Thursday, September 25, 2025
Homeតារាខ្មែរអ៊ីវ៉ា រៀបការមុនអាយុ៣០ តែឪពុកនាងហាមបុរសមួយប្រភេទប៉ុណ្ណោះ គឺ...

អ៊ីវ៉ា រៀបការមុនអាយុ៣០ តែឪពុកនាងហាមបុរសមួយប្រភេទប៉ុណ្ណោះ គឺ…

តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា នៅតែមិនទាន់ហ៊ានបណ្ដើរគូស្នេហ៍ជាចំហឡើយ ដោយអះអាងថា នាងមិនទាន់មានម្ចាស់ចិត្តទេ ហើយត្រូវរង់ចាំរហូតដល់ទៅជិត៦ឆ្នាំទៀតឯណោះ។ នាងថា ឆ្នាំនេះទើបមានអាយុ២៤ឆ្នាំទេ អីចឹងនាងអាចនឹងរៀបការមិនឲ្យលើសពីអាយុ៣០ឆ្នាំឡើយ ពោលគឺមុនឆ្នាំ២០២៦។

ទោះជាយ៉ាងណា នាងនៅតែមិនទាន់បង្ហាញតម្រុយគូស្នេហ៍ថ្មីនៅឡើយ ខណៈដែលចំណងស្នេហ៍ជាមួយថៅកែក្លឹប និងហាងបញ្ចាំនៅក្រុងសៀមរាប លោក ”ប” បានដើរដល់ទីបញ្ចប់ជាច្រើនឆ្នាំមកហើយ និងគ្មានវិធីក្នុងការផ្សះផ្សាស្នេហ៍ឲ្យវិលរកភាពផ្អែមល្ហែមដូចដើមទេ។

ការកំណត់ពេលវេលារៀបការមិនឲ្យលើសពីអាយុ៣០ឆ្នាំ របស់អ៊ីវ៉ា នៅពេលនេះ ដោយសារតែមុននេះ លោកអ៊ូ វ៉ាវ ដែលជាឪពុករបស់នាងបានប្រកាសថា លោកនឹងឲ្យកូនស្រីរៀបការនៅវ័យនេះ ដោយមិនបារម្ភនាងប្រឈមធ្លាក់កូដក្នុងអាជីពចម្រៀងទេ ព្រោះបើមានកូនប្រសារទៅ លោកមិនចាំបាច់ជូននាងដើរច្រៀងគ្រប់ខេត្ត-ក្រុង ដូចមុនទៀតឡើយ គឺស្វាមីរបស់នាងនឹងបើកឡានជំនួសលោកម្ដងហើយ លោកបានសម្រាកនៅផ្ទះខ្លះ។

លោកវ៉ាវ ថែមទាំងបើកចិត្តយ៉ាងទូលាយថែមទៀតផងថា អនាគតកូនប្រសារបស់លោក គឺមិនចាំបាច់តែសេដ្ឋីនោះទេ ព្រោះបុរសណាក៏អាចចូលចែចូវនាងបានដែរ ឲ្យតែកូនស្រីពេញចិត្ត ហើយលោកបានផ្ដល់សិទ្ធិ៦០% ឲ្យទៅនាងជាអ្នកជ្រើស ខណៈដែលលោកវិញជាអ្នកសម្រួលតាមក្រោយ​សុំតែ៤០%ទេ។

លោកវ៉ាវ បន្ថែមថា​មានតែមនុស្ស១ប្រភេទប៉ុណ្ណោះ ដែលមិនអាចក្លាយទៅជាកូនប្រសាររបស់លោកបានទេនោះ គឺ”ប្ដីគេ”។ លោកថា ពាក្យ២ម៉ាត់នេះ​ ទោះជាឧកញ៉ាមហាសេដ្ឋី ក៏គ្រួសាររបស់លោកមិនបើកទ្វារស្វាគមន៍ដែរ។

អ៊ីវ៉ា ស្ថិតក្នុងចំណោមតារាចម្រៀងផ្នែកយុវវ័យ​ដែលមានសម្រស់លេចធ្លោ ហើយតាំងពីប្រឡូកអាជីពចម្រៀងជាង១០ឆ្នាំនេះ នាងតែងតែត្រូវបានឪពុកម្ដាយតាមនាងជាប់ជានិច្ច តែម្ដាយរបស់នាង អ្នកស្រីភួង សុខា បានទទួលមរណៈភាពតាំងពីថ្ងៃ១ ខែធ្នូ ឆ្នាំ២០១៣ម្ល៉េះ៕

RELATED ARTICLES