Tuesday, September 23, 2025
Homeតារាខ្មែរលោកព្រាប សុវត្ថិ​ ពន្លឿនការសង់រមណីយដ្ឋាន តម្លៃខ្ទង់លានដុល្លារ

លោកព្រាប សុវត្ថិ​ ពន្លឿនការសង់រមណីយដ្ឋាន តម្លៃខ្ទង់លានដុល្លារ

ក្រោយដំណើរការភោជនីយដ្ឋាន ”ផ្ទះព្រាប សុវត្ថិ” ដែលមានទីតាំងនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ចំណាយទុនអស់រាប់សែនដុល្លារនោះ ពេលនេះ ព្រាប សុវត្ថិ បានពន្លឿនការរៀបចំសាងសង់កន្លែងកម្សាន្ដ (Resort) នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ដែលការដាក់ទុកលើកនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់ចំនួនច្រើនជាងការបើកហាងនៅភ្នំពេញ ទៅទៀត។

យ៉ាងណា លោកព្រាប សុវត្ថិ ថា លោកជាមនុស្សដែលស្រលាញ់ទេសភាពបែបនោះខ្លាំងណាស់ ហេតុនេះហើយគ្មានការរាថយក្នុងការវិនិយោគនោះឡើយ។ នេះជាមុខរបរថ្មីដល់ទៅ២ ដែលព្រាប សុវត្ថិ វិនិយោគព្រមគ្នានៅអំឡុងពេលដែលកូវីដ-១៩ នៅមិនទាន់ស្ងាត់នេះ ខណៈដែលកន្លងមក លោកមានហាងកាត់សក់ និងសម្លៀកបំពាក់នៅភូមិគ្រឹះរបស់លោកនៅក្បែរផ្សារទួលគោក ជាច្រើនឆ្នាំមកហើយ។

ព្រាប សុវត្ថិ ដែលជោគជ័យអាជីពចម្រៀងរយៈពេល២៣ឆ្នាំមកនេះ បានសល់ទ្រព្យសម្បត្តិជាច្រើន ដែលតាមការប៉ាន់ប្រមាណថា លោកមានលុយមិនចាញ់ឧកញ៉ាៗនោះទេ។

ប៉ុន្ដែតារាវ័យ៤៧ឆ្នាំ ដែលភរិយាលោកអ្នកស្រីឡុង ស្រីមុំ ថា មើលត្រង់ណាក៏សង្ហាដែរ នេះមិនចូលចិត្តប្រាប់ពីទិន្នន័យទ្រព្យរបស់លោកបង្អួតគេឯងឡើយ។ ជាញឹកញាប់ ព្រាប សុវត្ថិ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយភរិយា អ្នកស្រីឡុង ស្រីមុំ ដែលមើលទៅស្អិតល្មួតមិនចាញ់គូស្នេហ៍យុវវ័យឡើយ។

ប៉ុន្តែចំណងស្នេហ៍ជាង២០ឆ្នាំ ដោយបានទទួលចំណងដៃកូនប្រុស៣នាក់នេះ ព្រាប សុវត្ថិ មិនមានបំណងតាមយកកូនស្រីឡើយ ខណៈដែលការបុកទៅសង់រមណីយដ្ឋាននៅខេត្តរតនៈគិរី នេះ ចំពេលដែលមានដំណឹងថា លោកត្រូវបានអតីតពលករមកពីកូរ៉េ លោកឡេង ណាវ៉ាត្រា ចង់ជះលុយ៣០ម៉ឺនដុល្លារ ទិញលោកឲ្យច្រៀងនៅផលិតកម្ម Galaxy Navatra ដោយចុះកុងត្រារយៈពេល៥ឆ្នាំ។

ប៉ុន្តែដំណឹងនេះមិនធ្វើឲ្យហង្សមាស ជ្រួលច្របល់នោះទេ ក្រោយពេលដែលអ្នកគ្រប់គ្រងផលិតកម្ម Galaxy លោកយឹម តាស្រង់ ចេញមុខច្រានចោល៕

RELATED ARTICLES