Sunday, November 24, 2024
Homeសិច និងស្នេហាបុរសបែកបាក់ ស្នេហ៍រងផលប៉ះ ពាល់អ្វីខ្លះ?

បុរសបែកបាក់ ស្នេហ៍រងផលប៉ះ ពាល់អ្វីខ្លះ?

យុវវ័យ១៨+

ផលប៉ះពាល់ ធ្ងន់ធ្ងរនៃការបែក បាក់ស្នេហាមិន ត្រឹមតែផ្អែកទៅ លើទំនាក់ទំនង ពីធម្មជាតិប៉ុណ្ណោះ ទេ វាថែមទាំងអា ស្រ័យលើ ប្រវត្តិស្នេហ៍ដែលអ្នកទាំងពីរធ្លាប់ សាងរួមគ្នា និងចរិត របស់មនុស្សទៀតផង  ដែលជាបញ្ហាចោទ។ ទោះជា យ៉ាងណាបុរស និងសុភាពនារី គឺមានបុគ្គលិកលក្ខណៈផ្ទុយគ្នា ស្រលះក្នុង ការឆ្លើយតបនិង ស្ថានភាពលំបាកនេះ។

ខាងក្រោមនេះ គឺជាផលប៉ះពាល់ទៅ លើបុរសដែលបាក់ បែកក្តីស្នេហ៍ដូចតទៅ៖

ក/ ការបដិសេធភ្លាមៗ

ក្តីឈឺចាប់នៅក្នុងការ ព្រាត់ប្រាសឬ បែកបាក់ចំណង ស្នេហ៍ជាគ្រឿង ជំរុញនូវកម្លាំង រុញច្រាននៃ ការស្រមើស្រមៃ នៅក្នុងអារម្មណ៍ របស់មនុស្ស ប្រុស ដែលនាំឲ្យពួកគេស្វែង រកនូវឱកាស ល្អមួយក្នុង ការលាក់ បាំងនូវភាព មិនរីករាយ របស់ពួគគេ ជាពិសេស ការកើតចេញ ពីបទពិសោធន៍ថ្មី របស់ខ្លួនតែម្តង។ នៅក្នុងការ ស្ទង់មតិមួយបង្ហាញ ថា២៦%នៃបុរសបាន ផ្តល់អនុសាសន៍ ក្នុងការចេញដើរ កម្សាន្តនៅខាង ក្រៅនិងទទួល ទានគ្រឿងស្រវឹងជាមួយ និងមិត្តភក្តិប្រុសៗ របស់ពួកគេក្រោយ ពីការបែកបាក់ ក្តីស្នេហ៍ ។យន្តការនេះចង្អុល បង្ហាញថាផល ប៉ះពាល់ភ្លាមៗ នៃការបាក់ ស្ពានចម្លង ស្នេហ៍គឺជាការ ប្រកែកមិនព្រម ទទួលយក ដោយដំណាក់ កាលនៃការ បង្ហាញអាការខាង ក្រៅជាដើម។

ខ/ បាត់បង់ការគាំទ្រផ្លូវអារម្មណ៍

ការស្រាវជ្រាវក៏ បានបង្ហាញផង ដែរថាបុរសជា ច្រើនដែលរង ទុក្ខព្រួយក្នុង ការបាត់បង់ ផ្លូវចិត្តឬមនោសញ្ចេតនា ដែលមាន សុខុមាលភាព នៅពេលពួកគេពុំមានដៃគូរ៉ូម៉ែន ទិកស្អំបេះដូង បានយូរអង្វែង ដែលជាអ្នក ចែករំលែកនូវ អារម្មណ៍ស្និទ្ធស្នាល និងគ្នា។

គ/ ទស្សនីយភាពនៃសេរីភាព

ការបែកបាក់ស្នេហ៍ ជាទូទៅមានផលប៉ះ ពាល់ទៅនឹងការ ធ្វើឲ្យភ្ញាក់រលឹក នូវការចាប់អារម្មណ៍ សារជាថ្មីក្នុង ផ្លូវចិត្តរបស់ មនុស្សប្រុសលើផ្ទាំងទស្សនី យភាពនៃការ មាននារីថ្មីមករួម រស់ក្នុងជីវិត របស់ពួកគេ។

ឃ/ ការឆ្លើយតបនឹងអារម្មណ៍ក្រោធខឹង

ឥរិយាបថប្រ ច័ណ្ឌនិងការក្រោធ ខឹងគឺគ្មានន័យ ខ្លឹមសារជាផល ប៉ះពាល់នៃការ បែកបាក់ស្នេហ៍ ជាសាកលនោះឡើយ។ បុរសមួយចំនួន ធ្វើការឆ្លើយ តបទៅនឹងស្ថានការ ណ៍លំបាកតាម រយៈការជ្រើស យកអាកប្បកិរិយា ឈ្លោះប្រកែកឬ ប្រទូសគ្នាជាមួយ គូស្នេហ៍របស់ខ្លួន។

អ្នកចិត្តវិទ្យាមួយ ចំនួនបានអះអាង ទុកជាមុនថា តួនាទីនៃការក្រោធ ខឹងនេះគឺជាលក្ខណៈ នៃបម្រែបម្រួល ក្នុងការផ្លាស់ប្តូរ ចិត្តរបស់មនុស្ស ប្រុសដែលជាធម្មជាតិរបស់មនុស្សប្រុស។ ជាពិសេស គឺបុរស នៅតែជាអ្នក ដែលមានអារម្មណ៍ ខ្លាំងក្លាដដែល ចំពោះអតីតកាលឬ ការក្តីរំពឹង នៃការជួសជុល ប៉ះប៉ូវទំនាក់ទំនង។

 ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES