Tuesday, August 26, 2025
Homeតារាខ្មែរសេង រដ្ឋា លើកពាន Miss Grand Cambodia 2020 ត្រៀមទៅប្រកួត Venezola

សេង រដ្ឋា លើកពាន Miss Grand Cambodia 2020 ត្រៀមទៅប្រកួត Venezola

កញ្ញាសេង រដ្ឋា ដែលជាបេក្ខភាពមកពីខេត្តកំពង់ធំ នោះ បានក្លាយទៅជាម្ចាស់ពាន “Miss Grand Cambodia ២០២០” ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើនៅដឺព្រេមៀ សិនធើ សែនសុខ កាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០២០ ក្នុងចំណោមបេក្ខភាព២៨រូប​នៅវគ្គចុងក្រោយនេះ។

សំឡេងលាន់យ៉ាងកងរំពងពេញសាលពិធីតែម្ដង ពិសេស អ្នកស្រុកពីខេត្តកំពង់ធំ មួយចំនួន មកលើកទឹកចិត្តនាងដោយផ្ទាល់ ធ្វើឲ្យរដ្ឋា រំភើបក្រៃលែង។ ក្រោយមកក្លាយទៅជាម្ចាស់ពានប្រចាំឆ្នាំ២០២០នេះ សេង រដ្ឋា ក៏បានបង្ហាញសញ្ញានៃការចូលប្រឡូកសិល្បៈផងដែរ ខណៈដែលជ័យលាភីលេខ២ បានទៅលើបេក្ខនារីមកពីខេត្តព្រះសីហនុ, លេខ៣ បានទៅលើបេក្ខនារីបន្ទាយមានជ័យ , លេខ៤ បានទៅលើបេក្ខនារីមកពីខេត្តបាត់ដំបង និងលេខ៥ បានទៅលើបេក្ខនារីមកពីមកពីប្រទេសបារាំង។

គួរបញ្ជាក់ថា សម្រាប់ការរៀបចំកម្មវិធីប្រកួត “Miss Grand Cambodia” ឆ្នាំ២០២០នេះ​បានទៅលើផលិតកម្មមហាហង្ស ដែលមានលោកអ៊ិន សុភិន ជាថៅកែជាអ្នកដឹកនាំវិធី ហើយឆ្លងកាត់ការជម្រុះយ៉ាងស្វិតស្វាញជាច្រើនខែ ទើបរកឃើញម្ចាស់ជ័យលាភីជាស្រីស្អាតមកពីខេត្តកំពង់ធំ សេង រដ្ឋា។

លោកសុភិន ធ្លាប់និយាយថា សម្រាប់ម្ចាស់ជ័យលាភីលេខ១ នឹងត្រៀមខ្លួនទៅចូលរួមប្រកួតបវរកញ្ញាជាលក្ខណៈអន្ដរជាតិ នៅប្រទេស Venezola នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះហើយ ដែលមាន៩២ ប្រទេសចូលរួម។

លោកថា មុនចេញទៅប្រកួតនៅលើឆាកអន្ដរជាតិនោះ ក្រុមការងាររបស់លោកនឹងបង្ហាត់បង្រៀនដល់ម្ចាស់ពាន បន្ថែមទៀតដើម្បីឲ្យយល់កាន់តែច្បាស់ពីកម្មវិធី ហើយនេះជាកិត្តិយសមួយ ដែលនារីខ្មែរយើង បានបង្ហាញសម្ថភាពឲ្យបរទេសបានស្គាល់ និងយល់កាន់តែច្បាស់ពីប្រពៃណី វប្បធម៌របស់ខ្មែរយើង៕

RELATED ARTICLES