Tuesday, August 26, 2025
Homeតារាខ្មែរមុន្នី ម៉ូនីតា ហួសចិត្ត ឈឺដេកពេទ្យមានប្រុសថែទាំ បែរជាគេថាជាសង្សារ

មុន្នី ម៉ូនីតា ហួសចិត្ត ឈឺដេកពេទ្យមានប្រុសថែទាំ បែរជាគេថាជាសង្សារ

ឋស្រីស្អាតមុន្នី ម៉ូនីតា ដែលជាតួឯករឿង ”និស្ស័យខ្លុយស្នេហ៍” របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នោះ ធ្លាប់មានព័ត៌មានថា នាងមានសង្សារហើយ ដែលបុរសរូបនោះទៅបង្ហាញខ្លួនថ្នាក់ថ្នមថែកាយាម៉ូនីតា ដល់មន្ទីពេទ្យតែម្ដង នៅពេលដែលនាងមានជំងឺ ទើបធ្វើឲ្យតារាមួយចំនួនច្រណែននាងថា រកបានសង្សារជាបុរសល្អចេះដឹងទុក្ខធុរៈគ្រប់ពេល ពិសេសពេលឈឺចេះមើលថែទាំងយប់ថ្ងៃទៀត ពិតជាសំណាងរបស់នាងមែន។

ប៉ុន្ដែរនៅពេលសួររឿងគូស្នេហ៍នៅពេលនេះ ម៉ូនីតា បែរជាថា បេះដូងដ៏ក្រហមឆ្អិនឆ្អៅរបស់នាងមិនទាន់មានម្ចាស់ទេ គឺនៅទទេរស្អាតទៅវិញ។ នាងថា បុរសដែលស្និទ្ធស្នាលនាងនាពេលកន្លងមកនោះ នាងរាប់អានដូចបងប្រុសអីចឹង ហើយក៏ជាដៃគូរកស៊ីជាមួយគ្នាផងដែរ មិនមែនជាសង្សារនោះទេ គឺគ្រាន់តែជិតស្និទ្ធគ្នា តែធាតុពិត នាងនិងបុរសនោះបានស្រលាញ់និងរាប់អានគ្នាដូចជាបងប្អូនបង្កើត គ្មានអារម្មណ៍អីផ្សេងទេ។

ស្រីស្រស់ម៉ូនីតា វាចាទៀតថា ពេលដែលបុរសនោះឈឺ នាងក៏ទៅមើលថែគាត់វិញដែរ ហើយសកម្មភាពបែបនេះធម្មតាៗ គ្មានអ្វីចម្លែកឡើយ។

ក្រៅពីប្រកាសថា មិនទាន់មានបណ្ដូលចិត្ត កញ្ញាមុន្នី ម៉ូនីតា បានឲ្យដឹងដែរថា នៅរដូវកូវីដ-១៩ មិនទាន់ស្ងាត់នេះ នាងមិនទាន់ត្រៀមថតភាពយន្ដរឿងថ្មីទេ គឺបានតែធ្វើការងារសិល្បៈមួយចំនួន ដូចជា ថតម៉ូដសម្លៀកបំពាក់ វីដេអូខ្លីៗ និងឡើងតាមប៉ុស្ដិ៍ទូរទស្សន៍ ជាតារាកិត្តិយសជាដើម។

ប៉ុន្ដែមុនផ្ទុះជំងឺផ្លូវដង្ហើមនេះ នាងធ្លាប់បានថតភាពយន្ដជាតួឯក៣រឿង គឺមានដូចជារឿង ”បេសកម្ម៤មុខព្រួញ” (មិនទាន់ដាក់បញ្ចាំង), ”និស្ស័យខ្លុយស្នេហ៍” របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ និងភាពយន្ដដុំរឿង ”ជើងកប”។

ម៉ូនីតា បញ្ជាក់ថា នៅពេលដែលកូវីដ-១៩ រលត់ទៅវិញនោះ នាងនឹងត្រៀមធ្វើការងារសិល្បៈថ្មីៗបន្ថែមទៀតនាពេលខាងមុខនេះ ហើយមិនមែនតែរូបនាងម្នាក់ទេ តារាផ្សេងៗទៀតក៏ដូចរូបនាងផងដែរ។ នាងថា ពេលខ្លះពិបាកដែរ គ្រាន់តែនាងឈឺចូលពេទ្យ មានគេទៅមើលថែសោះ ស្រាប់តែល្បីថា នាងមានសង្សារដេកកំដរទាំងយប់ទាំងថ្ងៃទៅវិញ តែការពិតគេរាប់អានគ្នាធម្មតាៗសោះ៕

RELATED ARTICLES