Saturday, April 27, 2024
Homeព័ត៌មានជាតិជំនួបនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ផ្តោតលើអាទិភាពសំខាន់ៗ ចំនួន៦ ចំណុច

ជំនួបនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ផ្តោតលើអាទិភាពសំខាន់ៗ ចំនួន៦ ចំណុច

ភ្នំពេញ៖ នៅអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលនៅក្នុងប្រទេសថៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោកប្រាយុទ្ធ  ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ កាលពីរសៀលថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ ដោយផ្តោតទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងបញ្ហាសំខាន់ៗមួយចំនួនទៀត ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹង កាលពី រសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ថា “រសៀលនេះ ខ្ញុំមានជំនួបទ្វេភាគីជាមួយឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ។ បញ្ហាសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជកម្ម វិនិយោគ ការតភ្ជាប់ផ្លូវដែក ផ្លូវគោក ការបើក ច្រកព្រំដែន បញ្ហាពលករកម្ពុជានៅប្រទេសថៃ ជាពិសេសការនាំកសិផលពីកម្ពុជាមក ថៃ ៘ គឺជារបៀបវារៈសំខាន់ៗនៃការពិភាក្សា។

ភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាពរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងនិងពង្រីកបន្ថែមតាមរយៈនៃការសន្ទនា ប្រកបដោយ ស្មារតីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការនេះ”។

នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន លោកប្រាយុទ្ធ ចន្ទអូចា បានចាត់ ទុកសម្តេចហ៊ុន សែន ជាមិត្តដ៏ល្អរបស់ប្រជាជន និងប្រទេសថៃ។ លោកនាយករដ្ឋមន្ត្រីថៃ ក៏ បានចាត់ទុកវត្តមានសម្តេចហ៊ុន សែន ក្នុងកិច្ច ប្រជុំកំពូលស្តីពីកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិ- ការអាស៊ី លើកទី២ ថា ជាវត្តមានដ៏មានសារៈ- សំខាន់ថែមទៀតផង ។

ជំនួបពិភាក្សានៃប្រមុខដឹកនាំរាជរដ្ឋាភិបាល ទាំងពីរ បានចាត់ទុកទំនាក់ទំនងនៃប្រទេស កម្ពុជា-ថៃ មានសារៈសំខាន់បំផុត ដែលត្រូវ តែប្រឹងប្រែងពង្រឹង និងពង្រីកឱ្យកាន់តែខ្លាំងក្លា ថែមទៀត ដើម្បីនាំមកនូវប្រយោជន៍ សម្រាប់ ប្រជាជន និងប្រទេសទាំងពីរ។ ដើម្បីបង្កើន នូវទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើង សម្តេចតេជោ ហ៊ុន សែន និងលោកប្រាយុទ្ធ ចន្ទអូចា បានជំរុញឱ្យមានការបើកច្រកព្រំដែន អន្តរជាតិថ្មីនៃប្រទេសទាំងពីរឱ្យបានចេញជា រូបរាងពិតប្រាកដក្នុងពេលឆាប់ៗ ដោយមិន រង់ចាំការបោះបង្គោលព្រំដែន ហើយការបិទ ឬ បើកច្រកព្រំដែន មិនត្រូវធ្វើឡើងដោយឯកតោ ភាគី ពោលគឺត្រូវរាយការណ៍ជូនប្រមុខរាជរដ្ឋា- ភិបាលនៃប្រទេសទាំងពីរជាមុនសិន។

gdfsdsdf

នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ក៏បានឯកភាព គ្នាផងដែរ ឱ្យគណៈកម្មការព្រំដែននៃប្រទេស ទាំងពីរ បន្តការពិភាក្សាគ្នាបន្តទៀត ក្រោយពី អាក់ខានជួបពិភាក្សាគ្នាអស់រយៈពេល២ឆ្នាំ កន្លងមក។ ជាមួយនេះ ប្រមុខដឹកនាំប្រទេស ទាំងពីរ បានសម្តែងនូវការសាទរ ចំពោះការ តភ្ជាប់ផ្លូវរថភ្លើងនៃប្រទេសទាំងពីរដែលគ្រោង សម្ពោធនៅចុងឆ្នាំ២០១៦ខាងមុខនេះ។

