Wednesday, September 24, 2025
Homeតារាខ្មែរនៅ សុនិតា ជិតក្លាយជាសេដ្ឋិនី ដោយសារស្វាមី

នៅ សុនិតា ជិតក្លាយជាសេដ្ឋិនី ដោយសារស្វាមី

ការផាត់ចោលសំណើស្នេហ៍ពីប្រុសយ៉ាងហោចណាស់ក៏៥នាក់ ដើម្បីមកភ្ជាប់ស្នេហ៍ជាមួយពោះម៉ាយ លោកទិត ថាវរិទ្ធ នោះ ធ្វើឱ្យសុនិតា ដើរផ្លូវយកកូនមុន ទាំងគ្មានដំណឹងរៀបការ។ ប៉ុន្តែនៅពីក្រោយនៃការជ្រើសចាស់ចោលក្មេងរបស់នៅ សុនិតា នេះ នៅតែត្រូវបានមើលឃើញថា នាងនឹងក្លាយទៅជាសេដ្ឋិនីជាមិនខាន ប្រសិនបើលោកថាវរិទ្ធ ប្រគល់ទ្រព្យសម្បត្តិទាំងឡាយរបស់លោក ជូនចំពោះតែប្រពន្ធក្មេងរបស់លោកតែម្នាក់នេះ…។

លី ម៉ារីណា , ស៊ឹម សូលិកា ដែលធ្លាប់សាងស្នេហ៍ជាមួយលោកទិត ថាវរិទ្ធ នោះ ពួកគេគ្មានដំណក់ឈាមរបស់អតីតអគ្គនាយករងទូរទស្សន៍បាយ័ន នេះឡើយ គឺមានតែស្រីក្មេងនៅ សុនិតា ប៉ុណ្ណោះ ដែលគ្រាន់តែលោកលើកឱ្យធ្វើតួឯករឿង “អច្ឆរិយអង្គរ” មិនបានប៉ុន្មានខែផង ស្រាប់តែសុនិតា បាន បង្កើតកូនប្រុសម្នាក់សម្រាប់ឱ្យលោកបន្តពូជដូចក្តីប្រាថ្នាទៅហើយ អ៊ីចឹងតើមាននារីម្នាក់ណាទៀតទៅ ដែលលោកថាវរិទ្ធ ចាត់ទុកថាសំខាន់ជាងប្រពន្ធក្មេងរបស់លោកម្នាក់នេះ?

សុនិតា អាចនឹងទទួលបានកាដូតបស្នងរបស់លោកថាវរិទ្ធិ វិញ ជាទីគាប់ចិត្តជាមិនខាន ដែលនឹង ធ្វើឱ្យនាងអាចសោយសុខអស់១ជីវិតនោះ គឺទ្រព្យសម្បត្តិរាប់លានដុល្លាររបស់លោកថាវរិទ្ធ ដែលមានផ្ទៃដីជាច្រើនហិកតារ នៅតំបន់កែវផុស ខេត្តព្រះសីហនុ មានតម្លៃរាប់លានដុល្លារ និងផ្ទះវីឡាច្រើនកន្លែងទៀត របស់ពោះម៉ាយទ្រព្យស្តុករូបនេះ នឹងក្លាយទៅជាកម្មសិទ្ធិរបស់អតីតពិធីការិនីទូរទស្សន៍លេខ៥ នេះជាមិនខានឡើយ ដោយសំអាងថា ប្រពន្ធថ្មីរបស់លោកលើកនេះ ខុសពីប្រពន្ធមុនៗ  ដែលមិនអាចបង្កើតកូនឱ្យលោកបាន ហេតុនេះហើយបានជានាងមិនអាចនឹងមានសំណាងទទួលទ្រព្យមហាសាលទាំងនេះ ដែលខុសពីភរិយាមុនៗរបស់លោក ពួកគេគ្មានភ័ព្វវាសនាក្តាប់អចលនទ្រព្យទាំងនោះឡើយ។

