Tuesday, August 26, 2025
Homeតារាខ្មែរតារាសម្តែង សុបញ្ញា មានសមត្ថភាព ទាក់ភ្នែកផលិតករ

តារាសម្តែង សុបញ្ញា មានសមត្ថភាព ទាក់ភ្នែកផលិតករ

តារាសម្តែងរូបសង្ហា សុបញ្ញា បានបង្ហាញឲ្យគេចាប់អារម្មណ៍ច្រើនមួយរយៈចុងក្រោយនេះ នៅលើការសម្ដែងភាពយន្ដ។ លោកត្រូវគេមើលឃើញពីសមត្ថភាពសម្តែងរហូតទាក់ទាញពីផលិតករជាបន្ដបន្ទាប់។ ពិសេស ក្រោយពេលលោកបានធ្វើឲ្យគេទាក់ចិត្ត បន្ទាប់ពីដឹងថា លោកមានឯកទេសផាត់មុខយ៉ាងជំនាញ។

អ្នកសិល្បៈមួយចំនួនដែលបានដឹងថា លោកសុបញ្ញា គឺជាម្ចាស់ហាងផាត់មុខមួយកន្លែងដែល មានឈ្មោះ ស៊ែ សាឡន (Share Salon) ដែលមានការផាត់មុខ ធ្វើម៉ូដសក់យ៉ាងមានស្នាដៃនិងបទពិសោធន៍គួរឲ្យទាក់ទាញ សម្រាប់ចូលរួមគ្រប់កម្មវិធី។

បើទោះបីជាលោកមានហាងសាឡនផាត់មុខ ធ្វើសក់កំពុងកាក់កបក្ដី ក៏លោកនៅតែបង្ហាញពីសកម្មភាពការងារសិល្បៈមិនឲ្យរបូតពីដៃ ស្របពេលកិច្ចការសម្តែងនេះចាប់ផ្តើមមានសន្ទុះខុសពីមុន។ ដោយសារតែមើលឃើញពីសមត្ថភាព លោកបញ្ញា ត្រូវបានផលិតករមួយចំនួន ផ្តល់ឱកាសឲ្យសម្តែងរឿងភាគ តាមផលិតកម្មជាបន្ដបន្ទាប់ ដែលនេះជាសញ្ញាមួយជួយឲ្យលោកបោះជំហ៊ានសិល្បៈទៅមុខ។

លោកសុបញ្ញា ជាអ្នកជំនាញឯកទេសផាត់មុខ លក្ខណៈស្តង់ដារ ទើបធ្វើឲ្យលោកត្រូវបានអតិថិជនភាគច្រើនជានារីៗចាប់ចិត្ត។ គម្រោងទៅអនាគត លោកចង់ពង្រីកហាងផាត់មុខឲ្យបានច្រើនសាខា និងខំសម្តែងឲ្យបានច្រើនរឿង ដោយចង់ថត MV ទុកជាស្នាដៃផងដែរ៕

RELATED ARTICLES