Tuesday, August 26, 2025
Homeតារាខ្មែរឌុច លីដា លាក់មុខប្តី មិនហ៊ានធ្វើខួបកំណើតឲ្យកូនប្រុស

ឌុច លីដា លាក់មុខប្តី មិនហ៊ានធ្វើខួបកំណើតឲ្យកូនប្រុស

ឌុច លីដា បានឲ្យដឹងថា ពេលនេះកូនប្រុសរបស់នាងមានអាយុជាង៧ខែទៅហើយ ដែលនាងគ្រោងធ្វើខួបកំណើតឲ្យកូន នៅគម្រប់វ័យ១ឆ្នាំនាពេលខាងមុខនេះ ប៉ុន្ដែបំណងនេះត្រូវបានផ្លាស់ប្ដូរវិញ ដោយសារតែកូវីដ-១៩ នៅមិនទាន់ស្ងាត់​ហេតុនេះហើយបានជានាងពន្យារពេលធ្វើខួបឲ្យកូន ព្រោះមិនចង់ជួបជុំទ្រង់ទ្រាយធំ។

ដោយឡែក ស្វាមីជាអ្នកណានោះ លីដា ប្រាប់ថា មិនទាន់អាចប្រាប់បានឡើយ ដោយគ្រាន់តែអាចនិយាយថា ជាមន្រ្ដីរាជការម្នាក់ មិនមែនអ្នកនៅក្នុងរង្វង់សិល្បៈឡើយ។ នាងថា មិនខ្វល់រឿងគេរិះគន់នាងយកកូនមុនរៀបការនោះទេ ប៉ុន្ដែការចាប់ដៃគ្នារវាងមនុស្ស២នាក់ស្រលាញ់គ្នា សំខាន់ថា តើអាចចាប់ដៃគ្នាបានយូរអង្វែងទៅមុខឬអត់?

អំឡុងពេលដែលឌុច លីដា មានកូន១ ទាំងមិនដឹងថា ប្ដីនាងជាអ្នកណានោះ តារាសម្ដែងស្រអែមស្រស់រូបនេះនៅតែបង្ហាញភាពស្និទ្ធស្នាល និងកៀកកើយគ្នាជាមួយតារាសសម្ដែងរូបសង្ហា លោកណាខុន ដូចគូស្នេហ៍ ទើបគេសង្ស័យថា ប្រុសស្អាតរូបនេះជាឪពុករបស់កូនប្រុសនាង។

ប៉ុន្ដែលីដា បញ្ជាក់ថា ប្ដីនាងជាមន្រ្ដីរាជការ មិនមែនជាតារាទេ ខណៈដែលលោកណាខុន ទទួលស្គាល់ថា លោកពិតជាចេញចូលផ្ទះលីដា ញឹកញាប់មែន បានជាធ្វើឲ្យគេម៉ៃបែបនេះ តែលោកមិនមែនជាប្ដីរបស់លីដា ឡើយ។

ឌុច លីដា បានផ្អាកការងារសិល្បៈរយៈពេលជិត១ឆ្នាំ តាំងពីពពោះ និងក្រោយសម្រាល ហើយពេលនេះនាងមិនទាន់វិលមករកប្រឡូកសម្ដែងពេញទំហឹងវិញទេ គឺទទួលតែការងារសិល្បៈណាដែលខ្លីៗប៉ុណ្ណោះ ព្រោះនាងចង់យកពេលវេលាធ្វើជាមេផ្ទះដ៏ល្អម្នាក់។

អំឡុងពេលដែលលីដា លាក់មុខប្ដីនេះ គេឃើញនាងក៏កាន់តែហ៊ឺហាផងដែរ ដោយជិះរថយន្ដ Ford 2020 តម្លៃជាង២០ម៉ឺនដុល្លារ និងពាក់ស្លាកឈ្មោះរបស់នាងតែម្ដង៕

RELATED ARTICLES