Thursday, April 25, 2024
Homeសេដ្ឋកិច្ចជាតិទោះ​ជា​ការ​លក់​ថម​ថយ​ល្បឿន តែ​អ្នក​វិនិយោគ​បុរី​ក្នុង​ស្រុក​នៅ​តែ​មាន​ទំនុក​ចិត្ត

ទោះ​ជា​ការ​លក់​ថម​ថយ​ល្បឿន តែ​អ្នក​វិនិយោគ​បុរី​ក្នុង​ស្រុក​នៅ​តែ​មាន​ទំនុក​ចិត្ត

ភ្នំពេញ ៖ ទោះជាស្ថានភាពនៃការលក់លំនៅដ្ឋាននៅតាមបុរីនានាថមថយល្បឿនបន្តិចក្តី ប៉ុន្តែបុរីវិមានភ្នំពេញនៅតែបន្តអភិវឌ្ឍន៍គំរោងថ្មីរបស់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជន តាមរយៈគំរោងទី៦របស់បុរីនេះ។

build1

លោកឧកញ៉ាលីហួរអគ្គនាយកក្រុមហ៊ុនលីហួគ្រុប និងជាប្រធានគម្រោងបុរីវិមានភ្នំពេញបានថ្លែងឲ្យដឹងតាមទូរស័ព្ទបន្ទាប់ពីបន្ទាប់ពីបញ្ចប់ការបញ្ចុះបឋមសិលាសាងសង់លំនៅដ្ឋាន ក្នុងគម្រោងទី៦របស់ខ្លួននាព្រឹកថ្ងៃទី៥ តុលានេះថា គម្រោងលំនៅដ្ឋានរបស់បុរីវិមានភ្នំពេញនេះ ក្រុមហ៊ុនសងសងតម្រូវទៅតាមបែបមនុស្សស៊ីវីល័យ ព្រោះលំនៅដ្ឋានក្នុងគំរោងថ្មីនេះ ជាលំនៅដ្ឋានផ្ទះវីឡាសុទ្ធ ធ្វើការសាងសងលើទំហំផ្ទៃដី៣០០០ម៉ែត្រការ៉េ សរុបផ្ទះចំនួន១០៨ផ្ទះ ក្នុងនោះក៍មានផ្សារ សួនច្បា និងរោងកុនផងដែរ។

លោកឧញ៉ាបន្តទៀតថា“គម្រោងទី៦នេះ គឺជាលំនៅដ្ឋានដែលសាងសងឡើង តាមស្តង់ដា មានភាពទូលាយ រស់នៅដោយផាសុខភាព”។លោកបន្តថា “គម្រោងទី៦នេះ និងធ្វើការសាងសងប្រើប្រាស់រយៈពេល១៨ខែ ទើបបញ្ចប់រួចរាល់ ដែលផ្ទះទាំងនោះមានតម្លៃចាប់ពី១៦៥០០០ដុលា្ល រហូតដល់៦០ម៉ឺនដុល្លារអាមេរិក”។

build2

សម្រាប់អតិថិជនដែលមកចុះឈ្មោះទិញផ្ទះ១០នាក់ដំបូង និងបន្ថែមជូនពិសេសនូវដំណើរកំសាន្តទៅកាន់ប្រទេសកូរ៉េខាងត្បូងចំនួន៦យប់៧ថៃ្ង ហើយសម្រាប់អតិថិជន១០នាក់ដែលមកចុះឈ្មោះទិញបន្តទៀតនោះ ក្រុមហ៊ុនបន្ថែមជូននូវដំណើរកំសាន្តទៅកាន់សាធារណៈរដ្ឋប្រជាម៉ាណិតចិនចំនួន៥យប់៦ថៃ្ងផងដែរ។

អជិតិថិជនអាចបង់ប្រាក់ដោយឥតការរយៈ១៨ខែសម្រាប់ទឹកប្រាក់៤០ភាគរយនៃទឹក

ប្រាក់សរុប បន្ទាប់មកអតិថិជនអាចបង់រំលោះ ជាមួយក្រុមហ៊ុនក្នុងអាត្រាការប្រាក់១២%ក្នុង១ឆ្នាំ ឬបង់ជាមួយធនាគារដៃគូរបស់ក្រុម។

យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា កម្ពុជាត្រូវការលំនៅដ្ឋានរហូតដល់១លានខ្នងគិតពីពេលបច្ចុប្បន្នរហូតដល់ឆ្នាំ២០៣០ ដោយសារការកើនឡើងនូវលំហូរប្រជាជនចូលមករស់នៅទីក្រុង ជាង១ភាគរយជារៀងរាល់ឆ្នាំ។

លោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា ចំនួនប្រជាពលរដ្ឋចូលមករស់នៅរាជធានីភ្នំពេញ បានកើនឡើងរហូតដល់ជាង៣លាននាក់នៅដំណាច់ឆ្នាំនេះ ដែលធ្វើឲ្យតម្រូវការលំនៅដ្ឋានកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែឆ្លើយតបនឹងការកើនឡើងនូវកំនើនប្រជាសាស្រ្តនេះ ទាមទារឲ្យសាលារាជធានីភ្នំពេញបង្កើនការយកចិត្តទុកដាក់លើការរៀបចំនគរូបនីយកម្មទីក្រុង ធ្វើយ៉ាងណាឲ្យការអភិវឌ្ឍន៍ស្របតាមប្លង់គោលរបស់រាជធានី ភ្នំពេញ រហូតដល់ឆ្នាំ២០៣៥ខាងមុខនេះ៕

ដោយ ៖ គង់ លាងហួរ

 

RELATED ARTICLES