Tuesday, August 26, 2025
Homeតារាខ្មែរចៅប្រុសអ្នកស្រីពាន់ ភួងបុប្ផា លោកម៉ុង ម៉ានុត ៖ ប្ដូរសំនៀងពីស្រីទៅប្រុស ក្នុងរឿង "កុមារី២៥ឆ្នាំ" វគ្គ៣

ចៅប្រុសអ្នកស្រីពាន់ ភួងបុប្ផា លោកម៉ុង ម៉ានុត ៖ ប្ដូរសំនៀងពីស្រីទៅប្រុស ក្នុងរឿង “កុមារី២៥ឆ្នាំ” វគ្គ៣

ភ្នំពេញ ៖ លោកម៉ុង ម៉ានុត ដែលជាប្អូនប្រុសតារាចម្រៀងម៉ុង ម៉ានិត និងជាចៅរបស់អ្នកនិពន្ធនិងដឹកនាំរឿងល្បីឈ្មោះ អ្នកស្រីពាន់ ភួងបុប្ផា បានលេចមុខបង្ហើរសំនៀងក្នុងរឿង “កុមារី២៥ឆ្នាំ” វគ្គ៣ ដែលភាពយន្ដនេះបានសម្ពោធនិងដាក់បញ្ចាំងនៅរោងភាពយន្ដ Legend Midtown កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២០។

អ្វីដែលគួរឲ្យចាប់អារម្មណ៏ក្នុងភាពយន្ដដែលនិពន្ធ និងដឹកនាំរឿងដោយអ្នកស្រីពាន់ ភួងបុប្ផា នេះ លោកម៉ុង ម៉ានុត ដែលធ្លាប់ច្រៀងរឿង “កុមារី២៥ឆ្នាំ” វគ្គ១ ជាសំនៀងស្រីនោះ ពេលនេះលោកច្រៀងនៅវគ្គ៣ ជាសំនៀងប្រុស វិញម្ដង ទើបធ្វើឲ្យមហាជនចាប់អារម្មណ៍ពីការប្ដូរសំនៀងពីស្រីទៅប្រុសរបស់ចៅប្រុសអ្នកនិពន្ធល្បីឈ្មោះ អ្នកស្រីពាន់ ភួងបុប្ផា នៅពេលនេះ។

លោកម៉ុង ម៉ានុត បានឲ្យដឹងថា កាលច្រៀងនៅវគ្គ១នោះ លោកទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះ ហើយសម្លេងលោកអីចឹងមែន។ នៅពេលភាពយន្ដនេះថតនៅវគ្គ៣ លោកបាននិពន្ធនិងច្រៀងបទ “ស្រលាញ់លោកពូជាងគេ” ម្ដងទៀតហើយ សម្លេងលោកបែបនេះ គឺមិនមែនជាការប្រឹងធ្វើនោះទេ។

លោកថា ស្រលាញ់សិល្បៈគ្រប់ផ្នែកទាំងអស់ និងពេលនេះកំពុងសន្សំលុយទៅសិក្សាផ្នែកធ្វើភ្លេងនៅបរទេស ។ ប៉ុន្ដែរនាពេលអនាគត លោកក៏ចង់ក្លាយទៅជាអ្នកនិពន្ធ និងដឹកនាំភាពយន្ដល្បីឈ្មោះ ដូចលោកយាយរបស់គេ គឺអ្នកស្រីពាន់ ភួងបុប្ផា ផងដែរ។

រឿង “កុមារី២៥ឆ្នាំ” វគ្គ៣ ផលិតដោយផលិតកម្មកងចក្រភីកឈ័រ និងអិមស៊ីអិន ភីកឈ័រ និពន្ធនិងដឹកនាំដោយអ្នកស្រីពាន់ ភួងបុប្ផា សម្ដែងដោយនី មុល្លិកា ,ញ៉ែម សុគន្ធ , ក្រូច , ជីវ័ន្ដ , ទូច ចន្ថា ជាដើម ហើយដាក់បញ្ចាំងនៅរោងភាពយន្ដទំនើបៗដែលបើកទ្វាទាំងអស់នៅរាជធានីភ្នំពេញ និងខេត្ត ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ តទៅ។

អ្នកស្រីពាន់ ភួងបុប្ផា

អ្នកស្រីពាន់ ភួងបុប្ផា បានឲ្យដឹងថា រឿង “កុមារី២៥ឆ្នាំ” វគ្គ៣ នេះជារឿងចុងក្រោយសម្រាប់ភាពយន្ដ១នេះ ដោយអ្នកស្រីគ្មានគម្រោងផលិតនៅវគ្គ៤ទេ។

លោកម៉ុង ម៉ានុត

អ្នកស្រីបានឲ្យដឹងទៀតថា បានរងចាំតួអង្គស្រីនី មុល្លិកា ដែលកំពុងរស់នៅជាមួយប្ដីនិងកូនទាំង២ នៅអាមេរិក អស់៨ឆ្នាំ ទម្រាំបានថតនៅវគ្គ៣នេះ ព្រោះមុល្លិកា រវល់ច្រើន។

អ្នកស្រីបន្ថែមថា សម្ថភាពរបស់មុល្លិកា និងទេកោសល្យរបស់នាងនៅតែមាន បើទោះជាពេលនេះនាងមានវ័យច្រើនបន្ដិចក្ដី។

ដោយឡែក តួប្រុសលោកញ៉ែម សុគន្ធ វិញ នៅវគ្គ៣នេះ លោកសម្ដែងខ្លាំងជាងនៅវគ្គ១ និង២ ទៀតទាំងស្រលាញ់ ព្រួយ និងខ្វល់ គឺលេងដល់តែម្ដង ហេតុនេះហើយអ្នកស្រីចង់ឲ្យទស្សនិកជនមកទស្សនារឿងនេះឲ្យបានច្រើន ដើម្បីឲ្យពួកគាតបានឃើញពីទេពកោសល្យរបស់តារានីមួយៗក្នុងភាពយន្ដបែបកំប្លែង និងបង្កប់ទៅដោយការអប់រំពីគ្រោះថ្នាក់ចរាចរណ៏មួយនេះ៕

RELATED ARTICLES