ភ្នំពេញ៖ កូនស្រីរបស់ថៅកែផលិតកម្មមហាហង្ស នាងភិន សុដាលីស ដែលត្រូវបាន លោកប៉ែន ចំរ៉ុង ជាប្តីប្តឹងលែងលះទាំងពពោះ កូនក្នុងផ្ទៃនោះ បានសម្រាលកូនស្រីរបស់នាង ដោយការវះកាត់ដោយសុវត្ថិភាព កាលពីវេលា ម៉ោង៤និង៤២នាទីរសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ស្ថិត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស ជាឪពុកបង្កើតរបស់ភិន សុដាលីស បាន ឱ្យដឹងតាមទំព័រហ្វេសប៊ុករបស់លោក កាលពី រសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ថា “កូន ស្រីរបស់ខ្ញុំបានឆ្លងកាត់ការវះកាត់រួចរាល់ហើយ ដោយមិនអាចសម្រាលតាមធម្មតាបានមកពី កូនរបស់ដាលីស ថ្លោសពេក នៅម៉ោង៤ៈ៤២ ល្ងាច ថ្ងៃទី៦ ខែ១០/២០១៦”។
គួរបញ្ជាក់ថា ភិន សុដាលីស ដែលមាន ផ្ទៃពោះគ្រប់ខែបានឈឺពោះសម្រាលកូនតាំង ពីវេលាយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ហើយ ត្រូវបានឪពុករបស់នាងគឺលោកអ៊ិន សុភិន បញ្ជូន ទៅកាន់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ភ្លាម ៗ ប៉ុន្តែបន្ទាប់ពីទ្រាំឈឺពោះអស់ជាង២០ម៉ោងនៅតែមិនអាចសម្រាលតាមធម្មជាតិបាន ទើបក្រុមគ្រូពេទ្យសម្រេចធ្វើការវះកាត់សម្រាលដោយ សុវត្ថិភាព កាលពីវេលាម៉ោង៤និង៤២នាទី រសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ។
គួររំលឹកដែរថា ភិន សុដាលីស បានជម្នះចិត្តឪពុក របស់នាង ដោយសុខចិត្តឱបបង្វេចចុះចេញពី ផ្ទះមករួមរស់ជាមួយលោកប៉ែន ចំរ៉ុង ដោយ ពុំបានរៀបការតាមប្រពៃណីនោះទេ គឺគ្រាន់តែ ចុះអេតាស៊ីវិល នៅសាលាសង្កាត់ប៉ុណ្ណោះ ប៉ុន្តែ ចំណងស្នេហ៍ប្រឆាំងម៉ែឪនោះ បានដាច់ដោច ទាំងកណ្តាលទី ដោយប្តីរបស់នាង គឺលោកប៉ែន ចំរ៉ុន បានប្តឹងទៅតុលាការសុំលែងលះភិន សុដាលីស ខណៈដែលនាងកំពុងពពោះកូនក្នុងផ្ទៃ៤ខែ ហើយ ទីបំផុតត្រូវបានតុលាការចេញសាលក្រមសម្រេច ឱ្យផ្តាច់សាមគ្គសង្វាសជាស្ថាពរកាលពីប៉ុន្មាន ខែមុននេះ ហើយដាលីស បានវិលត្រឡប់ទៅ រស់នៅផ្ទះឪពុកម្តាយនាងវិញ និងបានទទួល ការសន្តោសប្រណីមិនប្រកាន់ទោសកំហុសពី អ្នកមានគុណដោយនាងទ្រាំពពោះរហូតគ្រប់ខែ សម្រាលបានកូនស្រីម្នាក់ ដ៏គួរឱ្យស្រលាញ់នៅ ពេលនេះ ៕