Monday, August 25, 2025
Homeព័ត៌មានជាតិអង្គការប្រកាសរកភ្លាមៗ ក្រោយពេលនាងហ៊ានធ្វើរឿងនេះ

អង្គការប្រកាសរកភ្លាមៗ ក្រោយពេលនាងហ៊ានធ្វើរឿងនេះ

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ស្នាក់នៅក្នុងអង្គការជីវិតថ្មី សុខៗស្រាប់តែបាត់ខ្លួនចេញពីអង្គការ ដោយគ្មានដំណឹង ទោះជាតាមស្វែងរកយ៉ាងណាក៏មិនឃើញ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភប្រកាសរកឱ្យវិលមកផ្ទះវិញ។

យុវតីដែលបាត់ខ្លួនដោយគ្មានដំណឹងខាងលើនេះ មានឈ្មោះ វី ស្រីនិច អាយុ១៨ឆ្នាំ រស់នៅអង្គការជីវិតថ្មីនៃកុមារ នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

តាមប្រភពពីក្រុមគ្រួសារយុវតីខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ យុវតីខាងលើ បានចេញបាត់ពីអង្គការជីវិតថ្មី ដោយមិនបានផ្តល់ដំណឹងឱ្យអ្នកណាម្នាក់បានដឹងទាល់តែសោះ និងមិនដឹងថា ចេញទៅណាជាមួយអ្នកណានោះឡើយ ទោះជាតាមស្វែងរកយ៉ាងណាក៏មិនឃើញសោះ។

ក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើបានឃើញក្មេងស្រីដូចក្នុងរូបនេះ សូមជួយទាក់ទងមកឈ្មោះ អាន សំអឿន ភេទស្រី ត្រូវជាអាណាព្យាបាល តាមរយៈលេខទូរស័ព្ទ ០១០ ៥៧ ០៤ ០៦, ០៩៧ ៦៦០ ១៥ ៥៨៕

RELATED ARTICLES