Wednesday, August 27, 2025
Homeព័ត៌មានជាតិដឹកប្អូនស្រីទៅវត្ត បោះបាយបិណ្ឌរួច នាំគ្នាផ្អើលឆោឡោ

ដឹកប្អូនស្រីទៅវត្ត បោះបាយបិណ្ឌរួច នាំគ្នាផ្អើលឆោឡោ

ខេត្តកណ្តាល ៖ យុវជនម្នាក់បានបើកម៉ូតូដឹកប្អូនស្រីទៅវត្ត ដើម្បីបោះបាយបិណ្ឌឱ្យប្រេត លុះរួចរាល់ដល់ពេលត្រឡប់មកផ្ទះវិញ រកម៉ូតូមិនឃើញ ក៏ផ្អើលឆោឡោឡើង និងប្តឹងសមត្ថកិច្ចឱ្យជួយរក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងវត្តកំពង់សំបួរ ស្ថិតក្នុងភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ម៉ូតូដែលត្រូវចោរលួចយកទៅបាត់នេះ ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AF-1265 លេខតួនិងលេខម៉ាកស៊ីន ND125M.9502913 ដែលជាកម្មសិទ្ធិរបស់ឈ្មោះហេង សុងហ៊ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិ-ឃុំខាងលើ។

ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងដែរថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូឌុបប្អូនស្រីទៅវត្តដើម្បីបោះបាយបិណ្ឌ នៅពេលទៅដល់ក៏បានទុកម៉ូតូដោយចាក់សោកត្រឹមត្រូវ ហើយក៏នាំគ្នាទៅបោះបាយបិណ្ឌជុំវិញព្រះវិហារ រហូតរួចរាល់ក៏វិលមករកម៉ូតូដើម្បីជិះត្រឡប់ទៅផ្ទះវិញ តែរកមិនឃើញ ទើបដឹងថា ម៉ូតូរបស់ខ្លួនត្រូវចោរកាច់កលួចយកទៅបាត់ ទើបឆោឡោបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

ក្រោយពេលដែលម៉ូតូត្រូវចោរលួចបាត់ ជនរងគ្រោះបានទៅដាក់បណ្តឹងនៅប៉ុស្តិ៍នគរ-បាលរដ្ឋបាលព្រែកថ្មី ឱ្យប៉ូលិសជួយស្រាវជ្រាវរកម៉ូតូរបស់ខ្លួនមកវិញ៕

RELATED ARTICLES