Tuesday, September 23, 2025
Homeព័ត៌មានជាតិឡើងទៅលើផ្ទះដេកស្រួល ភ្ញាក់ឡើង រត់ទៅប៉ុស្តិ៍ប៉ូលិស ដាក់ពាក្យបណ្តឹង

ឡើងទៅលើផ្ទះដេកស្រួល ភ្ញាក់ឡើង រត់ទៅប៉ុស្តិ៍ប៉ូលិស ដាក់ពាក្យបណ្តឹង

ខេត្តតាកែវ ៖ បុរសចំណាស់ម្នាក់ធ្វេសប្រហែស ខណៈជិះម៉ូតូមកដល់ផ្ទះបញ្ឈរទុកនៅខាងមុខ ដោយអត់ដកកូនសោ ស្រាប់តែលោកចោរដើរមកឃើញទំនងពេក ក៏ជិះចេញទៅបាត់ ទើបផ្អើលឆោឡោប្តឹងប៉ូលិសពួនស្ទាក់ចាប់បានមកវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់។

ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនពីបទលួចនេះ មានឈ្មោះង៉ិល ភ័ស្ត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះសេង សំណាង អាយុ៦២ឆ្នាំ រស់នៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចដដែលបានឱ្យដឹងដែរថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1UR-5352 មកបញ្ឈរទុកនៅខាងមុខផ្ទះរបស់ខ្លួន ដោយមិនបានដកកូនសោចេញពីម៉ូតូនោះឡើយ ហើយក៏ឡើងទៅដេកបាត់រហូតដល់វេលាម៉ោងខាងលើ ទើបដឹងថា លោកចោរខ្ចីជិះទៅបាត់ក៏ផ្អើលឆោឡោ នាំគ្នាតាមរក និងរាយការណ៍ទៅសមត្ថកិច្ចជួយស្ទាក់។ ទីបំផុត លោកចោរខ្ចីជិះបានត្រឹមមុខអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ក៏ត្រូវក្របួចជាប់។

បន្ទាប់ពីចាប់ឃាត់ខ្លួនជនសង្ស័យ ត្រូវបានប្រគល់ឱ្យសមត្ថកិច្ចជំនាញសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោស តាមច្បាប់។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ៕

RELATED ARTICLES