គេកត់សម្គាល់ឃើញថា ការឈានចូលវ័យ២៨ឆ្នាំនេះ កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន កាន់តែហ៊ានលេងខ្លួនសិចស៊ីជាងឆ្នាំមុនៗ ដោយពេលខ្លះនាងថតបង្អួតសាច់គល់ភ្លៅយ៉ាងរលើបរលោង ម៉ដ្ឋខៃគួរឲ្យចង់ស្ទាបអង្អែល និងជួនកាលនាងស្លៀកសំពត់ខូវប៊យខ្លី និងពាក់អាវវែនតាយ៉ាងសិចស៊ី ដោយគ្មានខ្វល់ពីប្រុសៗដែលជ្រួលជ្រើមគ្នា ដោយសារតែសម្រស់របស់នាងរហូតចង់ហូរឈាមតាមភ្នែកឡើយ។

ភាពប្រែប្រួលរបស់កញ្ញានីរ័ត្ន នៅពេលនេះ ក្រោយពីនាងបានជួបគូស្នេហ៍ថ្មីជាបុរសរូបសង្ហារដូចតារាភាពយន្ដ ហើយជាញឹកញាប់ គេតែងឃើញនាងជិះរថយន្ដទំនើបម៉ាក Range Rover ពណ៌ខ្មៅ ជាមួយគូស្នេហ៍ទៅកម្សាន្ដនៅខេត្តកោះកុង ទៀតផង។
ប៉ុន្តែយ៉ាងណា តាមរយៈការធ្លាប់សួររឿងនេះនាពេលកន្លងមក កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន តែងតែនិយាយដោយរកនឹកមិនឃើញឡើយថា បុរសដែលនាងតែងតែបណ្ដើរនោះជាម្នាក់ណា ហើយមានពេលខ្លះនាងបារម្ភខ្លាចតែគេច្រឡំថា មនុស្សប្រុសនោះជាបុគ្គលិកបម្រើការងារជាមួយនាង នៅទូរទស្សន៍បាយ័ន ថែមទៀតផង។

ថ្វីត្បិតតែស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន វាចាបែបនេះក្ដី តែការមិនចង់លាតត្រដាងស្នេហ៍ថ្មីនេះ អាចជាការខ្លាចដើរជាន់ដានចាស់នេះ នាំឲ្យបេះដូងរបស់នាងប្រឈមដំបៅសាជាថ្មី ហេតុនេះហើយបានជានាងមានចេតនាចង់លាក់ប្រុសស្នេហ៍ថ្មី។

នីរ័ត្ន បញ្ចេញសារថា ”មិនចង់ត្រឡប់ក្រោយ ព្រោះមិនចង់ឈឺចាប់ម្ដងទៀត”។
ហ៊ិន ច័ន្ទនីរ័ត្ន តែងតែមានការតុបតែងខ្លួនដោយប្រយ័តុ្នប្រយ៉ែង មិនសូវហ៊ានបញ្ចេញគល់សុដន់ និងគល់ភ្លៅដូចតារាផ្សេងៗទៀតឡើយ នៅពេលដែលនាងទៅចូលរួមតាមបណ្ដារកម្មវិធីអ្នកសិល្បៈទាំងឡាយ។ ប៉ុន្ដែនៅរយៈពេលចុងក្រោយនេះ នាងបានប្ដូរស្ទីលចាស់ចោលផ្លាស់យកស្ទីលថ្មី តាមរយៈការលេងខ្លួនបែបធ្វើឲ្យប្រុសៗកាន់តែគ្រឺតក្នាញ់សម្រស់របស់នាង ដូចជាការបញ្ចេញសាច់គល់ភ្លៅយ៉ាងសខ្ចី នៅតាមមាត់សមុទ្រជាដើម។

ហ៊ិន ច័ន្ទនីរ័ត្ន ធ្លាប់ប្រេះឆាស្នេហាមិនសមប្រកបជាបន្ដបន្ទាប់ ដូចជា នាងបានប៉ះស្នេហ៍ជាមួយតារាសម្ដែងលោកព្រីង ច័ន្ទបុត្រ ហៅនាយចេក , ឯកឧត្តមក្មេង លោកពិសិដ្ឋ , កូនមន្រ្ដីធំដែលបានរៀបការចោលនាង តាំងពីឆ្នាំ២០១៧ ជាដើម ដែលធ្វើឲ្យនាងព្យាយាមកប់ចោលស្នេហ៍ចាស់ទាំងនេះ ទើបនាងថា មិនចង់វិលត្រឡប់ថយក្រោយជួបរឿងចាស់ដូចមុនទៀតទេ។

ប៉ុន្ដែអ្វីដែលទាំងអ្នកសិល្បៈ និងមហាជនបានសរសើរចំពោះស្រីស្អាត នីរ័ត្ន នោះ គឺថាគេមិនអាចយកលុយទៅទិញស្នេហាពីស្រីស្រស់រូបនេះបានទេ ព្រោះថា ប្រុសណាក៏ដោយបើនាងគ្មានអារម្មណ៍ស្នេហ៍នោះទេ ទោះជាមានលុយយ៉ាងណា ក៏នៅតែមិនអាចយកបេះដូងនាងបាន។

យ៉ាងណា ទស្សនិកជនរង់ចាំមើលថា តើចំណងស្នេហាថ្មីរបស់ហ៊ិន ច័ន្ទនីរ័ត្ន នេះ នឹងធ្វើឲ្យនាងអាចដឹកដៃគ្នាចូលរោងការបានដែរឬទេ ខណៈដែលមុននេះ នីរ័ត្ន ធ្លាប់បញ្ចេញសារថា នាងមិនអាចរៀបការបានទេ នៅឆ្នាំ២០២០នេះ ដោយសារតែកូវីដ-១៩ ហើយនាងក៍ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ចិត្តនាងចង់រៀបការត្រឹមតែ៥០%ប៉ុណ្ណោះ អីចឹងមិនទាន់កំណត់ថា នឹងរៀបការប្ដីនៅពេលណាបានឡើយ៕ ហ៊ឹម វិចិត្រ