Wednesday, August 27, 2025
Homeតារាខ្មែរភូមិគ្រឹះថ្មីរបស់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី តម្លៃជាង៥លានដុល្លារ

ភូមិគ្រឹះថ្មីរបស់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី តម្លៃជាង៥លានដុល្លារ

តារាហ្វេសប៊ុកដ៏ល្បី ដែលទើបតែបានឡើងងារជាឧកញ៉ា បានរៀបចំពិធីក្រុងពលីបុកគ្រឹះយ៉ាងអធឹកអធម នៅជិតហ្គ្រេនភ្នំពេញ ដោយមានវត្តមានថ្នាក់ដឹកនាំ និងភ្ញៀវកិត្តយសយ៉ាងច្រើនកុះករចូលរួមកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។ ភូមិគ្រឹះនោះត្រូវបានអះអាងថា មានតម្លៃជាង5លានដុល្លារ និង គ្រោងប្រើពេលសាងសង់18ខែ។

ដោយឡែក នៅពេលល្ងាចក៏មានពិធីជប់លៀងអបអរគោរមងារជាឧកញ៉ា ប្រមាណជាង50តុ នៅមជ្ឈមណ្ឌលមង្គលលាភ សែនសុខ ទល់មុខបុរីអរគីដេ2004 ផងដែរ។

ហ្វេនៗជាច្រើនបានស្ញើចសរសើរ អ្នកនាងអ៊ាន សៀវម៉ី ដែលនៅក្មេងសោះក្លាយជាបុគ្គលជោគជ័យគួរឲ្យសរសើរ ដោយជោគជ័យទាំងមុខជំនួញ ទាំងស្នេហា និងការកសាងកិត្តយសនៅក្នុងសង្គម។ អ្នកនាងកាន់តែទទួលបាននូវការចាប់អារម្មណ៍ បន្ទាប់ពីបានក្លាយខ្លួនជាឧកញ៉ា ហើយគឺជាឧកញ៉ាវ័យក្មេងសម្បូរទ្រព្យ ដែលខុសពីបុគ្គលខ្លះដែលមានតែគោរមងារ តែមិនសូវស្តុកស្តម្ភនោះទៅទៀត។

អ្នកនាងកាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលទ្វេដង បន្ទាប់ពីធ្វើពិធីបុកគ្រឹះសាងសង់ភូមិគ្រឹះ ដែលមានតម្លៃរហូតដល់ជាង5លានដុល្លារ នៅរាជធានីភ្នំពេញ ចំថ្ងៃខួបកំណើត។ ក្នុងថ្ងៃប្រកាសសាងសង់ផ្ទះនោះ អ្នកនាងក៏ចំណាយមិនតិចម៉ឺនដុល្លារផងដែរ ធ្វើពិធីខួបកំណើតពេលល្ងាច ដើម្បីអបអរគោរមងារជាឧកញ៉ា។

ពិធីពេលល្ងាចរបស់លោកជំទាវឧកញ៉ា លោកជំទាវក៏បានគ្រងនូវឈុតបុរាណខ្មែរយ៉ាងទាក់ភ្នែក ធ្វើឲ្យភ្ញៀវចូលរួមលាន់មាត់សរសើរគ្រប់គ្នា ហើយពួកគេថា រៀបចំគឺចង់ស្មើមង្គលការធំមួយទៅហើយព្រោះចំណាយខ្ទង់ម៉ឺនដុល្លារ៕

RELATED ARTICLES