តារាសម្ដែងនិងជាពិធីកររូបសង្ហា សាច់ដុំធំៗ លោកយឹត មាសឧស្សាហ៍ ហៅអេដ វីន បានបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយអ្នកនាង Panhchaka June កាន់តែខ្លាំង នៅរដូវបុណ្យភ្ជុំបិណ្ឌនេះ ធ្វើឲ្យមនុស្សជាច្រើនបានសរសើរចំពោះលោក ទោះជាមានស្រីៗអ្នកមានទ្រព្យព្យាយាមតាមស្នេហា និងចង់ចិញ្ចឹមលោក ដោយប្រគល់អ្វីៗគ្រប់យ៉ាងក៏ដោយ តែអេដ វីន នៅតែស្មោះស័្មគ្រស្នេហ៍តែអតីតប្រពន្ធថៅកែ LD តែម្នាក់គត់ បើទោះជានាងជាស្រី្ដមេម៉ាយកូន២ក្ដី។

ប្រភពបានឲ្យដឹងថា អេដ វីន មិនដែលប្រកាន់ពីអតីតកាលរបស់គូស្នេហ៍ឡើយ ហើយមានពេលខ្លះគេសួរថា ម៉េចបានជាលោកសង្ហាប៉ុណ្ណឹងដែរ មិនយកប្រពន្ធក្រមុំ តែលោកមិនចាប់អារម្មណ៍ ឬឆ្លើយតបនោះទេ គឺសុខចិត្តនៅស្ងៀម។

ដោយឡែក លោកលៀក លីដា ដែលជាថៅកែ LD និងជាអតីតប្ដីអ្នកនាង Panhchaka June វិញ ក៏មិនដែលបង្ហាញអារម្មណ៍ប្រឆាំងចំពោះប្រពន្ធចាស់របស់លោក ដែលភ្ជាប់ស្នេហ៍ជាមួយប្រុសរូបសង្ហានេះដែរ ព្រោះពេលនេះលោករកបានគូស្នេហ៍ថ្មីទៀតទៅហើយនោះ គឺស្រីស្អាតសាឡាត់ ស្រីឡាង ។

អេដ វីន និងសង្សារមេម៉ាយកូន២ កំពុងសន្សំលុយរួមគ្នាដើម្បីរៀបការនាពេលខាងមុខ ស្របពេលដែលម្ដាយរបស់តារាសម្ដែងរូបនេះ ក៏មិនជំទាស់កូនប្រុសរបស់លោក ដែលយកប្រពន្ធជាស្រីមេម៉ាយដែរ។

ទោះជាយ៉ាងណា អេដ វីន មិនទាន់កំណត់ថ្ងៃរៀបការជាក់លាក់ទេ ខណៈដែលនារីទ្រព្យស្ដុកមិនតិចនាក់ឡើយ ដែលខកចិត្តដោយសារតែលោកមើលរំលងពួកនាងៗ ហើយបែរជាទៅជាប់ចិត្តជាមួយអ្នកមេម៉ាយកូន២ ដោយដកចិត្តមិនរួចបែបនេះ។

ក្រៅពីអេដ វីន តារាសម្ដែងដែលយកប្រពន្ធជាស្រី្ដមេម៉ាយ មានដូចជា លោកជា វិបុល, ព្រីង ច័ន្ទបុត្រ ហៅនាយចេក និងអ៊ិន សុបញ្ញា ហៅផាណូ ជាដើម។ ប៉ុន្ដែយ៉ាងណា សង្សារអេដ វីន អ្នកនាង Panhchaka June ទោះជាមានកូន២ក្ដី តែនាងមានសម្រស់មិនចាញ់ក្រមុំឡើយ ហេតុនេះហើយបានជាធ្វើឲ្យប្រុសសង្ហារគ្មានចិត្តងាករេ៕

