Wednesday, August 27, 2025
Homeតារាខ្មែរអ្នកនាងខាត់ សុឃីម មិនខ្វល់គេថា ជំពាក់បំណុលគេវ័ណ្ឌក

អ្នកនាងខាត់ សុឃីម មិនខ្វល់គេថា ជំពាក់បំណុលគេវ័ណ្ឌក

អ្នកនាងខាត់ សុឃីម បានប្រាប់អ្នកកាសែតកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ថា អ្នកនាងដឹងថា ពេលដែលអ្នកនាងប្រកាសលក់សម្អាងការ និងផ្ទះព្រមគ្នាបែបនេះ ប្រាកដជាមានអ្នកដែលគេថា មកពីអ្នកនាងជំពាក់លុយគេវ័ណ្ឌក ប្រញាប់យកលុយទៅដោះបំណុលគេហើយ បានមានរឿងបែបនេះ ប៉ុន្តែអ្នកនាងថា បានត្រៀមចិត្តត្រៀមកាយអស់ទៅហើយថា ទោះជាអ្នកណានិយាយអីនិយាយចុះ ព្រោះការពិតនាងមានជំពាក់ធនាគារខ្លះៗមែន។

អ្នកនាងខាត់ សុឃីម ថា ឥឡូវសម្អាងការ​(ភ្នួង) ដែលនាងបានរកស៊ីផ្នែកនេះអស់រយៈពេល១២ឆ្នាំមកហើយនោះ បានលក់ដាច់តាំងពីប្រកាសលក់ភ្លាមៗម្ល៉េះ ហើយការរកស៊ីផ្នែកនេះ តាំងពីឆ្នាំ២០០៨ មកដល់ឆ្នាំ២០២០នេះ នាងអាចនិយាយថា មិនខាត ក៏មិនចំណេញដែរ ប៉ុន្ដែទទួលស្គាល់ថា ហត់ខ្លាំងណាស់។

ដោយឡែក ផ្ទះនៅមុខផ្សារដេប៉ូ ដែលនាងបានដាក់លក់នូវតម្លៃ៥០ម៉ឺនដុល្លារនោះ ពេលនេះលក់មិនទាន់ដាច់ទេ ហើយទោះជាគេថា នាងជំពាក់បំណុលគេច្រើនមែន ប៉ុន្ទែនាងគិតថា បើលក់ផ្ទះនោះដាច់ហើយ នាងក៏អាចធ្វើអ្នកមានមធ្យមបានដែរ មិនជាយ៉ាប់ណាស់ណាទេ។ អ្នកនាងថា មូលហេតុដែលនាងលក់សម្អាងការ ព្រោះនាពេលខាងមុខនេះ នាងនឹងបង្កើតមុខរបរថ្មីមួយផ្សេងទៀត អីចឹងហើយគ្មានពេលធ្វើសម្អាងការ បានជាបង្ខំចិត្តសេងតែម្ដងទៅ។

អ្នកនាងខាត់ សុឃីម ត្រូវបានគេបង្ហើបថា នាងជួបវិបត្តិសេដ្ឋកិច្ច ក្រោយពីនាងបានដាក់ទុនចូលក្នុងក្រុមហ៊ុនអ៊ីណារីតា នូវទឹកប្រាក់រាប់សែនដុល្លារ ប៉ុន្ដែអ្វីដែលនាងនឹកស្មានមិនដល់ គឺថៅកែក្រុមហ៊ុននេះ លោកឌីម សួនណាត ត្រូវបានសម្ថកិច្ចចម្រុះចាប់ខ្លួនពីបទឆបោក តាំងពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩មកម្ល៉េះ ធ្វើឲ្យសុឃីម បានទៅតវ៉ានៅតុលាការខេត្តសៀមរាប ដើម្បីឲ្យតុលាការដោះលែងថៅកែរូបនេះ មកសងលុយនាងវិញ ប៉ុន្ដែមិនទទួលបានលទ្ធផលនោះទេ ហើយទីបំផុត សុឃីម បានលក់សម្អាងការ និងផ្ទះព្រមគ្នាតែម្ដង។

យ៉ាងណា ពេលនេះ អ្នកនាងសុឃីម នៅតែបន្ដអាជីពសិល្បៈធម្មតា តែគម្រោយយកកូនទី៣នោះ ត្រូវបានអ្នកនាងសម្រេចចិត្តលុបចោលទៅហើយ បន្ទាប់ពីចាប់ដៃជាមួយស្វាមីក្មេង លោកអ៊ិន សុបញ្ញា ហៅផាណូ ជិត៨ឆ្នាំ ទទួលបានកូនស្រីម្នាក់ ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជាង៦ឆ្នាំ និងកូនប្រុសម្នាក់ ឈ្មោះស្កាយ ដែលគេសង្ស័យថាជាកូនលោកចា រិទ្ធី អាយុជាង១៤ឆ្នាំ៕

RELATED ARTICLES