ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងដែលមានសភាពស្ងប់ស្ងាត់ សីលធម៌ខ្ពស់ ពោរពេញទៅដោយសមត្ថភាពនិងអត្តចឬកគំរូល្អដល់ក្នុងសង្គម។

អ្នកជំនាញសិល្បៈថា បើចង់ដណ្ដើមតំណែងព្រាប សុវត្ថិ ត្រូវមាន10ចំណុចនេះសិន ទើបទៅរួច៖
1.ត្រូវល្បីឲ្យបានរយៈពេលវែងជាងគាត់ លើសពី30ឆ្នាំ។
2.គ្មានរឿងអាស្រូវនៅក្នុងពិភពសិល្បៈ។
3.សីលធម៌ សុជីវធម៌ ការទំនាក់ទំនងនៅក្នុងអាជីពសិល្បៈ។

4.តម្លៃនៃការចេញច្រៀងនៅក្រៅប្រទេសតម្លៃថ្លៃ ហើយម្ចាស់កម្មវិធីហ៊ានជួលម្ដង តាមដឹង25000ដុល្លារ និងថ្លៃក្រុមការងារជិត20នាក់ ការចាយវាយ2ម៉ឺនដុល្លារបន្ថែមទៀត បើមិនគ្រប់លក្ខខណ្ឌ ព្រាប សុវត្ថិ មិនទទួលសំណើឡើយ។

5.សម្រាប់ការកាន់ប្រេនគឺតម្លៃផុតលេខ ហើយបើក្រុមហ៊ុនទាំងអស់នោះមិនគោរពតាមលក្ខន្តិករបស់ព្រាប សុវត្ថិ (សីលធម៌ សុជីវធម៌ ភាពស្របច្បាប់) ព្រាប សុវត្ថិ មិនទទួលជាដាច់ខាត ទោះតម្លៃប៉ុន្មានក៏ដោយ។

6.ព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងដែលស្រឡាញ់កិត្តិយសជាងលុយ។
7.ភាពផ្អែមល្ហែមបើកចំហនៅក្នុងគ្រួសារ ការប្រៀនប្រដៅកូនប្រុសទាំងបី មានសីលធម៌ សុជីវធម៌ ដើរតាមគន្លងផ្លូវដ៏ល្អជាគំរូដល់សង្គមជាតិ ។

8.ជាតារាចម្រៀងដែលមានទ្រព្យច្រើនជាងគេបានចំណូលពីសិល្បៈ ដែលមានទឹកប្រាក់សរុបមិនក្រោមពី30លានដុល្លារ ជាកំពូលតារាចម្រៀងដែលមិនអួតមិនសម្ញែង ស្ងប់ស្ងាត់។ មានរីសត នៅរតនគិរី ប្រហែល100ហិកតារ មានដីនៅជិតផ្លូវកប់ស្រូវជិត10ហិកតា មានផ្ទះនៅទួលគោក មានហាងនៅភ្នំពេញថ្មី ជិត3000ការ៉េ មានស្ទូឌីយោផ្ទាល់ខ្លួន4កន្លែង និងមានដីចម្ការរាប់រយហិកតា។

9.អាយុជាង40ឆ្នាំហើយ នៅតែសង្ហា ហើយក្មេងៗនៅតែតាមប្រកួតប្រជែង និងសមត្ថភាពគាត់
10.ជាកំពូលតារាចម្រៀងដែលមានបទល្បីច្រើនជាងគេ រហូតទាំងអស់ជាង3000បទ។

ការសម្រេចចិត្តរបស់ព្រាប សុវត្ថិ ចូលក្នុងផលិតកម្ម Galaxy navatra មិនមែនជាការប្រថុយនោះទេព្រោះ ព្រាប សុវត្ថិ គឺជាមនុស្សដែលចាស់ទុំ និងមានការពិចារណាខ្ពស់បំផុត ហើយបទចម្រៀងរបស់លោកចេញ៤បទ បើទោះឈរថតម្នាក់ឯង មិនទាន់ Full MV ក្ដី តែមានទស្សនិកជនចូលមើលរាប់លានដង៕



