Sunday, November 24, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ធ្លាយរូបមុនកែសម្រស់

ឱក សុគន្ធកញ្ញា ធ្លាយរូបមុនកែសម្រស់

កាលពីរសៀលថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦ យុវវ័យមួយក្រុមនៅហាងកាហ្វេមួយកន្លែង ក្បែរផ្សារកណ្តាល រាជធានីភ្នំពេញ កំពុងចែកគ្នាមើលរូបថតរបស់នារីម្នាក់ ដែលពួកគេអះអាងថា ជាតារាចម្រៀងឱក សុគន្ធកញ្ញា មុនកែសម្រស់។
យុវវ័យដែលជាសិស្សវិទ្យាល័យ បានប្រាប់អ្នកយកព័ត៌មានថា ពួកគេទទួលបានរូបថតទាំងនេះពីមិត្តភក្តិ ដែលបានចែករំលែកតាមបណ្តាញសង្គម Line និង Facebook ។ បើធៀបរូបថតទាំងនេះ ទៅនឹងរូបសម្រស់របស់សុគន្ធកញ្ញា នាពេលបច្ចុប្បន្ននេះ គឺប្លែកគ្នាច្រើន។

untitled-1
រូបថតឱក សុគន្ធកញ្ញា មុនពេលកែសម្រស់ ទើបចូលសិល្បៈដំបូង

សិស្សស្រីម្នាក់ក្នុងចំណោមនោះ និយាយថា “ខ្ញុំមិនដែលគិតថា ឱក សុគន្ធកញ្ញា កែសម្រស់សោះ ដល់ពេលឃើញរូបគាត់ពីមុន ទើបភ្ញាក់ព្រើត”។
មានការលើកឡើងដូចគ្នាថា រង្វង់មុខរបស់នាងប្រែស្អាតជាងមុនច្រើនណាស់ ជាពិសេស គឺច្រមុះ បបូរមាត់ និងចង្កា ដែលជួយលើកសម្រស់ផ្ទៃមុខរបស់នាងឱ្យកាន់តែប្លែក។ គេសង្ស័យថា កញ្ញា ឆ្លៀតកែកុនម្តងបន្តិច ទើបធ្វើឱ្យមនុស្សជាច្រើនមិនចាប់អារម្មណ៍ពីការប្រែប្រួលរបស់នាង ខុសពីតារាស្រីជាច្រើនផ្សេងទៀត ដែលកម្រគេចផុតពីខ្សែភ្នែករបស់មហាជន។
“អង្គរធំ” បានព្យាយាមទាក់ទងទៅកញ្ញា ដើម្បីសុំព័ត៌មានបន្ថែមជុំវិញរឿងនេះ ប៉ុន្តែ ទូរស័ព្ទរបស់នាងគ្មានអ្នកទទួល។ ដូច្នេះគេមិនទាន់ដឹងនៅឡើយថា តារាចម្រៀងស្រីឈ្មោះល្បីរន្ទឺរូបនេះ បានចាប់កែសម្រស់ តាំងពីពេលណា ហើយកែកុនលើអ្វីខ្លះឱ្យប្រាកដ។

14183791_10153686618770124_177052451976045927_n
អ្នករួមអាជីពសិល្បៈជាមួយកញ្ញា ខ្សឹបប្រាប់ថា កញ្ញា វះកាត់លើកខ្ពង់ច្រមុះជាច្រើនឆ្នាំមកហើយ និងចុងក្រោយនេះ នាងទំនងជាបានកែចង្កា។ ពួកគេថា កញ្ញា យកចិត្តទុកដាក់លើសម្រស់ផ្ទៃមុខរបស់នាង ហើយចំណាយប្រាក់ច្រើន ដើម្បីបំប៉នកុំឱ្យជ្រីវជ្រួញ និងបន្តឹងមុខឱ្យរៀវតូចជាដើម។
ប្រភពដដែលបន្តថា កញ្ញា មិនត្រឹមតែប្រើប្រាស់សេវាកម្មរក្សាសម្រស់ក្នុងស្រុកប៉ុណ្ណោះទេ នាងថែមទាំងឆ្លៀតពេលទៅទទួលសេវាកម្មកែលម្អមុខមាត់នៅក្រៅទៀតផង បើទោះបីជានាងរវល់យ៉ាងណាក៏ដោយ។
ពួកគេថា កញ្ញា រកប្រាក់បានច្រើន តែនាងក៏ចំណាយច្រើនណាស់ដែរ ជាពិសេស ទៅលើការរក្សាសម្រស់ និងសម្លៀកបំពាក់របស់នាង។
សូមបញ្ជាក់ថា ឱក សុគន្ធកញ្ញា ជាតារាចម្រៀងរកចំណូលបានខ្ពស់បំផុតម្នាក់។ ធ្លាប់មានសេចក្តីរាយការណ៍ថា នៅរដូវមានកម្មវិធីច្រើន ដូចជា បុណ្យទានធំៗ និងខែដំណាច់ឆ្នាំ ជាដើម នាងអាចរកប្រាក់បានដល់ទៅ៣ ឬ៤ពាន់ដុល្លារ ក្នុងមួយខែ។ តម្លៃខ្លួនរបស់ នាងក្នុងមួយកម្មវិធី ស្ថិតនៅចន្លោះពី១៥០០ទៅ២៥០០ ដុល្លារ អាស្រ័យទៅតាមទីតាំងជិតឆ្ងាយ។ ដូច្នេះការចំណាយលើការកែកុនមុខមាត់ អាចជារឿងតូចតាចសម្រាប់អ្នកចម្រៀងលេចធ្លោម្នាក់នេះ។

14238270_10153715063750124_7177789099576954331_n
យ៉ាងណាក៏ដោយ ការកែសម្រស់មិនចម្លែកទេ សម្រាប់តារាស្រីប្រុសនាសម័យនេះ។ សូម្បីតែនៅក្នុងផលិតកម្មរស្មីហង្សមាស ដែលកញ្ញា ច្រៀង ក៏មានអ្នកចម្រៀងរួមអាជីពផ្សេងទៀត កែកុនដែរ ហើយអ្នកខ្លះកែច្រើនជាងនាងទៀតផង ដោយរួមបញ្ចូលទាំងសុគន្ធ និសា និងទេព បូព្រឹក្ស។
អ្នកចម្រៀងជាច្រើនលើកឡើងដូចគ្នាថា អ្នកចម្រៀងមានសំឡេងពីរោះ នៅមិនទាន់គ្រប់គ្រាន់ទេ។ ការមានមុខមាត់ស្អាតបន្ថែមពីលើទឹកដមសំនៀង  នឹងជួយឱ្យពួកគេទទួលបានការចាប់អារម្មណ៍កាន់តែច្រើន និងមានឱកាសរកប្រាក់បានច្រើនជាងមុន ដូចជា តាមរយៈការថតស្ពតពាណិជ្ជកម្មជាដើម។ តួយ៉ាង ក្នុងស្ពតពាណិជ្ជកម្មមួយ កញ្ញា អាចស៊ីថ្លៃបានរាប់ម៉ឺនដុល្លារ ដោយសារនាងល្បីទាំងឈ្មោះ និងរូបសម្បត្តិ ស្រស់សោភា៕

RELATED ARTICLES