Tuesday, May 14, 2024
Homeព្រឹត្តិការណ៍សង្គមប្រធានផ្សារស្អាង បង្ហោះ ហ្វេសប៊ុក ប្រមាថ អ្នកកាសែត អន់ជាងឆ្កែ

ប្រធានផ្សារស្អាង បង្ហោះ ហ្វេសប៊ុក ប្រមាថ អ្នកកាសែត អន់ជាងឆ្កែ

ខេត្ដកណ្តាលៈ រយៈពេលថ្មីៗកន្លងមកនេះលោក ប៉ោ សេង ប្រធានផ្សារស្អាង ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល បានសរសេរ ពាក្យពេចន៍ បង្ហោះនៅលើ បណ្តាញសង្គម ហ្វេសប៊ុកធ្វើការប្រមាថ អ្នកសារព័ត៌មាន នៅស្រុកស្អាងផ្សាយ បង្ខូចកេរ្តិ៍ឈ្មោះ គេអន់ជាង ឆ្កែទៅទៀត ។

ពាក្យពេចន៍ សរសេរបង្ហោះនៅ លើគណនីហ្វេស ប៊ុកផ្ទាល់ ខ្លួនរបស់លោក ប៉ោ សេង នេះបានបង្ហោះចេញ នៅវេលាម៉ោង១០ និង១១នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ដោយសរសេរថា “ខ្ញុំឃើញបងៗៗ. អ្នកសារព៏ ត៍មានខ្លះមុខ នឹងផ្សាយ រកហេតុ ផល់គ្រប់ជ្រុងជ្រួយ. ប៉ុតែអ្នកសារព៏ត័មាននៅស្រុកស្អាងចុះផ្សាយបង់ខូចកេស្សឈ្មោះ. គេអន់ជាងឆ្កែទៅទៀត. បើចង់សួរខ្ញុំមានរូបភាព. នឹងការសែតជាច្រើន .ទុកដែលខ្ញុំឈឺចាប់ជាង. បីឆ្នាំមកហើយ. ខ្ញុំចាំមើល ធ្វើល្អ នឹងអាក្រពិតជា ជាតិនេះមានមែន. សូមឲ្យច្បាប់ត្រូវរៀបផង” ។

dsdffds

ទាំងនេះជាពេក្យពេចន៍ដើមដែលលោកប្រធានផ្សារស្អាងបានសរសេរបង្ហោះ មិនបានប៉ុន្មានម៉ោងផងនោះលោក ប៉ោ សេង បានចូលទៅកែពាក្យពេចន៍ទាំងនេះចេញវិញដោយសរសេរថា “ខ្ញុំឃើញបងៗៗ. អ្នកសារព៏ត៍្មមានខ្លះមុននឹងផ្សាយរកហេតុផល់គ្រប់ជ្រុងជ្រួយ.  ប៉ុតែអ្នកសារព៏ត័មានខ្ល្ច្កះៗៗចុះបង់ខូចកេស្សឈោ្មះ. គេអន់ជាងឆ្កែទៅទៀត. បើចង់សូរខ្ញុំមានរូបភាព. នឹងការសែតជាច្រើន  .ទុកដែលខ្គុំឈី់ចាប់ជាង. បីឆ្នាំមកហើយ. ខ្ញុំចាំមើល  ធើ្វល្អ  នឹងអាក្រពិតជា ជាតិនេះមានមែន.  សូមឲ្យច្បាប់ត្រូវរៀបផង” ។ ពាក្យពេចន៍លោក ប៉ោ សេង ប្រធានផ្សារស្អាងសរសេរបង្ហោះខាងលើនេះ ត្រូវគេមើលឃើញថា សរសេរខុសស្ទើរទាំងស្រុង ។

ពាក់ព័ន្ធទៅនឹងលោក ប៉ោ សេង ប្រធានផ្សារស្អាងសរសេរបង្ហោះប្រមាថអ្នកសារព័ត៌មាននៅស្រុកស្អាងអន់ជាងឆ្កែ អ្នកយកព័ត៌មាននគរធំបានទំនាក់ទំនងតាមទូរស័ព្ទទៅកាន់លោក ធៀម សំបូ ជាអ្នកសារព័ត៌មានជើងចាស់ម្នាក់ ដែលមានលំនៅដ្ឋាននៅក្នុងស្រុកស្អាង ។

