Wednesday, August 27, 2025
Homeព័ត៌មានជាតិគាត់ចេញទៅដាក់មងទាំងមេឃកំពុងភ្លៀង មិននឹកស្មានថាមានរឿងនេះ

គាត់ចេញទៅដាក់មងទាំងមេឃកំពុងភ្លៀង មិននឹកស្មានថាមានរឿងនេះ

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានបើកម៉ូតូចេញពីផ្ទះកាត់ភ្លៀងរលឹមស្រិចៗ សំដៅទៅវាលស្រែ បំណងរាយមង ស្រាប់តែអកុសលមិនទាន់ដល់គោលដៅផង ត្រូវរន្ទះបាញ់ បណ្តាលឱ្យដួលម៉ូតូស្លាប់នៅកណ្តាលផ្លូវយ៉ាងណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទី រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចព្រៃអ្នកតា ស្ថិតក្នុងភូមិឈូករំដូល ឃុំទីពោ ស្រុកសន្ទុក។

បុរសជនរងគ្រោះ ឈ្មោះពុត សូ អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាំថ្នាញ ឃុំទីពោ ស្រុកសន្ទុក។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ នៅពេលមេឃកំពុងតែមានភ្លៀងរលឹម ជនរងគ្រោះបានបើកម៉ូតូចេញពីផ្ទះ សំដៅទៅដាក់មងនៅតំបន់កើតហេតុខាងលើ។ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែកើតមានបាតុភូតធម្មជាតិ រន្ទះបាញ់ចំជនរងគ្រោះបណ្តាលឱ្យដួលម៉ូតូ ស្លាប់នៅកណ្តាលផ្លូវយ៉ាងអាណោចអាធ័មតែម្តង។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញស្រុក និងប៉ុស្តិ៍រដ្ឋបាល បានចុះទៅពិនិត្យនៅកន្លែងកើតហេតុនិងពិនិត្យសព រួចបញ្ជាក់ថា សពពុំមានឃើញស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះឈ្មោះពុត សូ ពិតជាស្លាប់ ដោយសារគ្រោះធម្មជាតិ (រន្ទះបាញ់) ប្រាកដមែន ពេលបើកម៉ូតូទៅដាក់មង ខណ:មេឃកំពុងតែភ្លៀងរលឹម ទើបបណ្តាលឱ្យត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗតែម្តង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES