Tuesday, September 23, 2025
Homeព័ត៌មានជាតិប្រើពេលពេញ១ថ្ងៃ ទើបប្រទះឃើញពួកគេនៅជាប់ព្រំប្រទល់ស្រុកអន្លង់វែង

ប្រើពេលពេញ១ថ្ងៃ ទើបប្រទះឃើញពួកគេនៅជាប់ព្រំប្រទល់ស្រុកអន្លង់វែង

ខេត្តឧត្តរមានជ័យ ៖ យុវជនពីរនាក់បាននាំគ្នាចុះលេងទឹកស្ទឹង បណ្តាលឱ្យលិចបាត់លង់ស្លាប់ទាំងពីរនាក់ ហើយត្រូវបានកងកម្លាំងសហការជាមួយពលរដ្ឋរុករកឃើញសពនៅក្នុងអាងស្ទឹងស្រែងទី១ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្រីស្នំ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

បើតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ថា មានមនុស្សលង់ទឹក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២ថ្ងៃត្រង់ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយកងរាជអាវុធហត្ថស្រុកអន្លង់វែង និងកម្លាំងសឹករងស្រុក ក្នុងការស្វែងរកសាកសពបុរសពីរនាក់ដែលបានលង់ទឹកស្លាប់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។

លុះដល់វេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែសីហា ឃើញសាកសពបុរសទាំងពីរនាក់នេះ ដោយកម្លាំងសហការរួមនឹងប្រជាពលរដ្ឋបានបោះខ្សែថ្ពក់ទាញត្រង់ចំណុចខាងក្រោមកន្លែងលង់ ចម្ងាយ៥០ម៉ែត្រ នៅក្នុងទឹកដីនៃភូមិសាស្ត្រឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ដែលជាប់ព្រំប្រទល់គ្នានឹងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ជនរងគ្រោះ ទី១-មានឈ្មោះជាតិ ចេន អាយុ១៦ឆ្នាំ មុខរបរសិស្ស និងទី២-ឈ្មោះ រើន រៀប អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បាននាំគ្នាទៅលេងទឹកបណ្តាលឱ្យលង់ទឹកស្លាប់នៅភូមិស្រីស្នំ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ចំណុចទំនប់ធារាសាស្ត្រស្ទឹងស្រែងទី១  (ទំនប់ចិន)។

ក្រោយពេលដែលសមត្ថកិច្ច រួមនឹងពលរដ្ឋរកឃើញសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES