Tuesday, September 23, 2025
Homeព័ត៌មានជាតិពួកគេកំពុងតែឆ្ងាញ់មាន់ស្រែ សមត្ថកិច្ចនាំកម្លាំងទៅដល់តែម្តង

ពួកគេកំពុងតែឆ្ងាញ់មាន់ស្រែ សមត្ថកិច្ចនាំកម្លាំងទៅដល់តែម្តង

ភ្នំពេញ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានឱ្យកម្លាំងបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបនិងចាប់បានជនសង្ស័យ រហូតដល់៦នាក់ ដល់ភ្នំប្រសិទ្ធិ៍ ខណៈជនសង្ស័យកំពុងអង្គុយលេងនៅតូបលក់អាហារ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន។

ប្រតិបត្តិការតាមចាប់ឃាត់ខ្លួនជនសង្ស័យទាំងនោះ ធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី២៦ សីហា ឆ្នាំ២០២០ ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូបយួរដៃពីជនរងគ្រោះម្នាក់ នៅចំណុចទល់មុខសាលាអន្តរជាតិវេស្ទើន តាមផ្លូវ១៩៦៦ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៣និង៥៥នាទីរសៀល បង្កដោយជនសង្ស័យ៧នាក់ តែបានគេចខ្លួនម្នាក់ឈ្មោះបឿក។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបាន រួមមាន  ៖
ទី១-ឈ្មោះស្រេង បាលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ទី២-ឈ្មោះមាស ចាន់វីរៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ទី៣-ឈ្មោះអៀម ពិសិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទី៤-ឈ្មោះថន ប៊ុនឆាយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ទី៥-ឈ្មោះវ៉ាត់ ថារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ទី៦-ឈ្មោះអ៊ុច ម៉េងលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដោយឡែកជនរងគ្រោះឈ្មោះហេង ចិន្តា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សម្ភារៈបាត់បង់ កាបូបយួរដៃ១, ទូររសព្ទ័ដៃ១គ្រឿង iPhone11Max, ប្រាក់១០០០ដុល្លារ និងឯកសារមួយចំនួន។

សម្ភារៈបន្សល់ទុកម៉ូតូ២គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលាយទឹកក្រូច ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IH-8261 ម៉ាកហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IH-0363 របស់ជនសង្ស័យ។

ជនសង្ស័យត្រូវបាននាំមកសាកសួរ និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងអនុវត្តបន្តនីតិវិធី៕

RELATED ARTICLES