Saturday, April 27, 2024
Homeព្រឹត្តិការណ៍សង្គមរត់ចូលភូមិគ្រឹះសម្តេច ប៉ូលិស និងអង្គរក្សដេញចាប់ផ្អើលទាំងកណ្ដាលយប់

រត់ចូលភូមិគ្រឹះសម្តេច ប៉ូលិស និងអង្គរក្សដេញចាប់ផ្អើលទាំងកណ្ដាលយប់

ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ សង្ស័យបែកថ្នាំបានជិះម៉ូតូ១គ្រឿងយ៉ាងលឿន បញ្ច្រាសទិសដៅចរាចរណ៍បំណងចូលក្នុងផ្ទះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្បែរវិមានឯករាជ្យ ដើម្បីជួបសម្តេច ព្រោះមានគេតាមធ្វើបាប និងចង់ដណ្តើមពេជ្រពីរូបគេ ក៏ត្រូវបានកងអង្គរក្សឃើញទាន់ដេញចាប់បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែតុលា ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

dgdffds

ប្រភពពត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូវីវ៉ាកញ្ចាស់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ប 4075 ភព1 ជិះក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវព្រះសុរាម្រិតក្នុងទិសដៅពីលិចទៅកើត ជិះបញ្ច្រាសទិសដៅចរាចរណ៍ សំដៅទៅផ្ទះសម្តេចនាយករដ្ឋមន្ត្រី ។ ពេលមកដល់ក្បែរ របងផ្ទះសម្តេចតេជោ បុរសរូបនោះបានឈប់ម៉ូតូ ហើយរើសបំពង់ជ័រអំពូលភ្លើងខូចនៅក្បែរនោះ ហើយរត់សំដៅទៅក្លោងទ្វារធំផ្ទះសម្តេចបំណងចូលក្នុង ប៉ុន្តែត្រូវបានកងអង្គរក្សឃើញ ក៏បាននាំគ្នាដេញចាប់ ។ ពេលចាប់បានសួរនាំទៅបុរសនោះនិយាយម្តងទៅលិចម្តងទៅកើត ព្រមទាំងអោបបំពង់ជ័រពណ៌ស ជាប់និងដើមទ្រូងផងដែរធ្វើអោយកងអង្គរក្សមានការសង្ស័យក៏ដណ្តើមយកបំពង់នោះមកពិនិត្យមើល តែបុរសរូបនោះ មិនព្រមឲ្យទេ ក៏មានការប្រតាយប្រតប់គ្នា បណ្តាលឲ្យបុរសញៀនថ្នាំរូបនោះបែកក្បាល ។

បើតាមសំដីបុរសដែលសង្ស័យបែកថ្នាំនោះវិញបានឲ្យដឹងថា រូបគេមានបំណងចូលទៅជួបសម្តេច ហ៊ុន សែន ព្រោះមានគេតាមធ្វើបាប និងចង់ដណ្តើមពេជ្រពីរូបគេ តែពេលសមត្ថកិច្ចសួរថា ពេជ្រនៅឯណា ? បុរសរូបនោះបានបង្ហាញបំពង់ជ័រពណ៌សដែលរើសបានឲ្យទៅសមត្ថកិច្ច ធ្វើឲ្យគេហួសចិត្តគ្រប់គ្នា ។

dsfdfsfds

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានដឹកបុរសខាងលើទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសាកសួរបន្ថែម បើពិតជាបែកថ្នាំមែនខាងសមត្ថកិច្ចនិងបញ្ចូនបន្តទៅមណ្ឌល ដើម្បីផ្តាច់គ្រឿងញៀន ៕

ដោយ៖ ស៊ុន ប៊ុន្ធី

 

RELATED ARTICLES