Wednesday, August 27, 2025
Homeព័ត៌មានជាតិជួបប៉ូលិស ភ័យពេក រត់ប្រូចចោលព្រៃ ចោលម៉ូតូ២គ្រឿង

ជួបប៉ូលិស ភ័យពេក រត់ប្រូចចោលព្រៃ ចោលម៉ូតូ២គ្រឿង

ខេត្តប៉ៃលិន ៖ ក្មេងទំនើងមួយក្រុម ប្រដាប់ដោយកាំបិតគ្រប់ដៃ បានជិះម៉ូតូបំណងទៅរកមុខគូទំនាស់ ដើម្បីសងសឹក តែមិនទាន់ដល់គោលដៅផង ក៏ជួបសមត្ថកិច្ច ភ័យខ្លួនក៏បោះកាំបិតចោល រួចព្យាយាមជិះម៉ូតូរត់គេច ត្រូវសមត្ថកិច្ចប្រដេញតាមពីក្រោយក៏ផ្តួលម៉ូតូចោល រួចរត់ចូលព្រៃ គេចខ្លួនបាត់។

ករណីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២និង២២នាទីរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងខាងលើ ធ្វើឡើងដោយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងកាច់ និងកម្លាំងប្រជាការពារ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ សមត្ថកិច្ចកំពុងចេញល្បាតដូចសព្វដង ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុ ក៏បានជួបប្រទះនឹងក្មេងស្ទាវ ១ក្រុម ហើយភ្លាមនោះ ក្រុមក្មេងស្ទាវទាំងនោះ គ្រាន់តេឃើញសមត្ថកិច្ចភ្លាមៗ ក៏ជិះម៉ូតូរត់គេច ទើបកម្លាំងសមត្ថកិច្ចដេញតាមជនសង្ស័យពីក្រោយជាប់ ធ្វើឱ្យសង្ស័យកាន់តែភ័យ ក៏បានបោះកាំបិតចោល ហើយជិះម៉ូតូរត់គេចខ្លួន តែយ៉ាងណា សមត្ថកិច្ចនៅតែប្រដេញតាម រហូតដល់ចំណុចចម្ការស្វាយ នៅក្បែរអង់តែនទូរស័ព្ទ ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ស្រាប់តែជនសង្ស័យ ជិះម៉ូតូចូលក្នុងព្រៃ ហើយផ្តូលម៉ូតូចោល រួចក៏រត់គេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូ ចំនួន ១គ្រឿង។

ក្រោយកើតហេតុ សមត្ថកិច្ច បានដកហូតម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ៕

RELATED ARTICLES