Tuesday, September 23, 2025
Homeតារាខ្មែរគង់ វង្សយ៉ាទី ជិះឡាន២គ្រឿង តម្លៃជាងកន្លះលានដុល្លារ ខំប្រឹងដោយកម្លាំងញើសឈាម

គង់ វង្សយ៉ាទី ជិះឡាន២គ្រឿង តម្លៃជាងកន្លះលានដុល្លារ ខំប្រឹងដោយកម្លាំងញើសឈាម

តារាសិចស៊ី គង់ វង្សយ៉ាទី កាន់តែមានស្បែកម៉ដ្ឋខៃ ដើមទ្រូងធំទ្រលុកទ្រលន់គួរឱ្យក្នាញ់ បើទោះជាដំណឹងថា នាងមានកូន២ កាន់តែសាយភាយក្តី តែប្រុស២នាក់តាមស្នេហ៍នាងយ៉ាងប្រកិតនោះ គឺមន្ត្រីធំម្នាក់ និងលោកឧកញ៉ាម្នាក់ទៀតប្រជែងគ្នាដណ្តើមបេះដូងស្រីស្រស់រូបនេះ ធ្វើឱ្យផ្អើលអស់ពិភពសិល្បៈ។

មើលទៅតំណែងជំទាវសម្រាប់គង់ វង្សយ៉ាទី គឺនៅកៀកកិតជិតដៃនាងបង្កើយ ខណៈដែលពេលនេះ នាងហ៊ឺហាជិះរថយន្តទំនើប២គ្រឿងឆ្លាស់គ្នា គឺ Lexus LX 570 និង Porsche តម្លៃមិនក្រោមកន្លះលានដុល្លារឡើយ…។

គង់ វង្សយ៉ាទី ជាពិធីការិនីវ័យក្មេងម្នាក់ នៅ CTN ដែលមិនពិបាកឈោងចាប់ឡើយសម្រាប់តំណែងជំទាវ ប្រសិនបើនាងមានចិត្តប៉ងចង់បានវា។ មន្ត្រីធំដែលមានឥទ្ធិពលម្នាក់ រួមទាំងលោកឧកញ៉ា មហាសេដ្ឋីម្នាក់ទៀត ត្រូវបានគេបង្ហើបឱ្យដឹងថា ពួកគេសុទ្ធតែមានចិត្តតាមស្នេហាយ៉ាទី ដូចគ្នាក្នុងពេលតែមួយតែម្តង។

សង្គ្រាមស្នេហាត្រីកោណនេះ នឹងអាចផ្ទុះឡើងជាមិនខាន បើសិនជាយ៉ាទី លេងស្ទីលខ្លួនមួយចង់ជិះទូក២នោះ ប៉ុន្តែបើនាងផាត់ចោល១ ហើយជ្រើសយក១ សាងស្នេហ៍ដោយសម្ងាត់នោះ ទោះជានាងចង់បានសម្ភារៈអ្វីក៏បានតាមការប៉ងប្រាថ្នាទាំងអស់។

ទោះជាយ៉ាងណា តាមរយៈការលេងម៉ូដរថយន្តទំនើប២គ្រឿង តម្លៃជិតកន្លះលានដុល្លារនោះ គេ ជឿថា យ៉ាទី អាចនឹងជ្រើសប្រុសម្នាក់ក្នុងចំណោមប្រុសទាំង២ ខណៈដែលមុននេះលេចឮថា នាងបានទិញផ្ទះវីឡាស្ងាត់ៗតម្លៃជាង២០ម៉ឺនដុល្លារថែមទៀត។

មើលទៅ យ៉ាទី ពេលនេះ ហាក់មិនខ្វល់ពីលុយទៀតទេ ព្រោះមុននេះនាងទើបខាតអស់៥ម៉ឺនដុល្លារ ទៅលើការបើកហាងកាហ្វេមួយកន្លែង មិនជោគជ័យនៅម្តុំផ្សារទួលទំពូង តែនាងបែរជាមិនត្រឹមតែប្រឈមការជួបវិបត្តិសេដ្ឋកិច្ចនោះទេ ប៉ុន្តែថែមទាំងកាន់តែមានលុយច្រើនទៅៗហើយ។

