Monday, August 25, 2025
Homeព័ត៌មានជាតិសូមប្រយ័ត្នកុំឲ្យរឿងនេះកើតឡើង... សំណាងគាត់ហើយ បានអ្នកជិតខាងជួយទាន់

សូមប្រយ័ត្នកុំឲ្យរឿងនេះកើតឡើង… សំណាងគាត់ហើយ បានអ្នកជិតខាងជួយទាន់

ខេត្តប៉ៃលិន ៖ ស្ត្រីវ័យចំណាស់ម្នាក់បានយកពិលទៅបញ្ចូលភ្លើងអាគុយ រួចដាក់ចោលនៅលើពូកដេករបស់ខ្លួន ស្រាប់តែបញ្ចូលភ្លើងយូរក្តៅខ្សែភ្លើង ធ្វើឱ្យឆ្លងចរន្ត (ទុស្សេ) បណ្តាលឱ្យកើតជាអណ្តាតភ្លើងឆាបឆេះពូក បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំគ្នាជួយពន្លត់ភ្លើងទាន់ពេល។

ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះម៉ៅ ស្រន់ អាយុ៦៩ឆ្នាំ រស់នៅជាមួយចៅ ក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីវ័យចំណាស់ជាម្ចាស់ផ្ទះបានបញ្ចូលភ្លើងពិល ចេញពីភ្លើងអាគុយរបស់ខ្លួន ដោយបានដាក់ពិលចោលនៅលើពូក លុះខ្សែភ្លើងឡើងកម្តៅ ធ្វើឱ្យឆ្លងចរន្ត (ទុស្សេ) ផ្ទុះឌុយឆ្នាំងសាកបញ្ចូលភ្លើងពិល ក្លាយទៅជាអណ្តាតភ្លើងឆេះសម្ភារក្នុងផ្ទះតែម្តង តែសំណាងល្អបានអ្នកជិតខាងជួយពន្លត់ទាន់ពេល មិនបណ្តាលឲ្យអ្នកណាម្នាក់ក្នុងផ្ទះ រងរបួសឬបាត់បង់អាយុជីវិតនោះទេ។

ប្រភពដដែល បញ្ជាក់ថា ករណីភ្លើងឆេះខាងលើនេះ បានបង្កឱ្យមានការខូចខាត រួមមាន មុង ភួយ កន្ទេល ពូក អង្ករ ១ការ៉ុង និងទឹកប្រាក់ចំនួន ៣៥ម៉ឺនរៀល។ តែយ៉ាងណា អគ្គិភ័យនេះ មិនបង្កឱ្យឆេះរាលដាលដល់ផ្ទះទាំងមូលនោះទេ និងក៏មិនមានអ្នកណាម្នាក់រង គ្រោះថ្នាក់ដែរ៕

RELATED ARTICLES