Tuesday, August 26, 2025
Homeព័ត៌មានជាតិប្រជាពលរដ្ឋនាំគ្នាផ្អើលទៅមើល ពេលប្រទះឃើញ... នៅក្រោមស្ពានបុរាណ

ប្រជាពលរដ្ឋនាំគ្នាផ្អើលទៅមើល ពេលប្រទះឃើញ… នៅក្រោមស្ពានបុរាណ

ខេត្តសៀមរាប ៖ យុវជនម្នាក់បានចុះទៅហែលទឹកលេងនៅខាងក្រោមស្ពានបុរាណមួយកន្លែង ស្រាប់តែលង់លិចចូលទឹកបាត់ ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋច្រើននាក់នាំគ្នាចុះរាវរកអស់ជាច្រើនម៉ោង ទើបប្រទះឃើញសព។

ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិចង់ស្ពាន ឃុំខ្វាវ ស្រុកជីក្រែង រហូតដល់ម៉ោង៦ព្រលប់ ថ្ងៃដដែល ទើបរាវរកឃើញសព។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា សពយុវជនដែលលង់ទឹកស្លាប់ខាងលើ មានឈ្មោះទុំ មករា អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិកំបោរអរ ឃុំខ្វាវ ស្រុកជីក្រែង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះមកហែលទឹកលេងនៅចំណុចខាងលើ លុះក្រោយមកស្រាប់តែលង់ទឹកលិចបាត់ ដោយគ្មានអ្នកណាជួយទាន់ឡើយ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋជាច្រើននាក់ រួមនិងសមត្ថកិច្ចបានចុះរាវរកជនរងគ្រោះអស់ជាច្រើនម៉ោង ទើបប្រទះឃើញសពស្រង់ឡើងមកលើគោក ដើម្បីពិនិត្យ។

បន្ទាប់ពីសមត្ថកិច្ចជំនាញ ពិនិត្យនិងធ្វើកោសល្យវិច័យសពរួច បានសន្និដ្ឋានថា យុវជនរងគ្រោះ ពិតជាលង់ទឹកស្លាប់ប្រាកដមែន រួចក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES