Tuesday, April 30, 2024
Homeព័ត៌មានជាតិអ្នកធ្វើការងាររួមជាមួយគាត់ ចោមរោមមើល ពេលដឹងដំណឹងបែបនេះ

អ្នកធ្វើការងាររួមជាមួយគាត់ ចោមរោមមើល ពេលដឹងដំណឹងបែបនេះ

ខេត្តព្រះសីហនុ ៖ បុគ្គលិកបំរើការងារនៅរីស្សតម្នាក់បានបាត់ខ្លួនពេញ១យប់ លុះក្រោយមក ស្រាប់តែត្រូវបានប្រទះឃើញសពអណ្តែតទឹកសមុទ្រ នៅចំណុចមុខរីស្សតដែលខ្លួនបម្រើការ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ករណីប្រទះឃើញសាកសពអណ្តែតទឹកសមុទ្រខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចប្រហែល១៥០ម៉ែត្រពីឆ្នេរ ទល់មុខម៉ូនឡាយរីហ្សត ដែលស្ថិតនៅភូមិកោះរ៉ុងសន្លឹម (សារ៉ាសិនបេ) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះសាំង ឈឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកបម្រើការងារនៅ រីហ្សតម៉ូនឡាយ មានទីតាំងនៅកន្លែងកើតហេតុខាងលើ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ដោយមានការចូលរូម សហការពីម្ចាស់រីហ្សត បានស្វែងរកឃើញសាកសពចំនួន១នាក់ ដោយសាកសពត្រូវបានអណ្តែតទឹកនៅចំណុចចម្ងាយប្រហែល២០០ម៉ែត្រពីឆ្នេរ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម (សារ៉ាសិនបេ) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ។

ក្រោយពីការបញ្ជាក់របស់អ្នកគ្រប់គ្រងរីហ្សត បញ្ជាក់ថា សាកសពពិតជាឈ្មោះសាំង ឈឿន ជាបុគ្គលិករីហ្សត ប្រាកដមែន។

សាកសពនេះបានរៀបចំវេចខ្ចប់ និងរងចាំអាកាសធាតុលើផ្ទៃសមុទ្រស្ងប់រលក ដើម្បីដឹកយកទៅដីគោក បន្តធ្វើការពិនិត្យកោសល្យវិច្ច័យ ដោយមន្ត្រីជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ៕

RELATED ARTICLES