Tuesday, September 23, 2025
Homeតារាខ្មែរអាលីហ្សា សម្រាលកូនហើយ ចំណែកស្វាមីបានត្រឹមថើបរូបថត

អាលីហ្សា សម្រាលកូនហើយ ចំណែកស្វាមីបានត្រឹមថើបរូបថត

អាលីហ្សា សម្រាលកូនស្រីដោយគ្មានបញ្ហាសុខភាពឡើយ កាលពីថ្ងៃទី២៩ ខែសីហា ហើយនាងបានដាក់ឈ្មោះកូនដំបូង ថា “So  Jennaly”។ ប៉ុន្ដែនៅថ្ងៃសម្រាលកូននោះ អាលីហ្សា មិនមានស្វាមីមកកំដរនាងឡើយ ព្រោះថា អាណិកជនខ្មែរ​ នៅអាមេរិក លោកសូ លីឃាំង មិនបានចុះមកមើលភរិយានៅស្រុកខ្មែរទេ​ព្រោះតែជំងឺកូវីដ-១៩ នៅមិនទាន់ស្ងាត់ ហេតុនេះហើយបានជាអាលីហ្សា ខកចិត្តតិចតួចដែរ បើទោះជាកូនស្រីរបស់នាងមានសុខភាពល្អធម្មតាក្ដី។

អាលីហ្សា បានរៀបការជាមួយអាណិកជខ្មែរ មកពីអាមេរិក លោកសូ លីឃាំង កាលពីថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩ ហើយក្រោយមានប្ដីជាង១ឆ្នាំនេះ នាងមិនទាន់ទទួលបានសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិកស្របច្បាប់នោះទេ ទើបនាងសម្រាលកូនក្នុងស្រុកទាំងមិនទាន់អាចកំណត់ថា ពេលណាបានចេញទៅរស់នៅជាមួយប្ដីជាអចិន្ត្រៃយ៍ឡើយ។

អាលីហ្សា ធ្លាប់ប្រាប់ថា នៅពេលដែលនាងបាន Green Card ហើយនាងនឹងលាឈប់ពីអាជីពសិល្បៈតែម្ដង ព្រោះផ្ដោតតែលើការធ្វើជាភរិយាដ៏ល្អម្នាក់។

គួររំលឹកថា អាលីហ្សា បានទាត់ចោលសំណើសុំស្នេហាពីមន្រ្ដីធំៗក្នុងស្រុក ដោយនាងសម្រេចចិត្តយកប្ដីជាអាណិកជនខ្មែរ នៅអាមេរិក ក្នុងចំណោមតារា ដូចជា អ្នកនាងអម្ពរ ទេវី , គឹម លក្ខិណា , សារ៉ាយ សក្ខណា និងវ៉េត រតនា  ជាដើម។

ស្វាមីរបស់អាលីហ្សា ជាអ្នកជំនួញម្នាក់ដែលមានរូបរាងសង្ហាមិនចាញ់តារាឡើយ ទើបអាលីហ្សា មើលរំលងប្រុសក្នុងស្រុក។ ក្រោយសម្រាលបានកូនស្រី១នេះ អាលីហ្សា មិនទាន់កំណត់វិលមកច្រៀងសម្ដែងវិញឡើយ ប៉ុន្ដែគេជឿថា យ៉ាងហោចណាស់នាងត្រូវបាត់មុខពីអាជីពសិល្បៈមិនក្រោមកន្លះឆ្នាំឡើយ ខណៈដែលស្វាមីនាងអន្ទះសាចង់មកជួបមុខកូនស្រី តែដោយសារកូវីដ-១៩ ទើបលោកសូឃាំង បានថើបត្រឹមរូបថតកូនពីចម្ងាយសិន៕

RELATED ARTICLES