ដោយឡែក ក្រោយបញ្ចប់ជំនួបទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីថៃរួចមក នៅល្ងាចថ្ងៃ ដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានជួប ជាមួយក្រុមហ៊ុនសាជីវកម្មអមតៈផងដែរ។ តាម ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន បានបញ្ជាក់ ថា “បន្ទាប់ពីបានជួបប្រជុំទ្វេភាគីជាមួយលោក  នាយករដ្ឋមន្ត្រីថៃរួចមក នៅល្ងាចថ្ងៃដដែល នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាត ឱ្យលោក វីក្រុម ក្រូម៉ាឌិត 9ក្វិរៀម គរៀ- មាដិតប ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុម- ហ៊ុន សាជីវកម្មអមតៈ ចូលជួបសម្តែងការគួរ- សម។

លោកវីក្រុម ក្រូម៉ាឌិត បានថ្លែងនូវអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែល បានអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការ គួរសម និងពិភាក្សាកិច្ចការមួយចំនួន ទន្ទឹមនឹង នោះលោកមានជំនឿថា កម្ពុជានឹងមានអនាគតដ៏ល្អ ព្រោះថាកម្ពុជា ស្ថិតនៅចំណុចកណ្តាលគេពិសេសរវាងថៃ និងវៀតណាម ដែលមាន សក្តានុពលខ្ពស់បំផុត ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន របស់លោកកំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេស  នៅក្នុងប្រទេស ថៃ វៀតណាម និងមីយ៉ាន់ម៉ា និងកំពុងសិក្សាបើកតំបន់សេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា។ លោកប្រធានក្រុមហ៊ុន បានសុំការ ណែនាំពីសម្តេចតេជោ ក្នុងការបណ្តាក់ទុនវិនិ- យោគក្នុងប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមាន ប្រសាសន៍បញ្ជាក់ពីការខិតខំរបស់កម្ពុជា ដើម្បី រក្សាកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយក្នុង មួយឆ្នាំ។ រាជរដ្ឋាភិបាលចង់បានអ្នកវិនិយោគ ច្រើនថែមទៀត មកបណ្តាក់ទុននៅកម្ពុជា។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែ ខិតខំធ្វើយ៉ាងណា ឱ្យតម្លៃភ្លើងធ្លាក់ចុះថោក ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋនិងលើកទឹកចិត្តដល់ការបណ្តាក់ទុន វិនិយោគរបស់ផ្នែកឯកជននៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្វាគមន៍ចំពោះគោលបំណងនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា និង បានសន្យាថា នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធ តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនសាជីវកម្ម អមតៈក្នុងប្រទេសកម្ពុជាទៀតផង”។

adssdasda

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ តបតាម ការអញ្ជើញរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ ដើម្បីចូលរួមកិច្ច ប្រជុំកំពូលកិច្ចសន្ទនា កិច្ចសហប្រតិប្តិការ អាស៊ី លើកទី២ ហៅកាត់ ថា ជៅឌ ដែលធ្វើឡើង នៅ ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។

កិច្ចប្រជុំកំពូលដែលរៀបចំឡើងនៅទីក្រុង បាងកកប្រទេសថៃនេះ ផ្តោតលើអាទិភាពសំខាន់ៗ ចំនួន៦ ដែលក្នុងនោះរួមមាន ៖

ទី១-ការតភ្ជាប់ សុវត្ថិភាពស្បៀងអាហារ ថាមពល និងទឹក

ទី២-ការតភ្ជាប់វិស័យពាណិជ្ជកម្ម

ទី៣-វិស័យវិទ្យាសាស្ត្របច្ចេកទេស និង របកគំហើញថ្មី

ទី៤-ការអប់រំ និងការអភិវឌ្ឍធនធាន មនុស្ស

ទី៥-ទេសចរណ៍ និងវប្បធម៌

ទី៦-ការលើកកម្ពស់នូវវិធីសាស្ត្រ ដើម្បី ការរួមបញ្ចូល និងការអភិវឌ្ឍប្រកបដោយ ចីរភាព។

គួរបញ្ជាក់ផងដែរ ថាកិច្ចប្រជុំកំពូលកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីនេះ ត្រូវ បានបង្កើតឡើងនៅឆ្នាំ២០០២ ដែលមានកម្ពុជា ជាសមាជិកស្ថាបនិកផងដែរ ហើយរហូតដល់ ពេលនេះមានសមាជិករហូតដល់៣៤ប្រទេស។ កិច្ចប្រជុំកំពូលដំបូង បានធ្វើឡើងនៅប្រទេស គុយវ៉េត ក្នុងឆ្នាំ២០១២ និងលើកទី២ នៅទីក្រុង បាងកកនេះតែម្តង ចំណែកកិច្ចប្រជុំលើកទី៣ គ្រោងធ្វើឡើង នៅប្រទេសអ៊ីរ៉ង់ នៅអំឡុង ឆ្នាំ២០១៨ ខាងមុខ ៕

RELATED ARTICLES