ទោះជាយ៉ាងណា ប្តីរបស់នៅ សុនិតា រូបនេះនៅតែមិនអាចធ្វើឱ្យប្រពន្ធក្មេងរបស់លោករំភើបរហូតរលេងរលោងទឹកភ្នែកតាមរយៈការរៀបការលើកទី២ នៅតែជាចំណុចដែលលោកថាវរិទ្ធ ស្ទាក់ស្ទើរក្នុងចិត្តមិនចង់ធ្វើដោយតក់ក្រហល់ឡើយ បើទោះជាក្រុមគ្រួសាររបស់លោកដែលជាអ្នកប្រកាន់ច្រើន ហើយធ្លាប់ប្រឆាំងដាច់ខាតរឿងចំណងស្នេហាលោក ជាមួយអ្នកនាងស៊ឹម សូលិកា នោះ ប៉ុន្តែពេលនេះបែរជាពួកគេរីករាយជាមួយសុនិតា ដែលបានបង្កើតកូនបាន១ តែរឿងកំណត់ថ្ងៃរៀបការជាក់លាក់ នៅតែមិនទាន់អាចទៅរួច។

នៅ សុនិតា ធ្លាប់ប្រឆាំងតបអ្នករិះគន់ទាំងឡាយដែលថា នាងយកប្តីចាស់ និងយកកូនមុនរៀបការនោះ ដោយសំអាងថា នាងបានធ្វើពិធីខ្លះៗហើយតាមប្រពៃណីខ្មែរ (ភ្ជាប់ពាក្យ) ហើយបើអ្នកណាហ៊ានតែវាយប្រហារនាងខ្លាំងពេក គឺនាងព្រមានប្តឹងតែម្តង។

នៅ សុនិតា ធ្លាប់ត្រូវបានតារាចម្រៀងតារា នីតា ចោទថា នាងមានប្រុសស្នេហ៍ច្រើនពេក រហូតមិនអាចស្គាល់មុខច្បាស់នោះ បានផាត់ចោលសំណើស្នេហ៍ប្រុស មិនក្រោម៥នាក់ឡើយ ដើម្បីមកភ្ជាប់ស្នេហ៍ជាមួយលោកទិត ថាវរិទ្ធ ក្នុងនោះដែរ មានដូចជា មន្ត្រីធំដល់ទៅ២នាក់ , អ្នកដឹកនាំកម្មវិធីសិល្បៈល្បីឈ្មោះម្នាក់ , លោកអភិបាលខណ្ឌម្នាក់ រួមទាំងកូនអ្នករកស៊ីអចលនទ្រព្យម្នាក់ផងដែរ។

តារាកូន១ នៅ សុនិតា រូបនេះ ធ្លាប់លេចឮថា នាងបានភ្ជាប់ពាក្យជាមួយលោកទិត ថាវរិទ្ធ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅពេលដែលនាងសង់ផ្ទះវីឡាស្កឹមស្កៃ តម្លៃជាង២០ម៉ឺនដុល្លារ នៅខណ្ឌ សែនសុខ ក្បែរផ្សារទំនើបអ៊ីអន២ ប៉ុន្តែនាងធ្លាប់ប្រកែករឿងត្រូវលោកថាវរិទ្ធ ធ្វើពិធីបំពាក់ចិញ្ចៀននោះ។

យ៉ាងណា ពេលនេះ សុនិតា បានក្លាយទៅជា ជំទាវទៅហើយ ក្រោយប្តីនាង លោកថាវរិទ្ធ ឡើងឋានៈជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សុនិតា ត្រូវបានមិត្តភក្តិហៅថា “ជំទាវៗ” តែនាងមិនមានកងអង្គរក្សហែហមការពារឆ្វេងស្តាំ ដូចជំទាវផ្សេងៗទៀតនោះទេ៕

RELATED ARTICLES