Tuesday, September 23, 2025
Homeព័ត៌មានជាតិលោកមេប៉ុស្តិ៍បំភ្លឺ គ្មានល្បែងជល់មាន់ប្រចាំថ្ងៃក្នុងមូលដ្ឋានខ្លួនឡើយ

លោកមេប៉ុស្តិ៍បំភ្លឺ គ្មានល្បែងជល់មាន់ប្រចាំថ្ងៃក្នុងមូលដ្ឋានខ្លួនឡើយ

ខេត្តព្រៃវែង ៖ លោកថន ហួន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទឹកថ្លា នៃអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ បានបំភ្លឺថា មិនមានការបើកលេងល្បែងបញ្ជល់មាន់ប្រចាំថ្ងៃទេ គឺក្រុមនេះតែងតែលួចលេងបិតបាំងពីភ្នែកសមត្ថកិច្ច ម្តងកន្លែងនេះម្តងកន្លែងនោះតែប៉ុណ្ណោះ។

ការបញ្ជាក់របស់លោកនាយប៉ុស្តិ៍រូបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំពោះមុខលោកអ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ ក្នុងកិច្ចប្រជុំជាមួយនឹងរដ្ឋបាលប៉ុស្តិ៍ បន្ទាប់ពីមានបណ្តាញសារព័ត៌មានផ្សព្វផ្សាយថា មានទីតាំងសង្វៀនជល់មាន់បើកលេងជាប្រចាំនៅចំណុចប្រឡាយព្រំប្រទល់ ភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ។

សូមបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ លោកអធិការនគរបាលស្រុកស្វាយអន្ទរ ក៏បានចុះទៅដល់ទីតាំងជល់មាន់ខាងលើផងដែរ ព្រមទាំងបានសាកសួរប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះជាក់ស្តែងទៀតផង ដោយពួកប្រាប់ថាក្រុមជល់មាន់តែងតែលួចលេងម្តងកន្លែងនេះម្តងកន្លងនោះ ដូចដែលលោកនាយប៉ុស្តិ៍បានលើកឡើងប្រាកដមែន។

ប្រជាពលរដ្ឋបានបំភ្លឺថា ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ខណៈដែលក្រុមអ្នកញៀនល្បែងបញ្ជល់មាន់បម្រុងរៀបចំបើកសង្វៀនជល់មាន់ ក៏មានអ្នកសារព័ត៌មានចុះមកថត ទើបពួកគេបានបែកគ្នាអស់ទៅ ដោយមិនទាន់បានលេងនៅឡើយទេ។

ទោះយ៉ាងណាលោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ បានលើកថាលោករីករាយនឹងសហការជាមួសារព័ត៌មានឱ្យតែមានព័ត៌មានច្បាស់ សូមរាយការណ៍មក លោកនឹងចុះបង្ក្រាបមិនញញើតឡើយ ឱ្យតែអ្វីដែលខុសច្បាប់៕

RELATED ARTICLES