Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិFincy ទទួលបានទុនសហការចំនួន២.៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យការប្តូរប្រាក់ក្លាយជាអនឡាញ

Fincy ទទួលបានទុនសហការចំនួន២.៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យការប្តូរប្រាក់ក្លាយជាអនឡាញ

ភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ៖ Fincy ជាកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុ (app) មួយក្នុងចំណោមកម្មវិធីឈានមុខគេ និងមាននវានុវត្តខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ បានឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងកម្មវិធី (app) ទូទាត់ប្រាក់ពហុបំណងដែលទទួលបានការកោតសរសើរពីសាធារណជនជាច្រើន។

កម្ពុជា បានក្លាយជាតួអង្គដ៏សំខាន់ក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ប្រទេសកម្ពុជា គឺជាទីផ្សារដ៏ល្អមួយនៅអាស៊ីអាគ្នេយ៍ សម្រាប់ការវិនិយោគបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល។ ដោយមានការរីកលូតលាស់លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថលជាមួយនិងកំណើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទូទាត់ប្រាក់ឌីជីថល ជាពិសេសក្នុងចំណោមប្រជាជនវ័យក្មេងដែលនិយមប្រើប្រាស់ទូរស័ព្ទចល័ត បានធ្វើឲ្យកម្ពុជាមានភាពទាក់ទាញខ្លាំងសម្រាប់ការវិនិយោគជាយុទ្ធសាស្រ្តសំខាន់ៗ និងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យា។ផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍន៍ឌីជីថលនៅក្នុងប្រទេសកម្ពុជា មានភាពស្រដៀងគ្នាទៅនឹងគោលដៅរបស់ Fincy ដើម្បីក្លាយទៅជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។

តាមរយៈការផ្តល់ជំនួយថវិកាថ្មីៗពីក្រុមហ៊ុន GBCI Ventures ដែលមានចំនួន១០០លានដុល្លារអាមេរិក ចូលរួមជាមួយក្រុមហ៊ុន Fincy ដែលមានការិយាល័យកណ្តាលនៅសឹង្ហបុរី បាននឹងកំពុងអនុវត្តផែនការកំណើនរបស់ខ្លួនដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ដោយមានក្រុមស្ថាបនិកប្រកបដោយបទពិសោធន៍ខ្ពស់ និងក្រុមអ្នកជំនាញខាងបច្ចេកវិទ្យាហិរញ្ញវត្ថុ, Fincy ខេមបូឌា នឹងពង្រីកក្រុមការងាររបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយមានថវិកាវិនិយោគចំនួន២,៥លានដុល្លារ ពីក្រុមហ៊ុន GBCI Ventures ។ Fincy មានគោលបំណងបង្កើនល្បឿនអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ហើយឆ្ពោះទៅរកការច្នៃប្រឌិតឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនេះ ដែលរួមមានការទូទាត់ប្រាក់, កាបូបប្រាក់ឌីជីថល, និងបច្ចេកវិទ្យាផ្សេងៗទៀត។

ពាំនាំមកនូវការប្តូរប្រាក់ប្រកបដោយសុវត្ថិភាពអនឡាញ ជាមួយនឹងអត្រាប្តូរប្រាក់ល្អបំផុត ដំបូងឡើយ កម្មវិធី app  នេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាចំណាយពេលយូរក្នុងការរង់ចាំ និងការប្តូរប្រាក់ដែលមានតម្លៃខ្ពស់ដែលអ្នកធ្វើដំណើរប្រកបអាជីវកម្មនិងអ្នកទេសចរញឹកញាប់នៅតំបន់អាស៊ីអាគ្នេយ៍ ធ្លាប់បានជួបជាញឹកញាប់។ ខណៈពេលដែលល្បឿននៃសាកលភាវូបនីយកម្មបន្តកើនឡើងសេចក្តីត្រូវការសម្រាប់ការប្តូរប្រាក់ដែលចំណាយតិចដោយផ្ទាល់ និងមានសុវត្ថិភាពបានក្លាយទៅជាសេចក្តីត្រូវដ៏សំខាន់សម្រាប់ប្រតិបត្តិការរវាងអាជីវករ និងអាជីវករ (B2B) និងរវាងអាជីវករ និងអតិថិជន (B2C)។

ក្នុងចំណោមក្រុមហ៊ុនដ៏ទៃទៀតនៅក្នុងតំបន់ Fincy បាននាំមុខគេ និងផ្តល់នូវភាពទាក់ទាញជាងគេនូវអត្រាប្តូរប្រាក់ល្អបំផុត, ប្រកបដោយសុវត្ថិភាព, និងបច្ចេកវិទ្យាប្លុកឆេន (blockchain) ដ៏មានតម្លារភាព។ ចាប់តាំងពីដំបូងមក Fincy បានបន្ថែមតម្លៃ និងមុខងារដែលមានអត្ថប្រយោជន៍ផ្សេងៗ ក្នុងគោលបំណងធ្វើឲ្យបច្ចេកវិទ្យារបស់ខ្លួនក្លាយទៅជាដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយក្នុងដៃរបស់អ្នក។

