Wednesday, April 24, 2024
Homeតារាខ្មែរព្រាប សុវត្ថិ សប្បាយចិត្ត

ព្រាប សុវត្ថិ សប្បាយចិត្ត

តាមអ្នកស្និទ្ធនឹងក្រុមគ្រួសារលោកព្រាប សុវត្ថិ បានបង្ហើបប្រាប់ឱ្យដឹងថា ថ្មីៗនេះ កំពូលតារាចម្រៀងរូបនេះ សប្បាយចិត្តជាខ្លាំង ព្រោះតែកូនប្រុសច្បងរបស់លោក ឈ្មោះសុវត្ថិ មុនីវណ្ណ ដែលទើបពេញកំលោះឈានចូលវ័យ១៨ឆ្នាំនោះ បានប្រលងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយទោះបីជាប់និទ្ទេស “E” ក៏ក្រុមគ្រួសារតារាចម្រៀងដ៏ល្បីល្បាញរូបនេះ នៅតែរីករាយចំពោះកូនប្រុសដែរ។

13177299_1149686488386287_6739022365024524478_n
លោកព្រាប សុវត្ថិ និងកូនប្រុស សុវត្ថិ មុនីវណ្ណ

ប្រភពបានឱ្យដឹងថា ព្រាប សុវត្ថិ នឹងមិនឱ្យកូនប្រុសច្បងលោកចូលសិល្បៈនៅពេលនេះឡើយ ថ្វីត្បិតតែដឹងច្បាស់ថា មុនីវណ្ណ មានដុង ឬនិស្ស័យស្រលាញ់សិល្បៈដូចលោកក្តី តែកំពូលតារាចម្រៀងរូបនេះ ចង់ឱ្យកូនរៀនឱ្យបានខ្ពង់ខ្ពស់ជាមុនសិន ដើម្បីឱ្យគេមានជំនាញអ្វីច្បាស់លាស់ហើយ ទើបអនុញ្ញាតឱ្យចូលប្រឡូកសិល្បៈជាក្រោយ ហើយនេះមិនមែនសម្រាប់តែកូនប្រុសច្បងលោកតែម្នាក់ទេ គឺជាគោលការណ៍សម្រាប់កូនប្រុសទាំង៣របស់លោកតែម្តង រួមទាំង ក្មួយប្រុសលោក គឺឆៃដា ពិសិដ្ឋ ដែលព្រាប សុវត្ថិ ទំនុកបម្រុងការសិក្សាគ្រប់យ៉ាងនោះ ពេលនេះបាត់មុខលែងឃើញឡើងឆាក ក៏ដោយសារតែព្រាប សុវត្ថិ ចង់ឱ្យពិសិដ្ឋ រៀនឱ្យចប់ជាមុនសិនដែរ ចាំចូលសិល្បៈជាក្រោយ។

13880413_1213033995384869_6437757386456886579_n
សុវត្ថិ មុនីវណ្ណ និងម្តាយ

ព័ត៌មានបានឱ្យដឹងថា ការដែលលោកព្រាប សុវត្ថិ ដាក់គោលការណ៍ បែបនេះដល់កូនៗរបស់លោកនោះ ព្រោះតែលោកដឹងថា អាជីពសិល្បៈមិន ទៀងទាត់ឡើយ គឺត្រូវតែមានជំនាញដ៏ពិតប្រាកដសម្រាប់កូនៗលោកបន្ថែមពីលើអាជីសិល្បៈ ដែលពួកគេស្រលាញ់នឹងត្រៀមប្រឡូកនាពេលខាងមុខនោះ ហើយតាមការបង្ហើបពីអ្នកស្និទ្ធលោកសុវត្ថិ ហៅស្នាយ បានឱ្យដឹងថា សម្រាប់កូនច្បងតារារូបនេះ នឹងអាចបញ្ជូនឱ្យទៅបន្តការសិក្សានៅអាមេរិក ទៀតផង។ គួរបញ្ជាក់ថា ក្នុងចំណោមតារាចម្រៀងនាយុគសម័យថ្មីនេះ គឺមានតែលោកព្រាប សុវត្ថិ ទេ ដែលរក្សាកេរ្តិ៍ឈ្មោះបានយូរជាងគេ គឺល្បីជិត២ទសវត្សរ៍មកហើយ តែរហូតមកដល់ពេលនេះ គឺនៅតែឈរតំណែងកំពូលដដែល មិនទាន់មានតារាណាអាចផ្តួលព្រាប សុវត្ថិ បានឡើយ ។

13880235_1210317315656537_7224481916514326284_n
មានការកត់សម្គាល់ថា ថ្វីត្បិតតែព្រាប សុវត្ថិ មិនទាន់ឱ្យកូនប្រុសទាំង៣ របស់លោក ចូលប្រឡូកក្នុងអាជីពចម្រៀង តែតាមរយៈការបង្ហាញខ្លួនតាមឆាកតន្ត្រីថ្មីៗនេះ ព្រាប សុវត្ថិ បានរុញកូនទាំង៣ឱ្យឡើងឆាករាំអមលោក ដោយពួកគេពាក់ម៉ាសក៍ តែទស្សនិកជននៅតែស្គាល់ថា ជាកូនតារារូបនេះ ព្រោះតែកំលោះទាំង៣ សុទ្ធតែមានរូបរាងសង្ហា កាត់ទៅតាមឪពុករបស់គេ។ ដោយឡែកកូនប្រុសច្បងរបស់ព្រាប សុវត្ថិ ឈ្មោះសុវត្ថិ មុនីវណ្ណ ដែលទើបប្រលងជាប់បាក់ឌុបថ្មីៗនេះ គ្រាន់តែចុះពីលើឆាក គឺមានក្រមុំៗចោមឱបថើប និងថតរូបជាមួយ មិនចាញ់តារាល្បីៗឡើយ ហើយមុនីវណ្ណ ថែមទាំងមានក្រមុំ ជាច្រើនទាំងក្នុងនិងក្រៅប្រទេស សុំស្នេហ៍តាមបណ្តាញសង្គមទៀតផង។

13267802_1161788210509448_8503244440025252059_n
ក្រៅពីកំពុងត្រៀមចេញបទចម្រៀងវាយលុកទីផ្សារនៅរដូវក្តៅខាងមុខ នេះ ពេលនេះព្រាប សុវត្ថិ ក៏លេចមុខធ្វើជាគណៈកម្មការលើកទី២ ក្នុងកម្មវិធី “Cambodian Idol” រដូវកាលទី២ ផងដែរ ដោយទស្សនិកជនជាច្រើន បានគាំទ្រតារាឈានមុខគេនៅហង្សមាស រូបនេះថា មានការវាយតម្លៃដោយភាពសុក្រិតជាងគេ លើបេក្ខជនប្រលងចម្រៀង ក្នុងចំណោមគណៈកម្មការ ទាំង៤រូប៕                                                              ហ៊ឹម វិចិត្រ

RELATED ARTICLES