លោក ធៀម សំបូ និយាយថា ការសរសេរពាក្យពេចន៍បង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ប៉ោ សេង ប្រធានផ្សារស្អាង គឺជាការប្រមាថដ៏ធ្ងន់មួយមកលើអ្នកសារព័ត៌មានជាច្រើននាក់ដែលកំពុងរស់នៅក្នុងស្រុកស្អាង ។ លោក ធៀម សំបូ បានបញ្ជាក់ថា ឆ្លើយតបទៅនឹងការប្រមាថនេះ រូបលោកជាអ្នកសារព័ត៌មានជើងចាស់ម្នាក់ ក៏ដូចជាអ្នកសារព័ត៌មានរស់នៅស្រុកស្អាងជាច្រើននាក់ទៀត បានត្រៀមរៀបចំដាក់ពាក្យបណ្តឹងចូលសាលាដំបូងខេត្តកណ្តាល ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌ជុំវិញករណីនេះ ។

dsdfssdf

គួរំឮកថា រយៈពេលកន្លងមកអ្នកយកព័ត៌មានឲ្យអង្គភាពគេហទំព័រ ,កាសែតប្រចាំថ្ងៃ និងប៉ុស្តិ៍ទូរទស្សន៍ ក្នុងស្រុកជាច្រើនបានចុះផ្តិតយករូបភាព និងការបំភ្លឺពីអាជីវករនៅផ្សារស្អាង ជុំវិញករណីមានភាពមិនប្រក្រតីទៅនឹងការយកថ្លៃភាស៊ីផ្សារស្អាង និងការរៀបចំសណ្តាប់ធ្នាប់ អនាម័យ នៅក្នុងផ្សារស្អាង ដើម្បីធ្វើការចុះផ្សាយ ។ ជាហេតុធ្វើឲ្យលោក ប៉ោ សេង ប្រធានផ្សារស្អាង ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង រហូតឈានដល់ធ្វើការវាយតបទៅលើលោក ហុក វិបុល អាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពសារព័ត៌មានខ្មែរអភិវឌ្ឍន៍ និងបើកការប្រមាថតាមរយៈហ្វេសប៊ុកមកលើអ្នកសារព័ត៌មានរស់នៅស្រុកស្អាង ។

ឆ្លើយតបទៅនឹងអំពើហិង្សាបណ្តាលឲ្យមានរបួសស្នាមខាងលើនេះលោក ហុក វិបុល អាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពសារព័ត៌មានខ្មែរអភិវឌ្ឍន៍ បានដាក់ពាក្យបណ្តឹងចូលទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ហើយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក៏បានកសាងសំណុំរឿងនិងសាវតាជាតិជនសង្ស័យឈ្មោះ ប៉ោ សេង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ។ រហូតមកដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាកោះអញ្ជើញឈ្មោះ ប៉ោ សេង ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិលេខ៧ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង០៩ព្រឹក ។ អ្នកសារព័ត៌មានដែលទទួលរងការប្រមាថពីលោក ប៉ោ សេង រងចាំមើលជោកវាសនារបស់លោកប្រធានផ្សារស្អាងរូបនេះនឹងទៅជាយ៉ាងណាពាក់ព័ន្ធទៅនឹងបណ្តឹងលោក ហុក វិបុល ។

sadsfdsf

ពាក់ព័ន្ធករណីខាងលើនេះអ្នកយកព័ត៌មាននគរធំមិនអាចសុំធ្វើការបំភ្លឺពីលោក ប៉ោ សេង ប្រធានផ្សារស្អាង បានទេនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ ។ អ្នកយកព័ត៌មានរងចាំការបំភ្លឺសមស្របណាមួយពីលោក ប៉ោ សេង នៅពេលក្រោយ ៕

ដោយ៖ សិលា

RELATED ARTICLES