អត្ថប្រយោជន៍សម្រាប់អតិថិជន និងអាជីវករ ក្នុងចំណោមមុខងារជាក់ស្តែងជាច្រើន Fincy បានផ្តល់ដល់សហគមន៍យើងនូវមុខងារជជែកគ្នាលេង (ឆាត) នៅក្នុងកម្មវិធីតែម្តង គួបផ្សំនឹងកាបូបលុយឌីជីថល (digital wallet) សម្រាប់បញ្ញើប្រាក់, ដកប្រាក់, ទូទាត់ប្រាក់, ប្តូរប្រាក់ និងសម្រាប់ធ្វើការសម្របសម្រួលប្រតិបត្តិការក្នុងចំណោមអ្នកប្រើប្រាស់ដោយពុំមានបញ្ហាអ្វីឡើយ។ លើសពីនេះ យើងក៏អាចបញ្ចូលមុខងារបើកប្រាក់បៀរវត្សន៍ និងទូទាត់នៅពេលលេងហ្គេម និងអាចមានការរៀបចំបញ្ចូលភាគីទី៣ និងមុខងារផ្សេងៗបន្ថែមទៀតបាន។

លោក Lim Ming Wang អគ្គនាយកប្រតិបត្តិនៃ GBCI Ventures Plc. មានប្រសាសន៍ថា “Fincy មានអាជីវករជាង២០០នាក់រួចស្រេចទៅហើយនៅកម្ពុជារហូតមកដល់ពេលនេះ។ ជាមួយនឹងការប្រើប្រាស់យ៉ាងសំបូរបែបនៃកម្មវិធី app មួយនេះ អាជីវករកំពុងតែទទួលស្គាល់អត្ថប្រយោជន៍ដែល Fincy ផ្តល់ជូន ហើយកំពុងតែចង់ធ្វើជាដៃគូ និងចូលរួមនៅក្នុងទីផ្សារដែលកំពុងតែរីកចម្រើននៅក្នុងគោលដៅទីផ្សារថ្មីរបស់យើង ដូចជាភ្ញៀវទេសចរជាដើម។ ការប្រើប្រាស់របស់អាជីវករបន្តមានការកើនឡើង ហើយ Fincy ខេមបូឌាបានសង្កេតឃើញថា វត្តមានទីផ្សាររបស់ខ្លួននៅកម្ពុជា នឹងទទួលបានការទទួលស្គាល់កាន់តែខ្លាំងនៅពេលកម្មវិធី app នេះ មានអ្នកប្រើប្រាស់ច្រើន ហើយនៅពេលនោះអាជីវករកាន់តែច្រើន និងយល់កាន់តែច្បាស់អំពីតម្លៃ និងលទ្ធផលពីការប្រើប្រាស់កម្មវិធីនេះ”។

លោក Douglas Gan អគ្គនាយកប្រតិបត្តិនៃ GBCI Ventures មានប្រសាសន៍ថា “យើងកំពុងតែសម្ពោធដាក់ឲ្យដំណើរការ Fincy នៅទូទាំងអាស៊ីអាគ្នេយ៍ ជាបន្តបន្ទាប់។ ខណៈដែលយើងមានទីផ្សារមួយច្បាស់លាស់ និងយុទ្ធសាស្រ្តសម្រាប់កំណើននៅក្នុងតំបន់ទាំងមូល ច្បាស់ណាស់ដែលថាប្រទេសកម្ពុជាគឺជាគោលដៅមួយក្នុងចំណោមគោលដៅល្អបំផុតរបស់យើង”។

ផ្តោតលើការតាំងចិត្តរបស់ប្រទេសកម្ពុជា ចំពោះបច្ចេកវិទ្យាឌីជីថល និងការបង្កើតឲ្យមានប្រព័ន្ធអេកូឡូហ្ស៊ីឌីជីថលដ៏ល្អមួយ លោក Douglas Gan បន្តមានប្រសាសន៍ថា “ក្រុមហ៊ុនយើងមើលឃើញប្រទេសកម្ពុជា ជាទីកន្លែងថ្មីជាមួយប្រកបដោយសក្តានុពលដ៏ធំសម្រាប់បង្កើននវានុវត្ត ហើយយើងជឿជាក់ថាភាពជោគជ័យរបស់ Fincy នៅក្នុងប្រទេសកម្ពុជា គឺជាកាតាលីករក្នុងការជំរុញឲ្យស្ថានភាពឌីជីថលរបស់កម្ពុជា ឲ្យរីកចម្រើនបានយ៉ាងឆាប់រហ័ស និងបង្កើនការអភិវឌ្ឍន៍ខ្លួនក្លាយទៅជាទីក្រុងដ៏វៃឆ្លាតនាពេលអនាគត។ បច្វុប្បន្ន យើងឃើញស្ថានភាពនៃកំណើនដ៏ល្អមួយ ហើយយើងមានភាពរំភើប និងមានទំនុកចិត្តក្នុងការធ្វើដំណើរឆ្ពោះទៅមុខ”។
 

សម្រាន់ព័ត៌មានបន្ថែម៖ ក្រុមហ៊ុន ធូ វេ ភីអ ឯ.ក អាសយដ្ឋាន#5 បន្ទប់2A1 ជាន់ទី2 ផ្លូវ282 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន
រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។ លេខទូរស័ព្ទ ៖ 023 22 18 78 អ៊ីមែល៖ hello@twowaypr.com  វែបសាយ៖ www.twowaypr.com

RELATED ARTICLES