Tuesday, August 26, 2025
Homeតារាខ្មែរទីបំផុត លោកជា វិបុល លាអ្នកនាងគង់ សុជាតិ ចូលសាងផ្នួសទៅហើយ

ទីបំផុត លោកជា វិបុល លាអ្នកនាងគង់ សុជាតិ ចូលសាងផ្នួសទៅហើយ

អ្នកនាងគង់ សុជាតិ មិនបានបង្ហាញអារម្មណ៍ឯកោនោះទេ នៅពេលដែលស្វាមីជាទីស្រលាញ់របស់នាង លោកជា វិបុល សម្រេចចិត្តកោសក់សាងផ្នួស កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង នោះ ដោយអ្នកនាងអះអាងថា ទាំងរូបនាង និងឪពុកម្ដាយរបស់ព្រះសង្ឃ ជា វិបុល គឺសប្បាយចិត្តដូចគ្នា ព្រោះថា បំណងរបស់ស្វាមីរបស់នាងចង់បួសនេះជាយូរមកហើយ តែទើបបានសម្រេចនៅពេលនេះ។

អ្នកនាងសុជាតិ បានប្រាប់ទៀតថា លោកវិបុល ចង់សាងផ្នួសរយៈពេល៣សប្ដាហ៍ តែអ្វីៗនៅលើសភាពជាក់ស្ដែង ហើយតាមអ្នកនាងគិត ការសាងផ្នួសនេះ​គឺមានរយៈពេលយ៉ាងហោចណាស់ក៏ពី២ទៅ៣សប្ដាហ៍ដែរ។

ដោយឡែក ទាក់ទងការងារសិល្បៈរបស់ស្វាមីវិញ​ អ្នកនាងសុជាតិ ថា កម្មវិធីមួយចំនួនលោកវិបុល បានធ្វើទុកមុនអស់ហើយ​និងមានកម្មវិធីនៅរៀងរាល់ចុងសប្ដាហ៍ មាន៣កម្មវិធី គឺខារ៉ាប៉ាវ , ហ្រ្វេសស៊ី និងវើក មានពិធីករផ្សេងមកជំនួស ហើយពេលលោកវិបុល លាចាកសិក្ខាបទវិញ នឹងចូលធ្វើការដូចដើម។

ការសម្រេចចិត្តចូលសាងផ្នួសជាសាមណេរ (នេន) របស់លោកជា វិបុល ស្វាមីអ្នកនាងគង់ សុជាតិ នេះ គឺចំពេលដែលមុននេះមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយផ្អើលពេញផ្ទៃប្រទេសថា​លោកបានបង្កាត់ភ្លើងស្នេហាលួចលាក់ជាមួយដៃគូឆ្លងឆ្លើយ អ្នកនាងចាន់ កែវនិមល នាំឲ្យសុជាតិ ចូលដេកពេទ្យសង្គ្រោះជាបន្ទាន់ទៀតផង។

ប៉ុន្ដែក្នុងជំនួបជាមួយអ្នកកាសែត​ មុនទៅសាងផ្នួសនេះ លោកវិបុល បានអះអាងថា ចំពោះព័ត៌មានបោកបក់លើរូបលោកកន្លងមក អត់បញ្ហាចោទសម្រាប់រូបលោកឡើយ។

ទស្សនិកជនមួយចំនួន យល់ថា ការដែលលោកវិបុល លាអ្នកនាងសុជាតិ ទៅរំងាប់អារម្មណ៍ឲ្យស្ងប់នេះ ក្រៅពីបានបួសសងគុណឪពុកម្ដាយហើយ ពិធីកររូបនេះក៏ចង់បង្ហាញពីភាពស្មោះត្រង់របស់លោក ជាមួយអ្នកនាងសុជាតិ ផងដែរថា ចាប់ពីពេលនេះតទៅ លោកស្រលាញ់តែប្រពន្ធនិងកូនទេ លែងបែកឆ្វេងទៀតហើយ៕

RELATED ARTICLES