡើយ ប៉ុន្តែអ្វីដែលនាងសប្បាយចិត្ត ព្រោះពេលនេះបានកូន១ ខណៈដែលអ្នកខ្លះរៀបការហើយ គ្មានកូនក៏មានដែរ។

គេនៅមិនទាន់ដឹងថា ពេលណាឌុច លីដា នឹងទទួលការថតសម្ដែងដូចមុនឡើយ ប៉ុន្តែខណៈដែលនាងមានកូនខ្ចីនេះ អ្នកដឹកនាំសម្ដែងភាពយន្ដបានថ្ងូរថា ពិបាករកតារាណាមកជំនួសតំណែងសិចស៊ីរបស់លីដា ព្រោះតារាថ្មីៗរះមកឡើងគជើងគ្នាមែន ប៉ុន្តែគ្មានតារាណាម្នាក់ហ៊ានថតសម្ដែងឈុតរោលរាលដូចលីដា ឡើយ៕

RELATED ARTICLES