Friday, April 19, 2024
Homeតារាខ្មែរម៉ាក សែនសូនីតា ប្រុស៥ នាក់តាមស្នេហ៍

ម៉ាក សែនសូនីតា ប្រុស៥ នាក់តាមស្នេហ៍

ម៉ាក សែនសូនីតា កំពុងមានភាពលេចធ្លោមួយកម្រិតថែមទៀត តាមរយៈរឿង “ចន្ទ្រា” ដែលនាងសម្តែងជាតួឯក ហើយរឿងនេះត្រូវយកទៅបញ្ចាំង រហូតទៅដល់៩ប្រទេសឯណោះ ដូចជាប្រទេសថៃ ឡាវ វៀតណាម ប៊្រុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អូស្ត្រាលី និង សហរដ្ឋអាមេរិក ជាដើម។ ពោលគឺតូតា កំពុងតែឈរនៅក្នុងតំណែងជាតារាសម្តែង លំដាប់ជួរមុខ ក្នុងចំណោមតារាសម្តែងស្រីល្បីៗមួយចំនួនដូចជា ឌុច លីដា, មាន សូនីតា, នៅ សុនិតា, គៀត សុវណ្ណាឡាង និងនី មុនីនាថ ជាដើម។

14590434_1458757654140770_4863215662168256781_n
ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែរនោះ ខណៈដែលកេរ្តិ៍ឈ្មោះកាន់តែស្ទុះឡើង តូតា ក៏ល្បីមានបុរសៗអ្នកមានជាច្រើនតាមស្នេហ៍ផងដែរ ដែលតាមប្រភពចុងក្រោយថា បច្ចុប្បន្ននេះ មានបុរសរហូតទៅដល់៥នាក់ កំពុងតាមប្រជែងស្នេហ៍នាងយ៉ាងស្អិតក្នុងពេលតែមួយ ដែលក្នុងនោះមានប្រុសក្មេង ទឹម នីដា ប្អូនប្រុសទឹម រដ្ឋា មន្ត្រីប៉ូលិសពោះម៉ាយម្នាក់ ថៅកែផលិតកម្មល្បីឈ្មោះ២នាក់ រួមទាំងឧកញ៉ាម្នាក់ផងដែរ។

14591762_1458757877474081_1660021125590762849_n
ប្រភពដដែលបន្ថែមថា តូតា កំពុងធ្វើឱ្យសង្សារក្មេង (ទឹម នីដា) ព្រួយចិត្តជាខ្លាំង ក៏ព្រោះតែខ្លាចនាងជាប់អន្ទាក់ស្នេហ៍បុរសៗសម្បូរទ្រព្យទាំងនោះ ខណៈដែលបុរសៗទាំងនោះតាមស្នេហ៍នាងយ៉ាងស្អិតជាមួយនឹងការប្រើឥទ្ធិពលទឹកប្រាក់ថ្ពក់បេះដូងនាង។

14433003_1445150615501474_5154542438230318356_n
ចំពោះដំណឹងនេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីតូតា បានទេ កាលពី ថ្ងៃទី២០ ខែកញ្ញា កន្លងទៅនេះ ព្រោះទូរស័ព្ទចូល តែគ្មានអ្នកទទួល ខណៈដែលពេលនេះ តូតា កំពុងដើរកម្សាន្តនៅឯឆ្នេរសមុទ្រហួហ៊ីន ប្រទេសថៃ ឯណោះ ដោយនាងបានបង្ហាញរូបភាពសិចស៊ីស្លៀកឈុតប៊ីគីនី ជិះសេះ ហែលទឹកសមុទ្រកម្សាន្តយ៉ាងរីករាយ ស្រស់ថ្លា។

14433094_1444851598864709_8793412474485480031_n
យ៉ាងណាកន្លងមក តូតា ធ្លាប់ទទួលស្គាល់ថា ពិតជាមានបុរសៗតាមស្រលាញ់នាងមែន តែរហូតមកទល់ពេលនេះ មិនទាន់ជ្រើសយកបុរសណាម្នាក់ជាគូប្រចាំជីវិតនៅឡើយ។ សូម្បីតែសង្សារក្មេងទឹម នីដា ដែលតាមស្រលាញ់នាងជាយូរមកហើយក្តី។

14370069_1444857845530751_8304764876572962237_n
តាមប្រភពថា ក្នុងចំណោមប្រុស៥នាក់ ដែលកំពុងតាមស្នេហ៍តូតា យ៉ាងស្អិតក្នុងពេលតែមួយនោះ មិនទាន់ដឹងថា តូតា នឹងជ្រើសបុរសណាម្នាក់ជាគូគាប់ទ្រនាប់ជីវិតនៅឡើយទេ ខណៈដែលកន្លងមក នាងធ្លាប់អះអាងថា សង្សារក្មេង (ទឹម នីដា) របស់នាង ដែលតាម ស្រលាញ់នាងជាយូរមកហើយនោះ ក៏នាងមិនទាន់ច្បាស់ថា នឹងដឹកដៃគ្នាចូលរោងការដែរ។ ពោលគឺនៅតែស្ថិតនៅក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នានៅឡើយ ហើយបុរសផ្សេងទៀត ក៏នៅតែមានឱកាសតាមចែចង់នាង។

14355682_1445738835442652_462964980039398489_n
កន្លងមក សម្ព័ន្ធស្នេហ៍រវាងតូតា ជាមួយសង្សារក្មេង លោកទឹម នីដា បានល្បីបែកបាក់ ជាញឹកញាប់។ ប៉ុន្តែ ពួកគេនៅតែអាចរក្សាចំណងស្នេហ៍បានរហូតមកទល់ពេលនេះ។ យ៉ាងណា ទន្ទឹមនឹងនោះ តូតា ក៏ធ្វើឱ្យសង្សារក្មេងព្រួយចិត្តស្ទើរប្រេះទ្រូងដែរ ដោយសារតែមានបុរសអ្នកមានជាច្រើនតាមបោះនុយធំស្ទូចស្នេហ៍នាង ហើយក្នុងដំណាក់កាលនេះ មិនទាន់ដឹងថា ទឹម នីដា នឹងអាចជម្នះឧបសគ្គបានឬយ៉ាងណានោះទេ ត្បិតអីមានបុរស៤នាក់ផ្សេងទៀត កំពុងតាមស្នេហ៍តូតា យ៉ាងប្រកិត។ ជាពិសេស ឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ ដែលហ៊ានចំណាយ ធនធានជាច្រើន ដើម្បីចង់បានតូតា មកនែបនិត្យ។

14370005_1445164678833401_4592386377758002514_n
តាមដំណឹងថា មួយរយៈចុងក្រោយនេះ តូតា ក៏ត្រូវបានក្រុមម៉ែយ៉ែមមួយចំនួនតាម រំខាននាងផងដែរ ដោយចង់ទាក់ទងនាងឱ្យទៅញ៉ាំបាយជាមួយមន្ត្រីធំទ្រព្យស្តុក ជាថ្នូរនឹងលុយធីប តែតូតា មិនអើពើនឹងរឿងនោះទេ៕                          សុខ ស៊ីឡាង

RELATED ARTICLES