Wednesday, September 24, 2025
Homeតារាខ្មែរវ៉ាន់ វល័ក្ខ​ ហ៊ានបង្ហាញឡានទំនើប តែបិទមុខប្រុសស្នេហ៍

វ៉ាន់ វល័ក្ខ​ ហ៊ានបង្ហាញឡានទំនើប តែបិទមុខប្រុសស្នេហ៍

តារាសិចស៊ីដើមទ្រូងទាំងគូកាន់តែទ្រលុកទ្រលន់ វ៉ាន់ វល័ក្ខ ស្រាប់តែកៀកកើយប្រុសស្នេហ៍ តែមិនហ៊ានឲ្យគេឃើញមុខបុរសនោះឡើយ គឺនាងបានយកស្ទីគ័របាំងជិតតែម្ដង​ហើយនាងសរសើរប្រុសនោះថា ពូកែលួងពេលដែលនាងងម្ដងៗ។

ទោះជាយ៉ាងណា តាមរយៈភិនភាគនោះ​ បញ្ជាក់ថា គូស្នេហ៍របស់វល័ក្ខ មិនមែនជាប្រុសវ័យចំណាស់នោះទេ​គឺបុរសនោះមានវ័យខ្ទង់៤០ស្ដើងប៉ុណ្ណោះ ហើយថែមទាំងមានរូបរាងសង្ហាទៀតផង។ គេសង្ស័យថា ប្រុសដែលពូកែថ្នាក់ថ្នមចិត្ត នាងនេះ អាចជាមនុស្សនៅពីក្រោយនៃការទិញរថយន្ដទំនើបម៉ាក Lexus LX570 Kuro 2020 ដែលមានតម្លៃរហូតដល់ទៅ២៣ម៉ឺនដុល្លារនោះហើយ បានជានាងមិនចង់ឲ្យគេស្គាល់មុខមាត់បុរសនោះ ក៏ជ្រើសវិធីបាំងមុខគូស្នេហ៍តែម្ដង។

យ៉ាងណា​ វល័ក្ខ មិនដែលប្រាប់ពីប្រភពលុយដែលនាងទិញរថយន្ដ១គ្រឿង​ស្មើផ្ទះវីឡាមួយខ្នងនោះទេ ដោយគ្រាន់តែនាងទទួលស្គាល់ថា ឡាននោះពិតជាថ្លៃ២៣០០០០ដុល្លារមែន។

វ៉ាន់ វល័ក្ខ រាសីឡើងខ្ពស់ត្រដែតតែម្ដង ដែលរយៈពេលចុងក្រោយ ពោលគឺតាំងពីនាងចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍មក​នាងបានផ្លាស់ប្ដូររថយន្ដជិះជាបន្ដរបន្ទាប់ ដូចជា នា​​ងធ្លាប់ជិះ Highlander , LancruiserV8 និងឈានមកជិះរថយន្ដថ្លៃកប់ពពក Lexus LX570 Kuro 2020 ដែលនាងបានទិញកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០។

ការទិញរថយន្ដទំនើបតម្លៃជាង២សែនដុល្លារនេះ ចំពេលដែលតារាមួយចំនួនកំពុងមានវិបត្តសេដ្ឋកិច្ចដោយសារតែកូវីដ-១៩ ធ្វើឲ្យពួកគេបាត់បង់ការងារសិល្បៈ។ ប៉ុន្ដែរវល័ក្ខ វិញ មិនត្រឹមតែគ្មានវិបត្តិសេដ្ឋកិច្ចនោះទេ តែនាងបែរជាមានលុយកាន់តែច្រើនសម្រាប់លេងម៉ូដឡានទៅវិញ ទើបធ្វើឲ្យមានការសង្ស័យថា នាងមានគូស្នេហ៍នៅពីក្រោយខ្នងដែលបុរសលាក់មុខនោះ ប្រៀបបានដូចជាធនាគារសម្រាប់វល័ក្ខ អីចឹង។

គេថា មិនយូរទេ​ ស្រីស្អាតវល័ក្ខ នឹងឈានទៅជិះរថយន្ដថ្លៃដល់កំពូល ម៉ាក Rolls-Royce ដូច ទេព បូព្រឹក្ស ជាមិនខានឡើយ៕

RELATED ARTICLES