តារាចម្រៀងដែលអាចច្រៀងបានខ្ពស់ៗ កញ្ញាវី ឌីណែត បានក្លាយទៅជាម្ចាស់ពានរវង្វាន់ “I Am A Singer Cambodia” រដូវកាលទី២ កាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយទទួលបានរង្វាន់នូវទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ។

ការលើកពានក្នុងក្ដីស្រម៉ៃបានដូចបំណងនេះ ឌីណែត បានយកឈ្នះបេក្ខភាព៦រូបផ្សេងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ សុទ្ធតែជាអ្នកចម្រៀងអាជីព មានដូចជា តាក់ម៉ា, ឈីន រតនៈ , ប៉ាច គីមមួយ , សំ សុវណ្ណារ៉ាក់, គង់ ចំរើន,និងលោកឃុន វត្ថា ។

វី ឌីណែត ត្រេកអរខ្លាំងណាស់រហូតដល់រលេងរលោងទឹកភ្នែក ហើយនាងទទួលការប្រគល់ពាន ដោយលោកជំទាវម៉ែន សំអន ផ្ទាល់ទៀតផង។ ប៉ុន្ដែទម្រាំក្លាយទៅជាម្ចាស់ពានរង្វាន់ធំនេះ ឌីណែត ធ្លាប់ប្រលងចម្រៀងក្នុងកម្មវិធីមួយនេះ បរាជ័យក្នុងការលលើកពានម្ដងរួចទៅហើយ ដែលកាកាលពីឆ្នាំ២០១៦នោះ នាងមិនអាចយកឈ្នះតារាចម្រៀងដួង វីរៈសិទ្ធ ដែលឈ្នះពានរដូវកាលទី១នោះបានទេ។ យ៉ាងណា ក្ដីស្រម៉ៃនេះ ឌីណែត មិនបោះបង់នោះទេ ហើយនៅទីបំផុតនាងតស៊ូរហូតក្លាយទៅជាម្ចាស់ពានធំនេះតែម្ដង។

គេជឿថា ការលើកពាននេះនឹងជំរុញឲ្យឌីណែត មានអាជីពចម្រៀងកាន់តែរលូនទៅមុខថែមទៀតជាមិនខានឡើយ ខណៈដែលកន្លងមក ហង្សមាស បានជំរុញឲ្យកូនស្រីលោកហួរ ឡាវី រូបនេះ ថតភាពយន្ដផងដែរ តាមរយៈការធ្វើជាតួឯករឿង ”រាជបុត្រកង្កែប”។

គេកត់សម្គាល់ផងដែរថា វី ឌីណែត នៅពេលដែលក្លាយទៅជាម្ចាស់ពាន “I Am A Singer Cambodia” រដូវកាលទី១នេះ នាងក៏បង្ហាញសញ្ញានៃការមានមានស្នេហាផងដែរ តាមរយៈការកៀកកើយប្រុសម្នាក់ដែលគេសង្ស័យថាជាសង្សាររបស់នាង។

ប៉ុន្ដែឌីណែត មិនហ៊ានបង្ហាញ ឬបណ្ដើរបុរសចម្លែកនោះជាសាធារណៈឡើយ តែការមានគូស្នេហ៍នៅពេលនេះ ធ្វើឲ្យនាងស្រាលខ្លួនរឿងគេថា នាងខូចចិត្តដោយសារនី រតនា ការចោលនោះជាមិនខាន៕