Monday, August 25, 2025
Homeព័ត៌មានជាតិដោយសារចំណី នាងត្រូវឃ្លាត គ្មានថ្ងៃជួបទៀតទេ

ដោយសារចំណី នាងត្រូវឃ្លាត គ្មានថ្ងៃជួបទៀតទេ

ខេត្តកណ្តាល ៖ យុវតីរូបស្រស់ម្នាក់ មិនដឹងជាទទួលទានចំណីអាហារអ្វីខុស ស្រាប់តែកើតអាការពុលធ្លាក់ពីលើផ្ទះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យសាច់ញាតិ ក្រុមគ្រួសារ កើតទុក្ខសង្វេគ រកអ្វីមកប្រៀបផ្ទឹមពុំបាន។

ករណីយុវតីរូបស្រស់ ពុលចំណីអាហារ ធ្លាក់ពីលើផ្ទះ បណ្តាលបាត់បង់ជីវិតទាំងវ័យក្មេងខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងស្រុកស្អាង។

យុវតីជាជនរងគ្រោះ មានឈ្មោះឡុង កណ្ណិកា ជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង និងមានលំនៅក្នុងភូមិលេខ៤ ស្រុកស្អាង។

នៅព្រឹកពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ គណនីហ្វេសប៊ុក វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាដួង បានសរសេរថា “ប្អូនស្រីឡុង កណិកា ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែនព្រែកតាដួង បានទទួលមរណភាពនៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ព្រែកតាដួង សូមចូលរួមសោកស្តាយ និងរំលែកទុក្ខដល់ក្រុមគ្រួសារសពផង សូមវិញ្ញាណក្ខន្ធប្អូនទៅកាន់សុខតិភព…”៕

RELATED ARTICLES