Thursday, May 2, 2024
Homeព្រឹត្តិការណ៍សង្គមរូបសំណាកបណ្ឌិតកែម ឡី អាជ្ញាធរមិនឱ្យតម្កល់នៅទីលានប្រជាធិបតេយ្យ

រូបសំណាកបណ្ឌិតកែម ឡី អាជ្ញាធរមិនឱ្យតម្កល់នៅទីលានប្រជាធិបតេយ្យ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបដិសេធមិនឱ្យតម្កល់រូបសំណាករបស់លោកបណ្ឌិតកែម ឡី នៅទីលានប្រជាធិបតេយ្យ តាមការស្នើសុំរបស់តំណាងរាស្ត្រគណបក្ស ប្រឆាំងនោះទេ ។

យោងតាមលិខិតរបស់រដ្ឋបាលរាជធានី ភ្នំពេញ លេខ២៨៨,១៦ ឆ.ត.ច ចុះថ្ងៃទ២៩ ខែកញ្ញា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ គោរពជូនលោកអ៊ូ ច៍ន្នរ័ត្ន តំណាង រាស្ត្រមណ្ឌលខេត្តតាកែវ ស្តីពីសំណើសុំឱ្យតម្កល់ រូបសំណាកលោកបណ្ឌិតកែម ឡី នៅក្នុងបរិ- វេណទីលានប្រជាធិបតេយ្យ បានបញ្ជាក់ថា “ចំពោះការស្នើសុំ តម្កល់រូបសំណាកលោកបណ្ឌិត កែម ឡី នៅក្នុងបរិវេណទីលានប្រជាធិបតេយ្យ នោះ រដ្ឋបាលរាជធានីភ្នំពេញ ពុំអាចអនុញ្ញាត ជូនបានឡើយ ព្រោះថា ទីលានប្រជាធិបតេយ្យ បានបង្កើតឡើង ក្នុងគោលបំណងសម្រាប់ជា កន្លែងសម្តែងមតិរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ។ រដ្ឋបាលរាជធានីភ្នំពេញ យល់ឃើញថា កន្លង មកប្រជាពលរដ្ឋយើង ពិសេសមន្ត្រីរាជការនិង យុទ្ធជនជាច្រើន បានពលិកម្មយ៉ាងធំធេងដើម្បី បុព្វហេតុឯកភាពជាតិ មាតុភូមិ បូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ហើយយើងបានលើក តម្កើងគុណបំណាំច់ និងស្នាដៃរបស់ពួកគាត់ ដោយគ្រាន់តែបានកសាងនូវស្តូបអនុស្សាវរីយ៍ រំលឹកគុណ ជានិមិត្តរូបតែប៉ុណ្ណោះ ដោយពុំមាន ការកសាងរូបសំណាកជាលក្ខណៈបុគ្គលនោះ ទេ។ ដូច្នេះការស្នើសុំបង្កើតរូសំណាកបុគ្គលណា ម្នាក់ តម្កល់នៅទីសាធារណៈ លុះត្រាតែមាន លក្ខណៈវិនិច្ឆ័យឱ្យបានសមស្រប និងគ្រប់ជ្រុង- ជ្រោយ”។

គួរបញ្ជាក់ថា លិខិតរបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងឆ្លើយតបទៅនឹងលិខិត ស្នើសុំរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន២លើក គឺលើកទី១ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ និងលើកទី២ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦។

នៅក្នុងលិខិតលើកទី២ លោកអ៊ូ ច័ន្នរ័ត្ន  បានបញ្ជាក់ជូនលោកអភិបាលរាជធានីភ្នំពេញ ថា “ខ្ញុំក៏ដូចជាយុវជន និងប្រជាពលរដ្ឋដែលគោរព ស្រលាញលោកបណ្ឌិតកែម ឡី សង្ឃឹមយ៉ាង មុតមាំថា ឯកឧត្តមអភិបាល នឹងឯកភាពលើ សំណើសុំខាងលើ ដើម្បីតម្កល់រូបសំណាកលោក បណ្ឌិតកែម ឡី នៅក្នុងបរិវេណទីលានប្រជា-ធិបតេយ្យ នៅមុនកម្មវិធីបុណ្យគម្រប់១០០ថ្ងៃ នៃមរណកាលរបស់លោកបណ្ឌិត  ដែលនឹងប្រព្រឹត្តិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៦ ខាងមុខ”។

ទោះជាយ៉ាងណា លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នពេញ បានធ្វើការឆ្លើយតប  មិនអនុញ្ញាតឱ្យតម្កល់រូបសំណាកលោកបណ្ឌិត កែម ឡី នៅទីលានប្រជាធិបតេយ្យនោះទេ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តតាកែវ លោកអ៊ូ ច័ន្នរ័ត្ន បានចាត់ ទុកថា ហេតុផលបដិសេធរបស់រដ្ឋបាលរាជធានី ភ្នំពេញ ជាហេតុផលមិនសមស្រប មានបង្កប់ លក្ខណៈនយោបាយ មិនអាចឱ្យលោកទទួលយក បាន។ ដូច្នេះលោកនឹងធ្វើលិខិតស្នើសុំទៅរដ្ឋ-បាលរាជធានីភ្នំពេញ ម្តងទៀត នៅពេលដែល កម្តៅនយោបាយរាងថមថយ។ ប៉ុន្តែជាក់ស្តែង  រូបសំណាកលោកបណ្ឌិតកែម ឡី ដែលបាន សាងសង់រួចហើយនេះ លោកសម្រេចប្រគល់ ជូនគណៈកម្មការបុណ្យ១០០ថ្ងៃ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីយកទៅ តម្កល់ទុកជាបណ្តោះអាសន្ននៅឯខេត្តតាកែវ។

