នៅក្នុងបណ្តាញសង្គម Facebook កាលពីព្រឹកមិញនេះ ពេជ្រ សោភា បានបង្ហោះសាររៀបរាប់ពីទុក្ខលំបាកម្តាយមុនពេលនាងចូលសិល្បៈថា “ស្រីម្នាក់នេះពិតជាអស្ចារ្យខ្លាំងណាស់ គាត់មានឈ្មោះថាម៉ែ គាត់ចិញ្ចឹមកូនទាំង៥នាក់ ដោយរបរ លក់នំ បបរ បង្អែម ជ្រក់ស្ពៃ ពោត ត្រកួន គ្រប់សព្វបែបយ៉ាង ជាច្រើនមុខទៀត ម៉ែលំបាកខ្លាំងណាស់ ខ្ញុំអាណិតម៉ែណាស់
ទោះជាក្រយ៉ាងណា ម៉ែតែងប្រដៅកូនៗមិនអោយដេីរផ្លូវខុសឡេីយ អរគុណម៉ែនឹងពុក ខ្ញុំស្រលាញ់ម៉ែ និងពុកខ្លាំងណាស់ សូមទេវតាតាមថែរក្សាម៉ែខ្ញុំអោយមានសុខភាពល្អ និងអាយុវែងផង”។
នៅថ្ងៃដដែលនេះផងដែរ ម្ចាស់បទ “អូនទៅហើយ” បានធ្វើខួបឲ្យម្តាយ
នាងលក្ខណៈគ្រួសារ ហើយម្តាយនាងបានស្រក់ទឹកភ្នែកជាខ្លាំង ដែលកូនស្រីបានធ្វើពិធីខួបកំណើតឲ្យ៕