Monday, August 25, 2025
Homeព័ត៌មានជាតិតាកង់៣ មិនទាន់ស្គាល់រសជាតិ... អស់ទូរស័ព្ទមួយគ្រឿង

តាកង់៣ មិនទាន់ស្គាល់រសជាតិ… អស់ទូរស័ព្ទមួយគ្រឿង

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូកង់បី​ ទៅទាក់ទងរកស៊ីផ្លូវភេទម្នាក់នៅម្តុំវត្តភ្នំ នាំយកទៅរួមភេទនៅផ្ទះសំណាក់ ដើម្បីរួមភេទ ស្រាប់តែមិនទាន់បានស្គាល់រសជាតិអូនផង​ ស្រីនួនល្អងលួចយកទូរស័ព្ទប្រុស រត់គេច ធ្វើឱ្យជនរងគ្រោះជាម្ចាស់ទូរស័ព្ទ ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចល្បាត ដេញចាប់នារីដៃឆើតបាននាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង  កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

នារីដៃឆើតដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ែន ស្រីពៅ អាយុ៣៨ឆ្នាំ មុខរបរបម្រើសេវាកម្មផ្លូវភេទ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិចិន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិន ជាជនរងគ្រោះខាងលើ បានធ្វើដំណើរតាមម៉ូតកង់បី១គ្រឿង ទៅទាក់ទងស្រីរកស៊ីផ្លូវភេទ នៅចំណុចវត្តភ្នំ។ លុះទាក់ទងត្រូវរ៉ូវគ្នាជាមួយនឹងនារីរកស៊ីផ្លូវភេទម្នាក់ (ជនសង្ស័យ) ក៏នាំគ្នាឡើងជិះម៉ូតូកង់បី សំដៅទៅដេកផ្ទះសំណាក់មួយកន្លែង នៅតាមបណ្តោយផ្លូវ លេខ៣១០ តែដោយសារបុរសរងគ្រោះគ្មានខ្សែឆ្នាំងសាកសម្រាប់បញ្ចូលទូរស័ព្ទ (មិនបញ្ជាក់ម៉ាក) ទើបពួកគេជិះម៉ូតូកង់បី ត្រឡប់មកចំណុចវត្តភ្នំវិញ  ដើម្បីរកទិញខ្សែឆ្នាំងសាក។

ខណៈពេលកំពុងចូលទិញ បុរសជនរងគ្រោះក៏បានផ្ញើទូរស័ព្ទជាមួយនារីជាជនសង្ស័យ ពេលនោះនារីខាងលើ ឃើញឱកាសល្អ ក៏យកទូរស័ព្ទនេះឱ្យបក្ខពួក រត់គេចខ្លួនបាត់ស្រមោល ហើយនារីជនសង្ស័យបានរត់គេចខ្លួនទៅដល់ចំណុចដើមពោធិ៍ ផ្លូវព្រះស៊ីសុវត្ថិ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចក តាមឃាត់ខ្លួនបានតែម្តង។

ក្រោយខាត់ខ្លួន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានបញ្ជូននារីសង្ស័យ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីធ្វើការសាកសួរ និងតាមរកបក្ខពួក ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES