Sunday, August 24, 2025
Homeតារាខ្មែរម៉ាក សែនសូនីតា សរសើរប្ដីពោះម៉ាយកូន២ ពូកែថ្នម

ម៉ាក សែនសូនីតា សរសើរប្ដីពោះម៉ាយកូន២ ពូកែថ្នម

ម៉ាក សែនសូនីតា ហៅតូតា បានចេញមុខសរសើរស្វាមីរបស់នាង លោកប៉ុល វិបូរ ហៅនីត ដែលជាពោះម៉ាយកូន២ និងជាថៅកែផលិតកម្ម Angkor Picture នោះ ថាពូកែថ្នាក់ថ្នមចិន្ដានាងគ្រប់យ៉ាងតែម្ដង ពិសេសគឺនៅពេលដែលនាងមានផ្ទៃពោះនេះ។

តូតា ថា នាងអរគុណប្ដីដែលចូលមកក្នុងជីវិតរបស់នាង ផ្ដល់គ្រប់យ៉ាងនូវសេចក្ដីសុខសុភមង្គល ពិសេសគឺអំឡុងពេលដែលនាងកំពុងតែពពោះនេះ លោកនីត យកចិត្តទុកដាក់ថែរក្សា ការពារ និងផ្ដល់ភាពកក់ក្ដៅដល់នាងនិងកូន។ នាងថា ចង់ឲ្យទង្វើប្ដីធ្វើដាក់នាងពេលនេះ មានរហូតដល់ចាស់កោងខ្នងតែម្ដង។

ម៉ាក សែននីតា បានផ្អាកថតសម្ដែងភាពយន្ដតាំងពីខែមិថុនា ម្ល៉េះ ដើម្បីមើលថែរក្សាគត៌កូនដំបូងរបស់នាង ខណៈដែលលោកនីត វិញ ធ្លាប់មានប្រពន្ធនិងកូន២នាក់ទៅហើយ តែបានលែងលះប្រពន្ធដើម ទើបមកភ្ជាប់ស្នេហ៍តូតា តាមរយៈការរៀបការតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី១៦​ ខែមីនា ឆ្នាំ២០២០។

តូតា បានផាត់ចោលសំណើរស្នេហាពីមន្រ្ដីធំៗ និងឧកញ៉ាជាច្រើនរូប រួមទាំងប្រុសក្មេងទឹម នីដា ផងដែរ ដើម្បីមកធ្វើជាប្រពន្ធរបស់ថៅកែ ហើយពេលនេះនាងមិនផ្ដោតលើអាជីពសិល្បៈទាំងស្រុងដូចមុនទៀតទេ​បើទោះជាប្ដីនាងមិនហាមឃាត់ក្ដី តែតូតា បានងាកទៅរកស៊ីច្រើនជាង ដូចជាអំឡុងពេលពពោះនេះ នាងបានបើកមុខជំនួញព្រមគ្នាដល់ទៅ៣តែម្ដង គឺកសិដ្ឋានចិញ្ចឹមគោ, ចិញ្ចឹមចៀម និងហាងលក់គ្រឿងអលង្ការ នៅទួលសង្កែ។

តូតា នឹងសម្រាលកូននៅចុងខែវិច្ឆិកា ឆ្នាំ២០២០នេះហើយ ដោយនាងបានផ្អាកពីសិល្បៈរយៈពេលជិត១ឆ្នាំឯណោះ។

លោកនីត ស្វាមីរបស់តូតា ធ្លាប់និយាយថា លោកនឹងឲ្យប្រពន្ធលេងសិល្បៈតាមចិត្តនាងចង់ ហើយលោកយល់ថា មិនមែនតារាដែលមានប្ដីកូន ហើយគេលែងគាំទ្រនោះទេ ព្រោះលោកឃើញអ្នកនាងឱក សុគន្ធកញ្ញា មានប្ដីនិងកូនដែរ នៅតែមានអ្នកគាំទ្រច្រើន៕

RELATED ARTICLES