Wednesday, September 24, 2025
Homeតារាខ្មែរអបអរសាទរ!! អ្នកនាងយក់ ថិតរដ្ឋា សម្រាលកូនស្រីព្រឹកមិញនេះ

អបអរសាទរ!! អ្នកនាងយក់ ថិតរដ្ឋា សម្រាលកូនស្រីព្រឹកមិញនេះ

តារាចម្រៀងថោន អ្នកនាងយក់ ថិតរដ្ឋា បានសម្រាលកូនទី៣ ជាកូនស្រី នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក នៅមន្ទីពេទ្យសុរិយា ដោយដាក់ឈ្មោះថា ឃុំ រដ្ឋាណាតាលី ហើយទាំងនាង និងកូនមានសុខភាពល្អដូចគ្នា។

លោកឃុំ ប៉ុណ្ណាដែត ជាស្វាមីរបស់រដ្ឋា បានសម្ដែងការអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយដល់ភរិយាលោក សម្រាលដោយការវះកាត់ដោយជោគជ័យ។

ការសម្រាលកូនស្រីរបស់យក់ ថិតរដ្ឋា នេះ ធ្វើឡើងមុនថ្ងៃកំណត់ ព្រោះលោកឃុំ ប៉ុណ្ណាដែត ធ្លាប់និយាយកន្លងមកថា ភរិយារបស់លោកនឹងត្រូវសម្រាលកូននៅថ្ងៃទី២៩ ខែសីហា​ឆ្នាំ២០២០ឯណោះ ប៉ុន្តែពេលនេះបែរជាសម្រាលមុនថ្ងៃដល់ទៅជិត២សប្ដាហ៍ទៅវិញ។

ទោះជាយ៉ាងណា គេឃើញសុខភាពរបស់យក់ ថិតរដ្ឋា គ្មានអ្វីគួរឲ្យបារម្ភនោះទេ ទើបធ្វើឲ្យស្វាមីរបស់នាងរីករាយចិត្តយ៉ាងខ្លាំង។

ដោយឡែក​ មុនយកកូនទី៣នេះ​ យក់ ថិតរដ្ឋា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងសម្រាលកូន២លើកមកហើយ គឺសុទ្ធតែវះកាត់ អីចឹងយកកូនថែមពិបាកណាស់ ម្យ៉ាងទៀតសុខភាពរបស់នាងខ្សោយផងដែរ។ ប៉ុន្ដែពេលនេះ រដ្ឋា សម្រេចបំណងធំបានកូនស្រីតាមក្ដីប្រាថ្នាហើយ។

យក់ ថិតរដ្ឋា បានរៀបការជាមួយលោកឃុំ ប៉ុណ្ណាដែត កាលពីឆ្នាំ២០០៦ ហើយចំណងស្នេហ៍ជិត១៤ឆ្នាំនេះ អ្នកទាំង២ ទទួលបានកូន៣ (ប្រុស២ស្រី១) នោះ គឺកូនទី១. ឈ្មោះឃុំ រដ្ឋាណាលីដូ អាយុជាង១៣ឆ្នាំ , កូនទី២. ឈ្មោះឃុំ រដ្ឋាណាលីឌី អាយុជាង៥ឆ្នាំ និងកូនទី៣. ស្រីឃុំ រដ្ឋាណាតាលី ។

ក្រោយសម្រាលកូនស្រីនេះ អ្នកនាងរដ្ឋា នឹងប្រឈមការបាត់មុខពីអាជីពសិល្បៈជាច្រើនខែជាមិនខាន ដែលធ្វើឲ្យអាជីពចម្រៀងរបស់នាងអាចកាន់តែស្ងប់ស្ងាត់ថែមទៀតជាមិនខាន៕

RELATED ARTICLES