លោកអ៊ូ ច័ន្នរ័ត្ន មានប្រសាសន៍ថា “បាទ ! ខ្ញុំសម្រេចប្រគល់ជូនទៅគណៈកម្មការបុណ្យសព នៅថ្ងៃទី០៨ ខាងមុខនេះ ឱ្យចាត់ចែង ដើម្បី ដង្ហែរូបសំណាកហ្នឹង ប៉ុន្តែវាពាក់ព័ន្ធរឿងកម្តៅ នយោបាយបច្ចុប្បន្ននេះ។ អ៊ីចឹងហើយ អត់ចង់ តស៊ូមតិដើ់ម្បីដាក់នៅពេលនេះទេ ចង់ឱ្យស្រាក- ស្រាន្តបន្តិចទៅ ពេលក្រោយ ខ្ញុំនឹងដាក់លិខិតស្នើ ម្តងទៀត សុំឱ្យសាលារាជធានីភ្នំពេញ ពិចារណា ឡើងវិញ ព្រោះខ្ញុំអត់ចង់យកឱកាសនេះមក ដាក់ទៅនាំវាមានកម្តៅនយោបាយ ហើយខ្ញុំ មិនចង់ឃើញភាពប្រេះឆារវាងខ្មែរនិងខ្មែរ ផ្ទៃ ក្នុងជាតិរបស់យើងទេ។ អ៊ីចឹងបានខ្ញុំផ្អាកសិន  ហើយខ្ញុំនឹងដាក់ម្តងទៀត ដើម្បីឱ្យអភិបាល រាជធានី លោកពិចារណាឡើងវិញ។ បានន័យ ថា ខ្ញុំនៅតែចង់ឱ្យមានការតម្កល់នៅទីលាន-ប្រជាធិបតេយ្យដដែល។ គាត់បញ្ជាក់ហេតុផល ហើយ ខ្ញុំយល់ថា គាត់គួរតែរៀនបើកចិត្តឱ្យ ទូលាយជាងហ្នឹង។ យើងពិនិត្យមើលបុគ្គល ដែលល្បីៗក្នុងពិភពលោក ដូចជាមហាត្មៈ គន្ធី គេមិនបាច់តែជនជាតិគេផង គេលើកតម្កើង  តម្កល់សឹងគ្រប់សាកលវិទ្យាល័យនៅសហរដ្ឋ- អាមេរិក។ ដូច្នេះយើងគួរតែរៀនពីហ្នឹង ហើយ ខ្ញុំយល់ថា សាលារាជធានីភ្នំពេញ លោកប្រហែល-ជាយល់ច្រឡំថា ជារឿងនយោបាយ ប៉ុន្តែខ្ញុំបាន ជម្រាបតាមសារព័ត៌មានរួចរាល់ហើយថា អត់ មានពាក់ព័ន្ធរឿងនយោបាយអីទេ វាជារឿង បុគ្គល ហើយគណបក្សសង្គ្រោះជាតិ អត់មាន នៅពីក្រោយខ្នងទេ អត់បានជំរុញឱ្យខ្ញុំធ្វើទេ អត់ បានឱ្យខ្ញុំស្នើសុំទៅសាលារាជធានីភ្នំពេញទេ។ ខ្ញុំធ្វើដោយមនោសញ្ចោតនា ដោយការគោរព  ហើយដោយសារមានការគាំទ្រជំរុញពីមហាជន តែប៉ុណ្ណឹងទេ”។

លោកអ៊ូ ច័ន្នរ័ត្ន មានប្រសាសន៍បន្តថា “ខ្ញុំពិនិត្យមើល បើយើងតម្កល់នៅកន្លែងផ្សេង កន្លែងណាក៏បានដែរ យើងអាចទិញដីមួយដុំ ដាក់តម្កល់ ឬក៏ទៅតាកែវ ដាក់តម្កល់ក៏បាន ប៉ុន្តែវាមិនស័ក្តិសមនឹងកន្លែងសម្រាប់តម្កល់ហ្នឹង ហើយខ្ញុំយល់ថា ទីលានប្រជាធិបតយ្យហ្នឹង គឺ ប្រសើរសម្រាប់អ្នកដែលហ៊ានបញ្ចញមតិ អ្នក ហ៊ាននិយាយការពិត ហើយវាជួយជំរុញសន្ទុះ សេរីភាពក្នុងការបញ្ចោញមតិផង វាជួយលើក ស្ទួយលទ្ធិប្រជាធិបតេយ្យផង។ អ៊ីចឹងហើយ ខ្ញុំនៅតែយល់ថា ទីលានប្រជាធិបតេយ្យហ្នឹង វា ស័ក្តិសមសម្រាប់លោកបណ្ឌិតកែម ឡី ណាស់ ៕

ដោយ៖ កុលបុត្រ

 

RELATED ARTICLES