Monday, August 25, 2025
Homeព័ត៌មានជាតិពលករខ្មែរឆ្លងដែនខុសច្បាប់ ទាហានថៃចាប់បញ្ជូនមកវិញ

ពលករខ្មែរឆ្លងដែនខុសច្បាប់ ទាហានថៃចាប់បញ្ជូនមកវិញ

ខេត្តបន្ទាយមានជ័យ ៖ ពលករប្រុសស្រីចំនួន៧នាក់ ត្រូវទាហានឈុតខ្មៅថៃ ឃាត់ខ្លួន ខណៈដែលបាននាំគ្នាឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ ទាំងប្រថុយប្រថានក្នុងចំណុចព្រំដែនច្រកក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកថៃ មួយ បានឱ្យដឹងថា ប្រជាពលរដ្ឋទាំង៧នាក់នេះ បានប្រាប់សមត្ថកិច្ចថៃ ថាដោយសារក្នុងសម័យកូវីដ-១៩ នេះ ពួកគេគ្មានការងារធ្វើ ហើយក្នុងគ្រួសារជួបប្រទះការខ្វះខាត ទើបបបួលគ្នាបង្ខំចិត្តលួចឆ្លងដែនខុសច្បាប់ ប្រុងទៅរកការងារធ្វើនៅចំណុចផ្សាររុងក្លឿ។

ពលករខ្មែរ ចំនួន៧នាក់ ក្នុងនោះ មានប្រុស២ ស្រី៤នាក់ និងកុមារម្នាក់ ត្រូវបានទាហានឈុតខ្មៅថៃ កងរយ ១២០៥ សហការជាមួយជំនាញពាក់ព័ន្ធក្នុងស្រុកអារញ្ញ ធ្វើការចាប់ខ្លួន នៅបន្ទាត់ព្រំដែនក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ។

ក្រោយឃាត់ខ្លួន ប្រជាពលរដ្ឋទាំង៧នាក់នេះ ត្រូវបាននាំទៅបន្ទាយទាហាន កងរយ ១២០៥ ដើម្បីសាកសួរបន្ត មុននឹងបញ្ជូនមកឱ្យអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា តាមកិច្ចព្រមព្រៀង MOU តាមច្រករបៀង អូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

RELATED ARTICLES