Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិរហូត​មក​ទល់​ពេល​នេះ​ចិន​បោះ​ទុន​ជាង​២៣០០​លាន​ដុល្លារ​ផលិត​ថាមពល​អគ្គិ​សនី​នៅ​កម្ពុជា

រហូត​មក​ទល់​ពេល​នេះ​ចិន​បោះ​ទុន​ជាង​២៣០០​លាន​ដុល្លារ​ផលិត​ថាមពល​អគ្គិ​សនី​នៅ​កម្ពុជា

     ភ្នំពេញ ៖ រហូតមកទល់ពេលនេះ ចិនបាននិងកំពុងបោះទុនវិនិយោគសរុបជាង២៣០០លានដុល្លារអាមេរិក ដើម្បីផលិតថាមពលអគ្គិសនីនៅកម្ពុជា តាមរយៈទំនប់វារីអគ្គសនីចំនួន៧ និងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មចំនួន១។

ឯកឧត្តមអ៊ិត ប្រាំងរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានថ្លែងឲ្យដឹងតាម ទូរស័ព្ទនាព្រឹកថ្ងៃទី១០ តុលានេះថា វារីអគ្គិសនីកម្ពុជាចំនួន៦ស្ថានីយ៍ដែលបាននិងកំ ពុងដំណើរការនាពេលបច្ចុប្បន្ននេះ សុទ្ឋតែត្រូវបានវិនិយោគដោយអ្នកវិនិយោគចិន តាមរយៈការខ្ចីឥណទានរបស់ធនាគារចិន និងមានការគាំទ្រពីរដ្ឋាភិបាលចិន ដែលមានទំហំទឹកប្រាក់សរុបជាង១៦០០លានដុល្លារ និងមានកំលាំងថាមពលវារីអគ្គិសនីជាង៦០០មេហ្កាវ៉ាត់។ លើសពីនេះចិន បាននិងកំពុងវិនិយោគលើវារីអគ្គិសនីសេសានមួយទៀត ដែលបាននិងកំពុងដំណើរការសាងសង់ ដោយបោះទុនជាង៧០០លានដុល្លារ និងមានកំលាំងផលិតជាង៤០០មេហ្កាវ៉ាត់។

eco1

វារីអគ្គិសនីទាំង៦នោះរួមមាន វារីអគ្គិសនីគិរីរម្យ១ ដែលមានកំលាំងផលិត១២ម៉េហ្កាវ៉ាត់ វារីអគ្គិសនីកំចាយមានកំលាំងផលិត១៩៤ម៉េហ្កាវ៉ាត់ វារីអគ្គិសនីស្ទឹងអាតៃមានកំលាំង១២០មេហ្កាវ៉ាត់ វារីអគ្គិសនីឬស្សីជ្រុំមានកំលាំង៣៣៨មេហ្កាវ៉ាត់ វារីអគ្គិសនីតាតៃមានកំលាំងផលិត២៤៦មេហ្កាវ៉ាត់  និងវារីអគ្គិសនីគរីរម្យទី៣មានកំលាំងផលិត១៨ម៉េហ្កាវ៉ាត់។

ឯកឧត្តមអ៊ិត ប្រាំងបានបន្តថា “ការបោះទុនវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជាច្រើន ដោយសារទំនាក់ទំនងដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ហើយកិច្ចសហប្រតិបត្តិការនេះជាឆត្រដ៏ធំមួយ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ”។ឯកឧត្តមបន្តថា “ក្រុមហ៊ុនចិន ក៏ជាក្រុមហ៊ុនដែលបានដេញថ្លៃផលិតថាមពលអគ្គិសនីបានក្នុងតំលៃទាបជាងគេ និងអ្នកបច្ចេកទេសចិនហ៊ានចូលដេកក្នុងព្រៃ”។

ឯកឧត្តមបន្តថា “បច្ចុប្បន្នក្រុមហ៊ុនចិនក៏បាននិងកំពុងវិនិយោគលើការផលិតថាមពលអគ្គិសនីដោយប្រើប្រាស់ធ្យូងថ្ម នៅខេត្តព្រះសីហនុ ដែលមានកំលាំងផលិតជាង៤០០មេហ្កាវ៉ាត់ផងដែរ។ឯកឧត្តមបានបន្តទៀតថា កន្លងមកមានការយល់ច្រឡំថា រដ្ឋាភិបាលខ្ចីឥណទានពីប្រទេសចិន ដើម្បីវិនិយោគលើថាមពលអគ្គិសនី ប៉ុន្តែការពិតមិនដូច្នេះទេ គឺអ្នកវិនិយោគចិនមកវិនិយោគដោយខ្លួនឯងប៉ុណ្ណោះ”។

ទោះជាយ៉ាងណាកម្ពុជាក៏បានខ្ចីឥណទានពីប្រទេសចិន ដើម្បីយកមកពង្រីកខ្សែបណ្តាញចែកចាយអគ្គិសនីផងដែរ ដោយរហូតមកទល់ពេលនេះការពង្រីកប ណ្តាញចែកចាយអគ្គិសនីពីរាជធានី នៅតាមបណ្តាខេត្ត និងទីជនបទផងដែរ។

ឯកឧត្តមបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ចិនជាអ្នកវិនិយោគធំជាងគេទី១នៅកម្ពុជា ដោយគិតត្រឹមដំណាច់ឆ្នាំ២០១៤កន្លងមកនេះ ចិនបានវិនិយោគនៅកម្ពុជាមានទំហំទឹកប្រាក់រហូតដល់១៩ពាន់២០០លានដុល្លារអាមេរិក គ្របដណ្តប់៤៤ភាគរយនៃលំហូរទុនវិនិយោគបរទេសសរុបនៅកម្ពុជា។ អ្នកវិនិយោគចិនបានវិនិយោគលើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យវាយណភ័ណ្ឌមានទឹកប្រាក់២៧៦០លានដុល្លារ   វិស័យថាមពលមានទឹកប្រាក់២១៨៧លានដុល្លារ វិស័យបដិសណ្ឋារកិច្ចមានទឹកប្រាក់៨៩៥លានដុល្លារ វិស័យហិរញ្ញវត្ថុមានទឹកប្រាក់៥៩៩លានដុល្លារ វិស័យកសិកម្មមានទឹកប្រាក់៥៨៧លានដុល្លារ វិស័យអចលនទ្រព្យមានទំហំទឹកប្រាក់៧៥៦លានដុល្លារអាមេរិក និងវិស័យដទៃទៀតជាច្រើន។

រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសចិនបាន និងកំពុងប្តេជ្ញាចិត្តរួមគ្នាដើម្បីបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឲ្យបានដល់៥០០០លានដល្លារនៅឆ្នាំ២០១៧ខាងមុខនេះ៕

ដោយ ៖ គង់ លាងហួរ

 

RELATED ARTICLES