Monday, August 25, 2025
Homeព័ត៌មានជាតិម៉ូតូចេញចូលគគ្រឹកគ្រេងប៉ុណ្ណឹងហើយ... អាជ្ញាធរអត់ដឹង?

ម៉ូតូចេញចូលគគ្រឹកគ្រេងប៉ុណ្ណឹងហើយ… អាជ្ញាធរអត់ដឹង?

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរស់នៅភូមិព្រៃព្រិច ហៅភូមិតាសួន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានរាយការណ៍ថា នៅក្នុងមូលដ្ឋានខាងលើ មានលួចលាក់បើកសង្វៀនបញ្ជល់មាន់ ធំមួយ និងត្រូវក្រុមអ្នកញៀនល្បែង ចូលលេងយ៉ាងត្រជាក់ល្ហឹម ដោយគ្មានអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចណាទៅរំខានឡើយ។

តាមប្រភពពីប្រជាពលរដ្ឋដែលបានជ្រៀតខ្លួនចូលទៅដល់ក្នុងសង្វៀនខាងលើ បានបង្ហើបប្រាប់ថា ជារៀងរាល់ថ្ងៃ ឬថ្ងៃធម្មតា នៅសង្វៀននោះ មានការចាក់ភ្នាល់ ចាប់ពី២ទៅទៅ៣លានរៀល ហើយបើថ្ងៃពិសេស គឺចុងសប្តាហ៍ ឬថ្ងៃបុណ្យ ការដាក់លុយចាក់ភ្នាល់ មាន ចំនួនទ្វេដងឡើងទៅ រហូតដល់រាប់ពាន់ ដល់ម៉ឺនដុល្លារ ក៏មានដែរ។

ប្រភពដដែល បន្តថា ដំណើរចូលទៅកាន់សង្វៀនមាន់ខាងលើ គឺចេញពីបុរីហ្គូដឡាក់ ដែលនៅចំពីក្រោយផ្សារហ៊ុយឡេង ទៅជល់កណ្តាលវាល ជាប់ចិញ្ចើមផ្លូវមួយ ក្នុងភូមិព្រៃព្រិច ហៅភូមិតាសួន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលហាក់មិនឆ្ងាយពីភ្នែកសមត្ថកិច្ច និងអាជ្ញាធរឡើយ តែបែរជាមិនមានអ្នកណាមើលឃើញទៅវិញ។

ទោះជាយ៉ាងណា អាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បានចេញស្រាវជ្រាវរកទីតាំងសង្វៀនមាន់នោះហើយ និងស្នើសុំប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ សហការផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងស្មោះត្រង់ ជាជាងបំប៉ោងសភាពការណ៍ ដើម្បីឈានដល់ការបង្ក្រាបដោយប្រសិទ្ធភាព៕

RELATED ARTICLES