ជុំវិញការមានលុយដោយរហ័សនេះ គេសង្ស័យថា វង្សយ៉ាទី មានប្រុសស្នេហ៍នៅក្រោយខ្នងជួយឧបត្ថម្ភចិញ្ចឹមទំនុកបម្រុងនាងមិនឱ្យទាស់ចិត្ត។ ប៉ុន្តែម្តាយរបស់តារាសិចស៊ីរូបនេះ អ្នកស្រីហាស់ សាវី ធ្លាប់ចេញមុខស្បថស្បែ ដោយហ៊ានយកជីវិតមកដាក់ទៀតផង ប្រសិនបើកូនស្រីរបស់គាត់មានប្រុសចិញ្ចឹមមែននោះ។

ដោយឡែក យ៉ាទី វិញថា រឿងមានប្រុសតាមស្រលាញ់ គឺពិតជាមិនអត់ទេ ហើយនាងថា មិនចូលចិត្តប្រុសក្មេង ឬស្ទាវៗនោះឡើយ ព្រោះនាងពេញចិត្តបុរសដែលមានវ័យចំណាស់ជាងនាង។ នាងថា នឹងរៀបការយ៉ាងយូរប្រើពេល២ឆ្នាំទៀត ព្រោះឆ្នាំនេះ នាងមានអាយុ ២៨ឆ្នាំហើយ អ៊ីចឹងអាចរៀបការត្រឹម អាយុ៣០ឆ្នាំ។

ថ្វីត្បិតតែគង់ វង្សយ៉ាទី សារភាពថា មានប្រុសតាមចោមស្នេហ៍ច្រើនមែន ប៉ុន្តែនាងនៅតែបន្តលាក់លៀមប្រុសស្នេហ៍ពិតនាពេលបច្ចុប្បន្ន ដោយមិនប្រាប់ទេថា តើនាងជ្រើសយកមន្ត្រីធំ ឬលោក ឧកញ៉ា ខណៈដែលកន្លងមកធ្លាប់លេចឮថា នាងមានស្នេហាជាមួយអ្នករៀបចំកម្មវិធីប្រគំតន្ត្រីល្បីឈ្មោះម្នាក់ និងខ្លះថា នាងជាសង្សារអតីតតារាល្បីរបស់សាន់ដេ ផងដែរ។

គង់ វង្សយ៉ាទី មិនសូវមានសកម្មភាពសម្តែង MV និងភាពយន្តឡើយ នៅរយៈពេលចុងក្រោយនេះ ពោលគឺតាំងពីប៉ះប្រុសទាំង២ តាមស្នេហាមក នាងបានផ្អាកអាជីពចាស់ ទើបធ្វើឱ្យមានការសង្ស័យថា គូស្នេហ៍លួចលាក់របស់នាងប្រចណ្ឌហួងហែង។ ប៉ុន្តែយ៉ាទី ដែលធ្លាប់តែសកម្មក្នុងការថតកុន និងខារ៉ាអូខេនោះថា នាងផ្តោតតែលើអាជីពពិធីការិនីមួយមុខប៉ុណ្ណោះ ទើបត្រូវបង្ខំចិត្តពន្លែងការងារសិល្បៈមួយចំនួនចោល។

ចំពោះការមានលុយទិញរថយន្តទំនើបទាំង ២គ្រឿង គឺ Lexus LX 570 និង Porsche នោះ នាងថា សម័យនេះទៅហើយ មានសេវាបង់រំលស់ អ៊ីចឹងវាមិនពិបាកសម្រាប់រូបនាងឡើយ។ នាងធ្លាប់និយាយថា បើមានលោកឧកញ៉ា ឬមន្ត្រីធំ ជាសង្សារមែន ម៉្លេះនាងមិនចាំបាច់មកធ្វើពិធីការិនីនៅស្ទូឌីយោ ឬតាមបណ្តាខេត្តឡើយ។

យ៉ាងណា មហាជនរង់ចាំមើលថា តើគង់ វង្សយ៉ាទី នឹងបន្តសាងស្នេហ៍ដោយលាក់មុខប្រុសស្នេហ៍តទៅទៀត ឬមួយរៀបការជាចំហ នៅ២៤ខែ ខាងមុខនេះទៀត មែន?…៕

RELATED ARTICLES