Wednesday, September 24, 2025
Homeតារាខ្មែរភិន សុដាលីស ចាប់ផ្តើមអាជីពថ្មី ចាប់ដៃជាមួយប្រុសស្អាត

ភិន សុដាលីស ចាប់ផ្តើមអាជីពថ្មី ចាប់ដៃជាមួយប្រុសស្អាត

ភិន សុដាលីស ដែលមិនសូវពូកែវោហារស័ព្ទ ហើយជាញឹកញាប់នាងតែងគេចចេញពីកាមេរ៉ាអ្នកកាសែតនោះ សា្រប់តែពេលនេះត្រូវបានឪពុករបស់នាង លោកអ៊ិន សុភិន បានដាក់ឲ្យធ្វើជាពិធីការិនីក្នុងកម្មវិធីប្រលងបង្ហាញម៉ូដ “Miss Grand Cambodia ២០២០” វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅផ្សារទំនើបអ៊ីអន២ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ដោយសម្រូវឲ្យអ្នកមេម៉ាយកូន១រូបនេះ ចាប់ដៃជាមួយប្រុសរូបសង្ហា លោកសារ៉ាវ៉ាន់។

សុដាលីស អត្ថាធិប្បាយហាក់មិនសូវលះនោះទេ គឺវាចារមួយៗទាំងមានការប្រុងប្រយ័ត្ន ព្រោះនេះជាអាជីពថ្មីដែលនាងទើបសាកល្បង ហើយវាមិនមែនជាការងាយស្រួលដូចអាជីពសម្ដែង ដែលនាងមានបទពិសោធន៍ជោគជាំនោះឡើយ។

ប៉ុន្ដែគេជឿថា ភិន សុដាលីស អាចនឹងបន្ដអាជីពពិធីការិនីនេះទៅមុខជាមិនខាន ព្រោះមានការជំរុញពីឪពុកនាង​និងម្យ៉ាងទៀត អំឡុងពេលដែលនាងបានភ្ជាប់ស្នេហ៍ជាមួយលោកប៉ែន ចំរ៉ុង នោះ នាងក៏ធ្លាប់តាមដានអតីតប្ដីប្រឡូកអាជីពនេះ ហើយទទួលបានបទពិសោធន៍ខ្លះៗដែរ។

ភិន សុដាលីស ដែលធ្លាប់រត់គេចអ្នកកាសែតថតរូបនាងនោះ ប្រកាសពីលើឆាកថា សូមឲ្យអ្នកកាសែតទាំងឡាយថតរូប កុំឲ្យមើលឃើញនាងធាត់ឲ្យសោះ គឺឲ្យឃើញស្វែល តែបើថតទៅឃើញធាត់ នាងមិនឲ្យថតឡើយ។

ភិន សុដាលីស បានចែកផ្លូវគ្នាជាមួយអតីតប្ដីប៉ែន ចំរ៉ុង កាលពីឆ្នាំ២០១៧ ដោយពេលនេះបន្សល់នូវចំណងដៃកូនស្រីម្នាក់ ឈ្មោះ Catherina អាយុជាង៣ឆ្នាំ។ សុដាលីស មិនទាន់បង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈឡើយ ហើយនាងនៅតែប្រកាន់ជំហរថា នឹងមិនឲ្យកូនស្រីជួបមុខចំរ៉ុង ដោយផ្ទាល់ជាដាច់ខាត។

ដោយឡែក លោកប៉ែន ចំរ៉ុង ដែលខកចិត្តព្រោះគ្មានសិទ្ធិបានបីកូនស្រីប្រលែងលេងនោះ ពេលនេះកំពុងតែរីករាយ ព្រោះភរិយាថ្មី អ្នកនាងហ៊ុន ម៉ាណេ ត្រៀមសម្រាលកូនស្រីដំបូង នៅចុងឆ្នាំ២០២០ ខាងមុខនេះហើយ៕

RELATED ARTICLES